Posts tagged as "Pol Pot"

សម រង្ស៊ី បង្ហោះ​វីដេអូ «សមមិត្ត ហេង សំរិន ជេរ​ប្រមាថ​សម្តេច សីហនុ»

សម រង្ស៊ី បង្ហោះ​វីដេអូ «សមមិត្ត ហេង សំរិន ជេរ​ប្រមាថ​សម្តេច សីហនុ»

តាមមើលទៅ លោក សម រង្ស៊ី ទំនងជាឈប់ចាក់ក្រឡេក ឲ្យគ្រាន់តែឲ្យរសើប ​ដូចលើកមុនហើយ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​យក​ភស្ដុតាង​ជា​វីដេអូ​ ក្នុងប្រវត្តិសាស្ត្រមួយទៀត មក​បញ្ជាក់ថា លោក ហេង សំរិន ធ្លាប់​បាន​ជេរប្រមាថ អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហនុ និងបានប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានតុលាការប្រជាជន ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា កាត់ទោសប្រហារជិវិត ដោយ​កំបាំងមុខ។ វីដេអូនេះ ទើបនឹងត្រូវបានយកមកបង្ហោះ លើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃសុក្រ ទី៥ ខែ​សីហា មុននេះបន្តិច។

អមនឹងវីដេអូនោះ លោក សម រង្ស៊ី បានសរសេរជាភាសាខ្មែរ មានសេចក្ដីថា៖ «ក្នុងសុន្ទរកថារបស់គាត់ (លោក ហេង សំរិន) មួយនេះ ក្នុងឆ្នាំ ១៩៧៩ សមមិត្ត ហេង សំរិន បានជេរប្រមាថសម្តេចព្រះ នរោត្តម សីហនុ ហើយ​បាន​ប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានគេកាត់ទោសប្រហារជិវិត (ដោយ) កំបាំងមុខ។»។

[...]
អៀង ធីរិទ្ធ អតីត​ស្ត្រី​ទី​មួយ នៃ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​ហើយ

អៀង ធីរិទ្ធ អតីត​ស្ត្រី​ទី​មួយ នៃ​របប​ខ្មែរ​ក្រហម បាន​ស្លាប់​ហើយ

អតីត«ស្ត្រីទីមួយ» នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម អ្នកស្រី អៀង ធីរិទ្ធិ បានស្លាប់នៅថ្ងៃសៅរ៍ទី ២២ ខែ​សីហានេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់សាលាក្ដីវិសមញ្ញ ដែលបង្កើតឡើង រវាងរដ្ឋាភិបាល​ក្រុង​ភ្នំពេញ និងអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ សាលាក្ដីបានឲ្យដឹងថា៖ «ជន​ជាប់​ចោទ បានស្លាប់នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០១៥ នៅ​ខេត្ត​ប៉ៃលិន ប្រទេសកម្ពុជា»។ នៅមុនមរណភាពនេះ ព័ត៌មានបានឲ្យដឹងថា អ្នកស្រី ធីរិទ្ធិ ត្រូវបានបញ្ជូនទៅ​ព្យបាល នៅ​ប្រទេសថៃ អស់រយៈពេលជាច្រើនខែ។

អតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃ​របបខ្មែរក្រហម និងជាប្អូនថ្លៃរបស់ប៉ុលពត (ឬ​សាឡុតស) អ្នកស្រី ធីរិទ្ធិ ដែលមានឈ្មោះដើម ខៀវ ធីរិទ្ធិ  ត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ បង្កឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម [...]

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

កូនស្រីតែម្នាក់ របស់អតីតៈមេដឹកនាំខ្មែរក្រហមបងធំទី១ លោក ប៉ុល ពល គឺ កញ្ញា ស ផត្ជតា បានរៀបការនៅថ្ងៃ​អាទិត្យទី ១៦ ខែមីនានេះ ដោយប្រារព្ធឡើងនៅក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយ​មានការចូលរួម ពីអតីតៈមន្ត្រីជាន់ខ្ពស់ និងទាហានខ្មែរក្រហមដែលបានធ្វើសមាហរណកម្មជាច្រើននាក់។


អាពាហ៍ពិពាហ៍កូនស្រីតែមួយ របស់ប៉ុល ពត។ (រូបថត ហ្វេសប៊ុក)

ជីវិត - មានអាយុ ២៦ ឆ្នាំ កញ្ញា ស ផត្ជតា គឺជាកូនស្រីតែម្នាក់របស់លោក ប៉ុល ពត អតីតមេដឹកនាំកំពូល​នៃរបប​កម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម និងជាកូនស្រីច្បងរបស់អ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់​កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ជាមួយលោកប៉ុល ពត [...]

កម្ពុជា៖ តំបន់ខ្មែរក្រហមអន្លង់វែង ជាតំបន់ទេសចរណ៍

កម្ពុជា៖ តំបន់ខ្មែរក្រហមអន្លង់វែង ជាតំបន់ទេសចរណ៍

លោកអ្នកចង់ទៅឃើញ ផ្នូរកប់សាកសពរបស់ «ប៉ុល ពត» បងធំទីមួយ នៃរប​បខ្មែរក្រហម ឬក៏លោកអ្នកចង់ទៅមើល គេហដ្ឋានរបស់ «តាម៉ុក»? សូមអញ្ជើញមកកាន់ អន្លង់វែង ដើម្បីទស្សនាទីកន្លែងអស់ទាំងនេះ។ អន្លង់វែង ជាឈ្មោះរបស់ ស្រុកមួយ ក្នុងខេត្តឧត្តរមានជ័យ ជាតំបន់ ដែលអតីត មេដឹកនាំខ្មែរក្រហមទាំងនេះ ធ្លាប់រស់នៅ ហើយកំពុងតែប្រែក្លាយ បន្តិចម្ដងៗ ទៅជាតំបន់ទាក់ទាញទេសចរណ៍។


បច្ឆាសិប្បនិមិត្ត ដែលដុតសាកសពប៉ុលពត។ រូបថត kanikakeng.blogspot.fr

នៅក្រោមដំបូលប្រក់សង្កសី មានកំពូកដុំដីមួយដុំ ព័ទ្ធជុំដោយដបកែវជាច្រើន ដែលភាគច្រើន បានកប់ទៅក្នុងដីពាក់ កណ្ដាល។ ទីនេះជាទីបច្ឆាសិប្បនិមិត្ត ដែលសាកសពប៉ុលពត ត្រូវបានគេដុតបូជា នៅឆ្នាំ១៩៩៨ នឹងជាទីកន្លែងមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...