Posts tagged as "Chheang Vun"

ឈាង វុន បញ្ចេញ​«មហិទ្ទិរិទ្ធិ»​បណ្តេញ សុន ឆៃ ចេញ​ពី​រដ្ឋសភា

ឈាង វុន បញ្ចេញ​«មហិទ្ទិរិទ្ធិ»​បណ្តេញ សុន ឆៃ ចេញ​ពី​រដ្ឋសភា

ព្រឹកថ្ងៃទី១០ ខែឧសភានេះ នៅវិមានរដ្ឋសភាជាតិ ប្រធាន គណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៃរដ្ឋសភាកម្ពុជា លោកឈាង វុន បាននរៀបចំសន្និសិទកាសែត ស្តីពីការបង្កកប្រាក់បៀវត្ស ការបាត់​បង់ជាសមាជិកភាព​សភាតំណាងរាស្រ្ត។ ក្រៅពីអ្នកកាសែត និងអ្នកទូរទស្សន៍ជាតិ ជាច្រើនដែលបានទៅ​យក​ព័ត៌មាន នៅក្នុងសន្និសិទ្ធិកាសែតនោះ ក៏មានវត្តមាន លោក ឆុន ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពី​គណបក្ស សម រង្សី ចូលរួមស្តាប់ផងដែរ។

អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីចប់សន្និសិទ្ធិកាសែតនេះ លោក សុន ឆ័យ បានចាកចេញ​ពី​បន្ទប់​សន្និសិទនោះ មិនបានជួបសម្ភាស ជាមួយអ្នកការសែតទេ ដោយយល់ថា ជាបន្ទប់ផ្តាប់​មុខរបស់លោក ឈាង វុន។ លោកបានចាកចេញ មកជួបជាមួយអ្នកការសែត នៅក្រៅបន្ទប់តាមការប្រមាញ់របស់អ្នកកាសែត ដែលចង់​បាន​នូវ​ប្រតិកម្ម​តប ចំពោះករណីបង្កកប្រាក់ខែ និងការបាត់បង់សមាជិកភាពសភា។

មិនទាន់បានឆ្លើយចប់មួយសំនួរផង [...]

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយ​សម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ [...]

កម្ពុជា៖ ផ្លូវឆ្ពោះទៅកាន់​ច្បាប់ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

កម្ពុជា៖ ផ្លូវឆ្ពោះទៅកាន់​ច្បាប់ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

បន្ទាប់ពីសេចក្តីស្នើច្បាប់ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន» ត្រូវបានច្រានចោលដោយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាមក ក្រុមអ្នកវិភាគ បានធ្វើការសន្និដ្ឋានថា ជាការ «គេចវេស» និងមិនមានការធានាឲ្យមាន «សិទ្ធិទទួលបានព័ត៌មាន ដោយសេរី» សម្រាប់អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋទូទៅ ចំពោះកិច្ចការមួយចំនួន ដែលបានអនុវត្តដោយស្ថាប័នសាធារណៈ សម្រាប់ជាប្រយោជន៍ជាតិ។


សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។

ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា បើសេចក្ដីស្នើច្បាប់នេះ នៅមានចន្លោះប្រហោង គេគួរគប្បី​ជួប«ពិភាក្សា​ដោះ​ស្រាយ» ដើម្បីសម្តែងនូវ«ឆន្ទៈក្នុងការជួយជំរុញ ឲ្យមានច្បាប់នេះ ប្រសើរជាងការច្រានចោលដោយពុំមានមូលដ្ឋាន»។

លោក យឹម សុវណ្ណ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...