ព្រាប កុល ពន្យល់ពីករណីបាត់យានយន្ត នៅផ្សារ អ៊ីអនម៉ល
ទីបំផុតទៅករណីនៃការបាត់យានយន្ត នៅផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលទទួលការរិះគន់យ៉ាងសម្បើម ពីអ្នកប្រើប្រាប់ហ្វេសប៊ុកបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រម សម្របសម្រួលបញ្ជប់បញ្ហានេះ បើទោះបីជាម្ចាស់យានទទួលបានសំណង តែ៦០%ក៏ដោយ។
រូបភាព របស់ម្ចាស់យានយន្ដដាក់បង្ហោះ និឹងត្រូវអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្សព្វផ្សាយបន្ត។
សន្តិសុខ - ករណីនៃការបាត់ម៉ូតូរបស់យុវជនម្នាក់ ដែលជាម្ចាស់របស់យានយន្ត ម៉ាកគ្លីក (Click) ផ្លាកលេខ 1KA 5321 ភព ដែលបានបាត់នៅផ្សារទំនើប អ៊ីអនម៉ល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានដោះស្រាយរួចរាល់ហើយ ក្រោយពីមានការអន្តរគមន៍ និងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក [...]