កម្ពុជា៖ ដោះលែងយុវជនឲ្យនៅក្រៅឃុំ តែនៅជាប់បទចោទប្រកាន់
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងយុវជន៤នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើការពិចារណាអស់រយៈពេលពីរថ្ងៃ ទៅលើសំណើរសុំនៅក្រៅឃុំរបស់គ្រួសារយុវជនបួននាក់ ដែលតុលាការបានធ្វើការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា មានចេតនាញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។
យុវជន ទុត ច័ន្ទបញ្ញា ដែលត្រូវបានដោះលែង ហើយផ្ដល់កិច្ចសម្ភាសខ្លីទៅអ្នកការសែត។ (រូបថត ហ្វេសប៊ុក)
នៅខាងមុខរបងពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ និងទី២ ក្រុមយុវជនរបស់គណបក្សប្រឆាំង ប្រមាណជិត១០០នាក់ បានឈរចាំគាំទ្រការដើរចេញ ពីពន្ធនាគាររបស់យុវជនទាំង៤នាក់ និងរងចាំបំពាក់កម្រងផ្កា ប៉ុន្តែត្រូវបានបង្វៀងដោយក្រុមមន្ត្រីពន្ធនាគារ។ [...]