Posts tagged as "Carlo Ancelotti"

ប្រធានក្លិបរៀលម៉ាឌ្រីដថា អេនសេឡូទី និងអ៊ីស្កូ ជិត​មក​​ដល់​ក្រុម​ហើយ

ប្រធានក្លិបរៀលម៉ាឌ្រីដថា អេនសេឡូទី និងអ៊ីស្កូ ជិត​មក​​ដល់​ក្រុម​ហើយ

គោលដៅចំបងរបស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ដែលជាគ្រូបង្វឹករបស់ក្រុមប៉ារីស ហ្សិន ជឺម៉ិន (Paris St Germain) លោកកាឡូ អេនសេឡូទី (Carlo Ancelotti) និងខ្សែបម្រើរបស់ក្រុមម៉ាឡាហ្គា (Malaga) អ៊ីស្កូ (Isco) ជិតបានមកចូលរួមជាមួយក្លិបហើយ។ នេះជាសម្តីរបស់លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) ម្ចាស់ក្លិប​រៀលម៉ាឌ្រីដ និយាយទៅកាន់អ្នកសារព័ត៌មាន។


លោកកាឡូ អេនសេឡូទី គ្រូបង្វឹករបស់ក្រុមប៉ារីស ហ្សិន ជឺម៉ិន។ (រូបថត JEFFROY GUY/SIPA)

ក្លិបម្ចាស់ជើងឯកពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប ៩សម័យកាល នឹងតែងតាំងលោកអេនសេឡូទី ជាគ្រូបង្វឹកថ្មី ជំនួស​ដំណែងលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ដែលបានចាកចេញទៅដឹកនាំក្រុមឆែលស៊ី (Chelsea) កាលពីចុងរដូវ​កាលមុន។ ជាងនោះទៅទៀត [...]

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានចូលនិវត្តន៏រួចមក កំណត់ត្រាដំណែងគ្រូបង្វឹកលេខ១ របស់ពិភពលោកថ្មីក៏មានការប្រែប្រួលដែរ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប្លីឆឺរីផត (Bleacherreport) ដើម្បីបង្ហាញជូននូវកំពូលគ្រូបង្វឹកទាំង១០រូប នាពេលបច្ចុប្បន្ន ថាបានទៅលើគ្រូបង្វឹករូបណា ឬគ្រូបង្វឹករបស់ក្រុមណាខ្លះ ដូចតទៅ៖

១. ជឺប ហៃណ័កស៏ (Jupp Heynckes)

លោកជឺប ហៃណ័កស៏ [...]

អនាគត​ខ្សែ​ប្រយុទ្ធ​អ៊ីប្រាហ៊ីម៉ូវីក មិន​ច្បាស់​លាស់​ បើ​គ្រូ​បង្វឹក​ចាក​ចេញ

អនាគត​ខ្សែ​ប្រយុទ្ធ​អ៊ីប្រាហ៊ីម៉ូវីក មិន​ច្បាស់​លាស់​ បើ​គ្រូ​បង្វឹក​ចាក​ចេញ

កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បាន​និយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា គាត់មិនដឹងថា គាត់នឹងអាចនៅបន្តជាមួយក្រុមម្ចាស់ជើងឯកលីក១ (Ligue 1) របស់បារាំងតទៅទៀត ឬយ៉ាងណានោះទេ នៅរដូវកាលក្រោយ បើលោកគ្រូបង្វឹកកាឡូ អេនសេឡូទី (Carlo Ancelotti) ពិតជាចាកចេញមែននោះ។


ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន។

អ៊ីប្រាហ៊ីម៉ូវីក ដែលមកចូលរួមជាមួយក្រុមប៉ារីស កាលពីខែកក្កដា ហើយនៅសល់កិច្ចសន្យារយះពេល២ឆ្នាំទៀតនោះ បានប្រាប់ដល់ទូរទស្សន៏បារាំង TF1 ថា «នៅពេលដែលគេសួរខ្ញុំថា តើអនាគតរបស់ខ្ញុំ ទៅជាយ៉ាងណា បើលោក​អេនសេឡូទី ចាកចេញនោះ។ ខ្ញុំពិតជាមិនដឹងមែន ហើយក៏មិនមែនជារឿងងាយស្រួលដែរ។»

[...]
រៀលម៉ាឌ្រីដ យល់​ព្រម​ឲ្យ​ជូសេ ម៉ូរីញ៉ូ ចាក​​ចេញ​​ហើយ

រៀលម៉ាឌ្រីដ យល់​ព្រម​ឲ្យ​ជូសេ ម៉ូរីញ៉ូ ចាក​​ចេញ​​ហើយ

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះ ទីបំផុតគ្រូបង្វឹកលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ពិតជាត្រូវចាកចេញពីក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) ពិតប្រាកដហើយ បន្ទាប់ពីម្ចាស់ក្លឹបលោក ហ្វឡរ៉ិនទីណូ ប៉េរែស (Fiorentino Perez) បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងចែកផ្លូវគ្នាជាមួយជូសេ ក្រោយចប់​រដូវកាល នេះបើតាមសេចក្ដីរាយការណ៏របស់កាសែតអង់គ្លេសហ្គាដៀន (Guardian)។


លោកជូសេ ម៉ូរីញ៉ូ គ្រូបង្វឹករបស់ក្រុមបាល់ទាត់រៀល ម៉ាឌ្រីដ។

បុរសវ័យ៥០ឆ្នាំ មានឆ្នាំដ៏អាក្រក់មួយ ជាមួយនឹងក្រុមនាកីឡាដ្ឋានបឺណាប៊ូ (Bernebeu) បន្ទាប់ពីពុំទទួលបាន​ពាន​រង្វាន់​អ្វីសោះក្នុងរដូវកាលនេះ ហើយក៏ជាការអាម៉ាសដំបូងបំផុតក្នុងអាជីពរបស់គាត់។ ហើយដំណែងរបស់គាត់​ត្រូវបាន​គេ​ដឹងថា [...]

កាឡូ អេនសេឡូទី ចង់​ចាក​ចេញ​ពី​ប៉ារីស ទៅ​ក្រុម​រៀលម៉ាឌ្រីដ

កាឡូ អេនសេឡូទី ចង់​ចាក​ចេញ​ពី​ប៉ារីស ទៅ​ក្រុម​រៀលម៉ាឌ្រីដ

គ្រូបង្វឹកក្រុមបាល់ទាត់អ្នកមានថ្មី ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោកកាឡូ អេនសេឡូទី (Carlo Ancelotti) ចង់ចាកចេញពីក្លឹបនៅក្នុងទីក្រុងប៉ារីស និងនិយាយថារៀលម៉ាឌ្រីដ (Real Madrid) អាចជាទិសដៅមួយ ដែលគាត់ត្រូវទៅ​ដឹកនាំបន្ត។.


លោកកាឡូ អេនសេឡូទី គ្រូបង្វឹកក្រុមបាល់ទាត់ប៉ារីស ហ្សិនជឺម៉ិន។

បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានជួបពិភាក្សាគ្នាមួយ ជាមួយនឹងម្ចាស់ក្លឹបលោកណាសឺ អាល់ឃេឡៃហ្វី (Nasser Al-Khelaifi) និងនាយកផ្នែកកីឡា លោកឡេអូណាដូ (Leonardo) កាលពីថ្ងៃអាទិត្យ ដើម្បីជជែកពីបញ្ហាអនាគត​របស់​គាត់។ ប៉ុន្តែក្រុមម្ចាស់ជើងឯកថ្មីរបស់បារាំងមួយនេះ នៅមានការស្ទាក់ស្ទើរ និងមិនចង់ឲ្យគ្រូបង្វឹករូបនេះចាកចេញនោះទេ ខណៈដែលកិច្ចសន្យារបស់គាត់ នៅសល់រយះពេលមួយឆ្នាំទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...