Posts tagged as "Arsenal"

បាល់​ទាត់៖ អ្នក​ឈ្នះនិង​អ្នក​ចាញ់ ក្នុង​ការ​ដណ្ដើម​ទិញ​ដូរ​កីឡាករ​រដូវ​ក្តៅ​២០១៣

បាល់​ទាត់៖ អ្នក​ឈ្នះនិង​អ្នក​ចាញ់ ក្នុង​ការ​ដណ្ដើម​ទិញ​ដូរ​កីឡាករ​រដូវ​ក្តៅ​២០១៣

ទីផ្សារដោះដូរកីឡាករ នៅរដូវក្តៅឆ្នាំ២០១៣ ត្រូវបានបិទទ្វារជាផ្លូវការហើយ ពោលគឺបានបិទតាំងតែពីយប់ថ្ងៃច័ន្ទ ទី០២ ខែកញ្ញាមកម្លេះ។ ប៉ុន្តែរយះពេលជាង២ខែនោះ ក៏មានក្លិបធំៗមួយចំនួន អាចទិញបានកីឡាករល្អៗ ខ្លាំងៗជាច្រើនរូប ហើយក្លិបធំៗខ្លះទៀត ក៏កំពុងតែឈឺចាប់គ្រាំគ្រា ព្រោះតែការទិញកីឡាករ មិនបានសម្រេចដូចបំណងដែរ។


រូបភាពបង្ហាញពីកីឡាករមួយចំនួន ដែលត្រូវបានគេធ្វើការផ្ដោះប្ដូរ។ (រូបថភ independent.co.uk)

មនោរម្យពាំងអាំងហ្វូ សូមធ្វើការបង្ហាញជូនត្រួសៗ ថាតើក្លិបណាខ្លះជា «អ្នកឈ្នះ» ហើយក្លិបណាជា «អ្នកចាញ់» ក្នុង​ការ​ទិញដូរកីឡាករ នារដូវកាលថ្មីនេះដូចតទៅ៖

១. អាសឺណល (Arsenal)៖ អ្នកឈ្នះ
ក្លិបកាំភ្លើងធំ អាសឺណល ពុំបានទិញចូលកីឡាករសំខាន់ៗណាមួយនោះទេ [...]

ម៉េស៊ូត អូស៊្សីល៖ ខ្ញុំ​ចង់​លើក​ពាន​ឲ្យ​អាសឺណល

ម៉េស៊ូត អូស៊្សីល៖ ខ្ញុំ​ចង់​លើក​ពាន​ឲ្យ​អាសឺណល

ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) បានបំបែកកញ្ចប់ថវិការដ៏ធំរបស់ខ្លួន នៅយប់ថ្ងៃច័ន្ទ ដើម្បីទិញយកខ្សែបម្រើអាឡឺម៉ង់ ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ពីក្រុម រៀលម៉ាឌ្រីដ (Real Madrid) ដែលជាក្តីសុបិន្តរបស់លោក អាសិង វិងហ្គឺ (Arsene Wenger) បានសម្រេច ក្នុងតម្លៃ ៤២.៥លានផោន (៥០.០៩លានអ៊ឺរ៉ូ, ៦៦.០៥លានដុល្លា)។


កីឡាករខ្សែបម្រើអាឡឺម៉ង់ ម៉េស៊ូត អូស្ស៊ីល ពេលនៅទាត់ឲ្យរៀល ម៉ាឌ្រីដ។ (រូបថត MONOROOM.info)

តម្លៃនេះមានន័យថា អូស្ស៊ីល បានក្លាយជាកីឡាករថ្លៃដាច់គេនៅក្នុងប្រវត្តិសាស្រ្តក្លិប ខណៈដែលកំណត់ត្រាចាស់ អាសឺណលចំណាយអស់ធំបំផុតត្រឹម ១៧.៥លានផោនតែប៉ុណ្ណោះ សម្រាប់កីឡាករ ជូសេ អេនតូនីញ៉ូរ៉េយ៉េស (Jose Antonio Reyes) កាលពីខែមករា ឆ្នាំ២០០៤។ អាសឺណល ក៏បានផ្តល់ឲ្យកីឡាករវ័យ២៤ឆ្នាំ (អូស៊្សីល) [...]

អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) កំពុងតែដុតដៃដុតជើង ដើម្បីបន្តក្តីសង្ឃឹមចុងក្រោយ ក្នុងការទិញយកកីឡាករឆ្នើម​របស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ២រូបស្តួនគ្នាតែម្តង ពោលគឺខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) និងខ្សែបម្រើ អេនជេល ឌីម៉ារៀ (Angel Di Maria)។


ខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា និងខ្សែបម្រើ អេនជេល ឌីម៉ារៀ ដែលទាត់ឲ្យក្រុមរៀល ម៉ាឌ្រីដ។ (រូបថត Denis Doyle/Getty Images)

ពេលនេះ អាសឺណលត្រៀមចំណាយ ៤០លានផោន សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ២៥ឆ្នាំ បិនស្ស៊ីម៉ា បន្ទាប់​ពី​បាត់បង់ឱកាស ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) និងខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) [...]

អាសឺណល៖ ឆាំបឺឡែន អាច​នឹង​អវត្តមាន​៦ខែ ដោយ​សារ​របួស​ជង្គង់

អាសឺណល៖ ឆាំបឺឡែន អាច​នឹង​អវត្តមាន​៦ខែ ដោយ​សារ​របួស​ជង្គង់

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោក អាសិង វីងហ្គឺ (Arsene Wenger) កំពុងតែឈឺក្បាលស្រាប់ហើយ ពេលនេះមានការព្រួយបារម្មណ៏ថែមទៀត បន្ទាប់ពីលឺដំណឹងថា កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន (Alex Oxlade-Chamberlain) អាចនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់៦ខែ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។


កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន ដេកដួលលើវាលស្មៅ ក្រោយពេលប៉ះទង្គិចធ្វើឲ្យរបួសជង្គង់។ (រូបថត Getty Image)

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអង់គ្លេស បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងខ្សែការពារក្រុម អាស្តុន វីឡា (Aston Villa) អេនតូនីញ៉ូ លូណា (Antonio Luna) កំឡុងពេលអាសឺណល ប្រកួតចាញ់ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស ដោយលទ្ធផល ៣-១ [...]

ព្រីមែលីក៖ មើល​អ្នក​ជំនាញ​ព្យាករណ៏​ក្រុម​ខ្លាំងៗ នៅ​រដូវ​កាល​ថ្មី

ព្រីមែលីក៖ មើល​អ្នក​ជំនាញ​ព្យាករណ៏​ក្រុម​ខ្លាំងៗ នៅ​រដូវ​កាល​ថ្មី

ចង់ដឹងថាអ្នកជំនាញ ខាងកីឡាបាល់ទាត់ឆ្នើមៗ ប្រចាំនៅស្ថានីយទូរទស្សន៏ ឬកាសែតធំៗ នៅប្រទេសអង់គ្លេស ធ្វើការ​ព្យាករណ៏ពីក្រុមខ្លាំងៗ នៅក្នុងក្របខ័ណ្ឌព្រីមែលីក រដូវកាលថ្មីនេះយ៉ាងណាខ្លះនោះ សូមមើលនូវទស្សនៈរបស់​គាត់​ទាំងអស់ ខាងក្រោមដូចតទៅ៖


លោក សឺ អាឡិច ហ្វឺគើសិន អតីតគ្រូបង្វឹករបស់ក្រុមមែនឆេស្ទើ យូណាយធីត នៅពេលលើកពានព្រីមែលីក ឆ្នាំ២០១២។

១. ជេមី ខារ៉ាហ្គឺ (Jamie Carragher)
អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្រុម លីវើភូល (Liverpool) ដែលទើបតែប្រកាសចូលនិវត្តន៏កាលពីរដូវកាលមុន និង​ក្លាយខ្លួនជាអ្នកវិភាគកីឡាបាល់ទាត់នោះ បានព្យាករណ៏ថា៖ ក្រុមតោខៀវឆែលស៊ី (Chelsea) នឹងក្លាយជា​ម្ចាស់​ជើង​ឯក ខណៈដែលក្រុមកំពូលៗទាំង៤ នឹងមានក្រុម៖ ១. ឆែលស៊ី, ២. [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...