តើព្រះសង្ឃធ្វើបាតុកម្ម ឬសម្ដេចសង្ឃ ដែលគិតតែពី«ឆាន់សិងៗ»?
បើទោះបីជាសម្តេចព្រះសង្ឃរាជទំាងពីរគណៈ បានចេញបញ្ជាមិនអនុញ្ញាតឲ្យព្រះសង្ឃ ចូលរួមធ្វើបាតុកម្មនោះយ៉ាងណាក៏ដោយ ក៏នៅថ្ងៃទី៧ខែកញ្ញានេះ ព្រះសង្ឃជាច្រើនរយអង្គ នៅតែចូលរួមធ្វើមហាបាតុកម្ម ជាមួយនឹងគណៈបក្សសង្គ្រោះជាតិដដែល។ ព្រះថេរានុថេរៈដែលបានទៅចូលរួម នៅក្នុងមហាបាតុកម្មនោះ សុទ្ធតែអះអាងដូចៗគ្នាថា លោកមិនខ្លាចសម្តេចសង្ឃដាក់ទោសនោះទេ។
ភាគមួយនៃព្រះសង្ឃ ដែលបានទៅចូលរួមក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថ្ងៃទី០៧ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)
«អាត្មាមិនខ្លាចនោះទេ ពីព្រោះអាត្មាធ្វើដើម្បីជាតិមាតុភូមិអាត្មា» នេះគឺជាសង្ឃដីកាជាទូទៅ ប្រកបដោយព្រះភ័ក្ដស្លូតបូត តែមានភាពក្លាហានរបស់ព្រះថេរានុថេរៈ ដែលបាននិមន្តមកចូលរួម ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ [...]