បក្សសង្គ្រោះជាតិឲ្យ មាជ សុវណ្ណារ៉ា បន្តជាប់ក្នុងពន្ធនាគារ?
តើគណបក្សសង្គ្រោះជាតិ បានសុំឲ្យលោក មាជ សុវណ្ណារ៉ា អត់ធ្មត់បន្តជាប់ក្នុងពន្ធនាគារ ដើម្បីរង់ចាំឲ្យចេញបាន គណៈកម្មការធិការជាតិ រៀបចំការបោះឆ្នោត មួយឯករាជ្យមែនឬ? មែនឬមិនមែន វាជាការថ្លែងឲ្យដឹងរបស់លោក អំ សំអាន តំណាងរាស្ត្រខេត្តសៀមរាប របស់គណបក្សសង្រ្គោះជាតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃទី៨ ខែមករានេះ។
ឆ្លៀតឱកាសដែលលោក ចូលមកធ្វើបាតុកម្មតវ៉ា ជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃនៅទីនោះ លោក អំ សំអាន បានថ្លែងបរិហាប្រព័ន្ធតុលាការកម្ពុជា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ជាការគៀបសង្កត់ និងជាការដាក់គំនាប មកលើគណៈបក្សសង្គ្រោះជាតិ ព្រោះ«គ.ជ.ប»។ លោកបាននិយាយថា៖ «ដូច្នេះហើយ បានជាគេត្រូវចាប់លោក មាជ សុវណ្ណារ៉ា ហើយនឹងសកម្មជនគណបក្សសង្រ្គោះជាតិដទៃទៀត [...]