Posts tagged as "Contre Corruption"

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

សម្ភាសពលរដ្ឋ៖ ឃើញ​តែ​ដោះស្រាយ​បណ្តឹង​ តែ​គ្មាន​លទ្ធផល (vdo)

«ពាក្យបណ្តឹងមានជាហូរហែរ ឯការដោះស្រាយបានត្រឹមតែម៉ាដោះស្រាយ!» នេះជាកិច្ចសម្ភាសរបស់លោកតា ឡោ ឈាន ជាមួយអ្នកសារព័ត៌មាននៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ២០១៤ បង្ហាញ​ពី​«ទុក្ខ» ព្រោះអំពើពុករលួយ នាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងសម្បត្តិរដ្ឋនាពេលកន្លងមក រហូត​បច្ចុប្បន្ន។ សូមតាមដាននូវកិច្ចសម្ភាសជាមួយលោកតា ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចតទៅ។


លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិពលរដ្ឋ - ក្នុងវ័យចំណាស់ លោកតា ឡោ ឈាន អាយុ ៦៦ឆ្នាំ មកពីខេត្តកំពត [...]

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស

សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស


ការប្រមូលគ្នារបស់ពលរដ្ឋ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិដីធ្លី - «វិបត្តិដីធ្លី»នៅកម្ពុជាមានការកើនឡើង និងរីករាលដាលចាប់ពីក្រុងភ្នំពេញ រហូតដល់ទីជនបទ​ដាច់​ស្រយ៉ាល ជាពិសេសតំបន់មាន«ព្រៃនិងភ្នំ»នៅក្នុងប្រទេសកម្ពុជា។ វិបត្តិនេះ បានជំរុញឲ្យពលរដ្ឋដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ ស្វែងរកគ្រប់មធ្យោបាយ ទៅគ្រប់ស្ថាប័ន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ ដែលសឹង​តែបាន​ក្លាយជាអាយុជីវិតរបស់ពួកគាត់ទៅហើយ។ ក្នុងនោះ មានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល មួយដែរ ដែលក្រុមពលរដ្ឋទាំងនោះ បានធ្វើដំណើរមកដើម្បីដាក់ពាក្យបណ្ដឹង ទាក់ទងនឹងអំពើពុករលួយ [...]

មេ​ទូត​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង សង្ស័យ​មាន​អ្នក​ប៉ែង​ជើង​ខ្លួន

មេ​ទូត​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង សង្ស័យ​មាន​អ្នក​ប៉ែង​ជើង​ខ្លួន

ការទូត - «ខ្មុំបានប្រកាសជាសាធារណៈ សុំឲ្យបញ្ឈប់ការបង់ប្រាក់ ឬផ្តល់កម្រៃ ដល់ការស្នើសុំ​បញ្ជាក់​លើ​ឯកសារ លិខិតផ្សេងៗ និងសុំពន្យារលិខិតឆ្លងដែន។ល។និង។ល។ ចំណាត់ការនេះវាអាចធ្វើអោយ​ប៉ះពាល់​ដល់មន្ត្រី​មួយ​ចំនួន»។ នេះជាការបង្ហើបឲ្យដឹង ក្នុងពេលចុងក្រោយនេះ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់​លោក​ស៊ុត ឌីណា ឯកអគ្គរាជទូតទើបតែងតាំងថ្មីរបស់កម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង។

ការរំលេចឲ្យឃើញនូវបញ្ហាដោយលោក ស៊ុត ឌីណា គឺបានកើតឡើងក្រោយពីប្រមុខការទូតកម្ពុជា លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ហោ ណាំហុង បានសរសេរលិខិតណែនាំចុះថ្ងៃទី២១ ខែមេសា​នេះ ដល់លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា៖ «ហាម​ដាច់​ខាត មិនឲ្យបងប្អូន ឬនរណាផ្សេង ដែលមិនមែនជាមន្ត្រីការទូតជ្រៀតជ្រែកក្នុងការងាររបស់ស្ថានទូត [...]

ស ខេង៖ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ កាត់​បន្ថយ​អំពើ​ពុក​រលួយ

ស ខេង៖ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ កាត់​បន្ថយ​អំពើ​ពុក​រលួយ

ការិយាល័យច្រកចេញចូល ដែលជាយុត្តិសាស្រ្តថ្មីរបស់រដ្ឋាភិបាល បាននឹងកំពុងដំណើរការនៅរាជធានី ខេត្តក្រុង​នីមួយៗ។ តាមរយៈការិយាល័យបំរើសេវាសាធារណៈមួយនេះ រដ្ឋាភិបាលរំពឹងទុកថា និងអាចកាត់បន្ថយ​អំពើពុក​រលួយបាន។


លោក សរ ខេង ថ្លែងនៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សេវាសាធារណៈ - ថ្លែងក្នុងពិធី សម្ភោធនិងប្រកាសបើកឱ្យដំណើរការ ការរិយាល័យច្រកចេញចូលតែមួយ នៅថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០១៤ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានអំពាវនាវ​ឱ្យប្រជា​ពលរដ្ឋទាំងអស់ មក​ចូលរួមទទួលយកសេវារដ្ឋបាល តាមប្រភេទសេវាកម្មនីមួយៗ នៅការិយាច្រកចេញចូលតែមួយ និងចូលរួមត្រួតពិនិត្យតាមដាន និងផ្តល់ជាយោបល់ [...]

បុគ្គលិក​ពេទ្យ​សម្ភព​ក្រុុង តវ៉ា​ព្រោះ​ខ្លាច​អាគារ​មន្ទីរ​ពេទ្យ នឹង​ត្រូវ​«លក់»

បុគ្គលិក​ពេទ្យ​សម្ភព​ក្រុុង តវ៉ា​ព្រោះ​ខ្លាច​អាគារ​មន្ទីរ​ពេទ្យ នឹង​ត្រូវ​«លក់»

បុគ្គលិកពេទ្យនៅមន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ហៅ សម្ភពក្រុង ប្រមាណ៣០០នាក់ បាននាំគ្នាតវ៉ាដោយ​ជំទាស់​ទៅនឹងការផ្លាស់ប្តូរ ពីអាគារចាស់ខាងមុខ ទៅកាន់អាគារដែលសាងសង់ថ្មី នៅខាងក្រោយវិញ ដោយពួកគេបារម្ភ​ថាថ្នាក់ដឹកនាំមន្ទីរមានគម្រោងនឹងយកអាគារចាស់ ដាក់លក់ដូរ។


ការតវ៉ាររបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

បាតុកម្ម - បញ្ហាលក់ដូរសម្បត្តិអចលនវត្ថុសាធារណៈ ស្ថិតនៅជាបញ្ហាក្ដៅគគុក នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ នេះ​ជាក្ដីបារម្ភ របស់ក្រុមគ្រូពេទ្យប្រមាណជា៣០០នាក់ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញហៅ សម្ភពក្រុង ដែល​មាន​ទីតាំងស្ថិតនៅ ក្នុងសង្កាត់វាលវង់​ក្នុងខណ្ឌ៧មករា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...