សេចក្តីព្រាងច្បាប់ថវិការសម្រាប់ឆ្នាំ២០១៥ ផ្តោតលើក្រសួងសំខាន់៥
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដែលអានដោយលោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ បានធ្វើការផ្តោតសំខាន់ទៅលើវិស័យចំនួន ប្រាំ ជាអាទិភាព។ ក្នុងនោះរូមមាន វិស័យរដ្ឋបាលទូទៅ ត្រូវចំណាយ ១.៣២០.០១២ លានរៀល (ជាង៣២៣លានដុល្លារ)។ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ចំណាយ ២.៣១៦.១៨៣ លានរៀល (ជិត៥៦៨ លានដុល្លារ)។ វិស័យសង្គមកិច្ចប្រមាណ ៣.៥៨៤.៥០៥ លានរៀល (៨៧៨ លានដុល្លារ)។ វិស័យសេដ្ឋកិច្ច ៩៩៤.២៣២ លានរៀល (២៤៣ លានដុល្លារ) និងចំណាយនានា១.០៦០.២២៩ លានរៀល (២៦០ លានដុល្លារ)។
លោក ជាម យៀប បានបង្ហាញបន្ថែម ពីអាទិភាពចំបងនៃក្រសួងរដ្ឋចំនួនប្រាំ ក្នុងគម្រោងចំណាយថវិកាក្នុងឆ្នាំ២០១៥ ដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១.៨១៣.៥៩០,៤ [...]