ខៀវ កាញារីទ្ធ ធ្លាប់បបួល ហ៊ុន សែន ដាំកញ្ឆា!
តើជាការផ្ដល់រូបភាពល្អ ទៅឲ្យលោក ហ៊ុន សែន ដែលជាមេដឹកនាំកំពូល ឬគ្រាន់ជាការនិយាយលេង នៅពេលនោះ ដូចដែលលោក ខៀវ កាញារីទ្ធ ធ្លាប់និយាយជាមួយអ្នកប្រើប្រាស់ បណ្ដាញញសង្គមក្នុងពេលកន្លងមក ឬយ៉ាងណា? ប៉ុន្តែយ៉ាងហោចណាស់ ក៏ជាការទម្លាយព័ត៌មានមួយ នៃការជជែកគ្នា រវាងមេដឹកនាំកម្ពុជា កាលពីសម័យកុម្មុយនីស ហៅរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានោះដែរ។
នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក នាថ្ងៃទី១០ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធិ បានលើកឡើងថា រវាងពីឆ្នាំ១៩៨៧ មកឆ្នាំ១៩៨៨ ពួកលោកដែលជាថ្នាក់ដឹកនាំ ធ្លាប់បានជួបជុំគ្នា ដោយមានលក្ខណៈស្និតស្នាល ប្រៀបបានជាបងប្អូន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា ក្នុងរយៈពេលនោះដដែល «លោក ហ៊ុនសែន បានចេញបញ្ជា ហាមការដាំដុះកញ្ឆា ដែលពួកឈ្មួញ ថៃបានមកជួលខ្មែរដាំ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ»។
នៅពេលនោះ [...]