បក្សសង្រ្គោះជាតិ ស្នើក្នុងជំនួប ឲ្យមានការដោះលែងជនទាំង២១
ទន្ទឹមនឹងការជួបពិភាក្សាព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្មើគ្នា ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ គណបក្សសង្រ្គោះជាតិ ក៏ស្នើអោយមានការដោះលែងអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារ ទាំង២១នាក់ផងដែរ។
កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅក្នុងសន្និសិទកាសែត បន្ទាប់ពីជំនួបចរចារវាងគណបក្សរវាងទាំងពីរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា លោក ស៊ុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បាននិយាយថាគណបក្សសង្រ្គោះជាតិ ចង់អោយមានការដោះលែងអ្នកទាំង ២១នាក់ [...]