សេច​ក្តី​ព្រាង​ច្បាប់ គ.ជ.ប នឹង​ត្រូវ​បញ្ចាប់​ជា​ស្ថាពរ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥

បញ្ហាចំនួន«បី» ដែលត្រូវបានដោះស្រាយ ក្នុងជំនួបនៃថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ និងគណបក្ស​ប្រជាជន​កម្ពុជា ក្រៅផ្លូវការ នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃតី២៨ ខែវិច្ឆិការនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 28, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមសេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​នៃ​បក្ស​ទាំង​ពីរ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​លើ​ចំណុច​បី រូម​មាន​ ទី​មួយ​ការ​ដាក់​ឲ្យ​មាន​ដំណើរ​ការ នៃ​ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្តា​ខេត្ត​នានា។ ទីពីរ ឯក​ភាព​លើ​ការ​កែ​សម្រួល បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា និង​ទីបី បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់ ក្នុង​សេចក្តី​ព្រាង​ច្បាប់ គ.ជ.ប។

តាមសេចក្តីប្រកាសព័ត៌មាននេះ ប្រមុខ​ដឹកនាំ​គណបក្ស​ទាំង​ពីរ នឹង​ជួប​គ្នា​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយ ជជែក​លំអិត​លើ​ចំណុច​ទាំង​បី​ខាង​លើ។ ពិសេស​សេចក្តី​ព្រាង​ច្បាប់ គ.ជ.ប ដែល​នឹង​ត្រូវ​បញ្ចាប់​ជា​ស្ថាពរ ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ខាង​មុខ។

សូមអានខ្លឹមសារលំអិត នៃសេចក្តីប្រកាសព័ត៌មាន របស់ប្រមុខបក្សទាំងពីរដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...