សេចក្តី​ព្រាង​ច្បាប់​ថវិការ​សម្រាប់​ឆ្នាំ​២០១៥ ផ្តោត​លើ​ក្រសួង​សំខាន់​៥

តើសេចក្តីព្រាងច្បាប់ថវិការសម្រាប់ឆ្នាំ២០១៥ មានខ្ទង់ចំណាយចំណូល ទៅលើវិស័យអ្វីខ្លះ? បើតាមការប្រកាស របស់​លោក ជាម យៀប តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បានឲ្យដឹងថា មាន​ទិស​ដៅ​សម្រាប់​ក្រសួងចំនួន៥។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 29, 2014
  • ប្រធានបទ: អនុម័ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៥ ដែល​អាន​ដោយ​លោក ជាម យៀប មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​នេះ បាន​ធ្វើការ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ចំនួន ប្រាំ ជា​អាទិភាព។ ក្នុង​នោះ​រូម​មាន វិស័យ​រដ្ឋបាល​ទូទៅ ត្រូវ​ចំណាយ ១.៣២០.០១២ លាន​រៀល (ជាង​៣២៣​លាន​ដុល្លារ)។ វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ចំណាយ ២.៣១៦.១៨៣ លាន​រៀល (ជិត​៥៦៨ លាន​ដុល្លារ)។ វិស័យ​សង្គម​កិច្ច​ប្រមាណ ៣.៥៨៤.៥០៥ លាន​រៀល (៨៧៨ លាន​ដុល្លារ)។ វិស័យ​សេដ្ឋកិច្ច ៩៩៤.២៣២ លាន​រៀល (២៤៣ លាន​ដុល្លារ) និង​ចំណាយ​នានា១.០៦០.២២៩ លាន​រៀល (២៦០ លាន​ដុល្លារ)។

លោក ជាម យៀប បានបង្ហាញបន្ថែម ពីអាទិភាពចំបងនៃក្រសួងរដ្ឋចំនួនប្រាំ ក្នុងគម្រោងចំណាយថវិកា​ក្នុង​ឆ្នាំ២០១៥ ដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១.៨១៣.៥៩០,៤ លានរៀល (៤៤៤,៥១ លាន​ដុល្លារ)។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចំនួន ១.៧៧៣.៦៤៧,២ លានរៀល (៤៣៤,៧២ លាន​ដុល្លារ)។ ក្រសួងការពារជាតិ ចំនួន ១.៣២២.៨០០ លានរៀល (៣២៤,២២ លានដុល្លារ) ។ ក្រសួង​សុខាភិបាល ចំនួន ១.២៩៦.៩០៦,៥ លានរៀល (៣១៧,៨៧ លានដុល្លារ)។ ក្រសួង​មហាផ្ទៃ​ (សន្តិសុខ​សាធារណៈ និងរដ្ឋបាល​ទូទៅ) ចំនួន ១.០៥១.៦២៩,៥ លានរៀល (២៥៨ លានដុល្លារ)។

សូមបញ្ជាក់ដែរថា សេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំអនុម័ត និងចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤។ សេចក្តីថ្លែងហេតុនេះ មានភ្ជាប់ជាមួយនឹងសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់​ការ​គ្រប់គ្រងឆ្នាំ២០១៥ សម្រាប់ដាក់ទៅរដ្ឋសភា ដើម្បីធ្វើការអនុម័ត។

នៅក្នុងកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ មានតំណាងរាស្ត្រចំនួន ១១២​រូបបានចូលរួម ដោយមានលោក ហេង សំរិន ប្រធានរដ្ឋសភា លោក កឹម សុខា អនុប្រធានទី១ ជាអធិបតី។ ជាពិសេស នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមទាំងប្រមុខបក្សប្រឆាំង លោក សម រង្ស៊ី នោះដែរ។ តែសេចក្តីព្រាងច្បាប់នេះត្រូវបានច្រានចោល ដោយលោក កឹម សុខា អនុ​ប្រធាន​ទីមួយនៃរដ្ឋសភា និងជាអនុប្រធានបក្សប្រឆាំង តាមរយៈការដើចេញមិនចូលរួមអនុម័ត។

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៥ មានប្រាំមួយជំពូក និង១៧មាត្រា ដោយបានកំណត់ការចំណាយ​ថវិកា​រដ្ឋ សរុបចំនួន ១៥.៦៩៩.៥២៩ លានរៀល (៣.៨៤៨ លានដុល្លារ) ស្មើនឹង ២១,០៩% នៃផ.ស.ស. និងមាន​កំណើន ១០,៨ ភាគរយ ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...