ល្បីនៅអ៊ឺរ៉ុប៖ ហ៊ុន សែន ភ្នាល់ប្រដាល់ ៥ពាន់ដុល្លា តែអត់ឲ្យលុយ
ករណីលោក ហ៊ុន សែន មានចំណង់ចំណូលចិត្ត ភ្នាល់ប្រដាល់ និងជាពិសេស ភ្នាល់«ហ៊ានស៊ី ហ៊ានសង» ទៅលើការ«ប្រកួតប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) កាលពីចុងសប្ដាហ៍មុននេះ មិនសូវជាបង្កការចាប់អារម្មណ៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅលោកខាងលិចប៉ុន្មានទេ។
ប៉ុន្តែបើលោក ហ៊ុន សែន បានចាក់ល្បែង ៥០០០ដុល្លា «ហ៊ានស៊ី»រួចហើយ បែរជាបដិសេធ «មិនហ៊ានសង» មិនបង់លុយ និងព្រមទាំង បានធ្វើការវិន្និច្ឆ័យ តែខ្លួនលោក ទៅលើលទ្ធផលនៃការប្រកួតនោះ ទើបជាករណីមានតែមួយ ក្នុងលោក គួរឲ្យ«កោត» និងបង្កចំណាប់អារម្មណ៍ក្រៃលែង ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោក សឹងតែគ្រប់ៗគ្នា។ សាព័ត៌មានជាច្រើន ដែលផ្សាយជាភាសាបារាំង បានលើកយកករណីនេះ មកផ្សាយ និងធ្វើអត្ថាធិប្បាយជាបន្ត ជាពិសេស នៅបន្ទាប់ពីបណ្ដាញព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) [...]