ជប៉ុនប្រតិកម្មពីជម្លោះនយោបាយនៅកម្ពុជា និងជំរុញឲ្យដោះស្រាយ
ជាការកម្រ ប្រទេសជប៉ុនបានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួន ដោយបានសម្តែងការព្រួយបារម្ភ ពីស្ថានការណ៍នយោបាយនៅកម្ពុជា និងបានជម្រុញឲ្យភាគីជម្លោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើការដោះស្រាយបញ្ហាឲ្យបានឆាប់ ទាក់ទងនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
បាតុកម្មនៅសួនកាណាឌីយ៉ា នៅតាមបណ្ដោយវិថីវេងស្រេង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការប៉ះទង្គិចគ្នារវាងបាតុករ និងអាជ្ញាធរក្នុងប្រទេសកម្ពុជា ក្រសួងការបរទេសជប៉ុនបានលើកឡើងថា ប្រទេសជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍នៅប្រទេសកម្ពុជា ដោយកម្លាំងសន្តិសុខ និងបាតុករ [...]