អាសឺណល ឈ្នះក្រុមលេខ៤ ខណៈម៉ែនញូ ស្មើក្រុមលេខ៥របស់ជប៉ុន
ក្រុមកាំភ្លើងធំអាសឺណល (Arsenal) នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួនជាបន្តទៀត បន្ទាប់ពីប្រកួតឈ្នះក្រុមលំដាប់លេខ៤ របស់ជប៉ុន យូត្រាវ៉ា រ៉េដដាយម៉ុន (Urawa Red Diamonds) ដោយលទ្ធផល ២-១ ខណៈដែលក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) នៅតែបន្តភាពត្រដាបត្រដួសទៀត បន្ទាប់ពីធ្វើបានត្រឹមស្មើ ជាមួយក្រុមលេខ៥ នៅក្នុងលីកជប៉ុនដូចគ្នា សេរ៉េស្ស៊ូ អូសាកា (Cerezo Osaka) ដោយលទ្ធផល ២-២ កាលពីល្ងាចថ្ងៃសុក្រ។
អាសឺណល បានបើកការនាំមុខក្រុមម្ចាស់ផ្ទះមុន នៅដើមវគ្គទី២ នាទីទី៤៩ ដោយកីឡាករខ្សែប្រយុទ្ធអាឡឺម៉ង់ លូកាស ផូដូស្គី (Lukas Podolski) ប៉ុន្តែត្រូវក្រុមជប៉ុនតាមបានស្មើមកវិញ នៅនាទីទី៥៩ ដោយកីឡាករយូគី អាប៊ី (Yuki Abe)។ កីឡាករកម្លាំងខ្លាំងវ័យក្មេង១៧ឆ្នាំ ឆូបា អាក់ភុម (Chuba Akpom) បានរកគ្រាប់ទី២ [...]