Posts tagged as "Chheang Vun"

ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ទម្លាយ​ឯកសារ​ពុក​រលួយ បក្ខ​ពួក​និយម ក្នុង​រដ្ឋសភា

ប្រភពច្បាស់ការណ៍មួយ ពីក្នុងរដ្ឋសភា នៃប្រទេសកម្ពុជា បានទម្លាយ នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ មកឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នូវឯកសារមួយចំនួន ដែលលើកឡើង ពីករណីសង្ស័យដ៏អាស្រូវ នៃទង្វើបក្ខពួកនិយម និងអំពើ​ពុក​រលួយ នៅក្នុងស្ថាប័នជាតិមួយនេះ។ ឯកសារដែលមិនមាន ការចុះហត្ថលេខាច្បាស់លាស់ទាំងនេះ បានលើកឡើង មាន​លក្ខណៈ​ស្របគ្នា ទៅនឹងការលើកឡើងកន្លងមក របស់លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាមន្ត្រី​ជាន់​ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិ បរិហារពីអំពើពុករលួយ ស៊ីដល់ឫស និងអំពើបក្ខពួកនិយមដ៏ខ្លាំងក្លា ថាកំពុងកើតមាន នៅក្នុងស្ថាប័ននិតិបញ្ញត្តិដ៏កំពូល របស់ព្រះរាជាណាចក្រ។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ទស្សនាវដ្ដី កំពុងស្វែងរកប្រត្តិកម្ម ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ [...]

ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

ឈាង វុន គម្រាម​​សង្គម​​ស៊ីវិល ពី​រឿង​ទឹក​ខ្មៅ​«ជ្រលក់​ម្រាម​ដៃ»

កម្ពុជាកំពុងអនុវត្តលិទ្ធិប្រជាធិបតេយ្យ រហូតមានអង្គការសង្គមស៊ីវិលមួយចំនួន ធ្វើអ្វីស្រេចតែនឹងចិត្ត មិនគោរពតាម​លក្ខខន្តិកៈរបស់ខ្លួន ដូចមានតំកល់នៅក្រសួងមហាផ្ទៃ ឬក្រសួងការរទេសជាដើម។ នេះជាការថ្លែង របស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា។

ថ្លែងក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើកទី១ នៃរដ្ឋសភា លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាព្រឹក​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា លោក ឈាង វុន បានលើកឡើងថា៖ «យើងមិនដែលទៅគាបសង្កត់ សិទ្ធិរបស់សង្កមស៊ីវិលទេ តែកុំធ្វើអ្វីឲ្យខុស នឹងលក្ខខន្តិកៈដែលបានដំកល់នោះ។ (…) បើគាត់ធ្វើខុស តើគាត់ត្រូវមានទោសឬអត់។»

លោកបានរំលឹក ព្រឹត្តការណ៍មួយ [...]

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

តើសកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពិតជាបានដាក់​ចូល ទៅក្នុងបញ្ជីខ្មៅ របស់កម្ពុជាមែនឬ? កន្លងមក គេធ្លាប់បានលឺ តែនៅក្នុងការអះអាងរបស់ មន្ត្រីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ តាមបណ្ដាសារព័ត៌មានក្នុងស្រុក ប៉ុន្តែមិនមានលិខិតផ្លូវការ ឬនិតិវិធីរដ្ឋបាលណាមួយ បាន​ផ្សាយបញ្ជាក់ឲ្យដឹង ពីការចុះក្នុងបញ្ជីខ្មៅ របស់កម្ពុជា ថាមានលក្ខណៈបែបណានោះឡើយ។ លោក អាឡិច ខ្លួនឯង ធ្លាប់​បានថ្លែងតាមវិទ្យុបរទេស ផ្សាយជាខេមរៈភាសាថា នៅក្នុងលិខិតឆ្លងដែនរបស់លោក ត្រូវបានអាជ្ញាធរ​កម្ពុជាខាង​អន្តោប្រវេសន៍ បានវាយត្រាមួយ បញ្ជាក់ពីហាមលោក ចូលមកក្នុងទឹកដីកម្ពុជា។

ចុះបើលោក អាឡិច ដូរលិខិតឆ្លងដែន?

យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភា លោក ឈាង វុន មិនប្រាកដថា ករណីចុះឈ្មោះលោក [...]

ឈាង វុន ប្រតិកម្ម​តប អេង ឆៃអៀង ថា​កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​យ៉ាង​«សកម្ម»

ឈាង វុន ប្រតិកម្ម​តប អេង ឆៃអៀង ថា​កម្ពុជា​កំពុង​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​យ៉ាង​«សកម្ម»

ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញ ឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ នៅកម្ពុជា ឲ្យមាន​ភាព​ខ្ពស់។ ហើយក្រសួងមហាផ្ទៃ នឹងរកឲ្យឃើញនូវជនអន្តោប្រវេសន៍ ដែលខុសច្បាប់ ដើម្បីធ្វើការពិចារណាថា តើនឹង​ត្រូវ​បញ្ជូនទៅយ៉ាងណា? នេះជាការលើកឡើង របស់លោក ឈាង វុន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ច​សម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ នេះ ដើម្បីប្រតិកម្មទៅនឹងការលើកឡើង របស់​លោក អេង ឆៃអៀង អគ្គលេខាគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា កម្ពុជាមានការអនុវត្តច្បាប់អន្តោប្រវេសន៍ «ទន់ខ្សោយ មិនស្មើភាព នឹងសំដៅលើជនណា ដែលខ្លួនមិនពេញចិត្ត ឬមិនគាំទ្រ និន្នាការនយោបាយរបស់ខ្លួន» ដែល​រួមមានលោក អេឡិច ជាតិអេស្បាញ ជាដើម។

លោក ឈាង វុន ដែលជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភាអាណត្តិទីប្រាំរូបនេះ បានលើកឡើងថា ចំពោះ​ជនអន្តោប្រវេសន៍ មកពីប្រទេសមួយ [...]

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

បន្ទាប់ពីអង្គការអន្តរជាតិចំនួនពីរ បានចេញរបាយការណ៍ ដោយប្រតិកម្មទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលបាន​បណ្តេញ​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពីកម្ពុជានោះ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានបកស្រាយថា ការ​ដែល​គេចាប់លោក អាឡិច បញ្ចូនទៅវិញ មិនមែនដោយសារ តែ អាឡិច ការពារតំបន់អារ៉ែងទេ គឺដោយសារតែលោក អាឡិច មិនឆ្លើយតប នឹងច្បាប់អន្តរជាតិ។

របាយការណ៍ នៅក្នុងកម្មវិធីរួមគ្នាមួយ ក្នុងការឃ្លាំមើល និងគាំពារសកម្មជនសិទ្ធិមនុស្ស លើពិភពលោក របស់អង្គការ​អន្តរជាតិទាំងពីរ បានបញ្ជាក់ថា ដោយយោងទៅលើច្បាប់អន្តោរប្រវេសន៍ របស់ប្រទេសកម្ពុជា លក្ខណៈ​សម្បត្តិ​ជន​បរទេស ដូចលោក អាឡិច អាចរស់នៅក្នុងប្រទេស បាន«៣៧ថ្ងៃ ក្រោយការផុតកំណត់ នៃទិដ្ឋាការ»។ ប៉ុន្តែក្រោយ​ផុត​សុពលភាព​ទិដ្ឋការ តែបីថ្ងៃប៉ុណ្ណោះ លោក អាឡិច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...