អាយហ្វូន ៦ មាន«តម្លៃដើម»ចេញពីរោងចក្រ ថ្លៃប៉ុន្មាន?
បើនិយាយពីការស្វែងរកភាពចំណេញ ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យារបស់អាមេរិក រកស៊ីមានបានណាស់ជាមួយនឹងទូរស័ព្ទរបស់ខ្លួន។ ហើយទូរស័ព្ទជំនាន់ថ្មី អាយហ្វូន ៦ លើកនេះ ក៏មិនមានអ្វីខុសប្លែកពីលើកមុនៗដែរ។ ប៉ុន្តែដើម្បីដឹងថា តើអ័បផលបានចំណេញប៉ុន្មានឲ្យពិតនោះ គ្មាននរណាម្នាក់អាចដឹងរឿងនេះឡើយ។ ហេតុដូច្នេះហើយ សហគ្រាសជំនាញខាងព័ត៌មានសេដ្ឋកិច្ចមួយ ហៅកាត់ជាភាសាអង់គ្លេសថា IHS បានរើរុះតួទូរស័ព្ទអាយហ្វូន៦ ថ្មី ដើម្បីយកគ្រឿងក្នុងទាំងអស់ មកធ្វើការវិភាគឲ្យដឹងថា តើក្រុមហ៊ុនអ័បផលចំណាយដើមទុនប៉ុន្មាន ក្នុងទូរស័ព្ទមួយ។
គ្រាន់តែអេក្រង់ទទេ ត្រូវបានគេប៉ាន់តម្លៃស្មើនឹង៤០ដុល្លារ។ ប៉ុន្តែបើគេគិតគូរជាតម្លៃដើមសរុបទាំងអស់ ទូរស័ព្ទអាយហ្វូន៦ មួយគ្រឿង ត្រូវបានចំណាយដើមទុនត្រឹមប្រមាណជា១៩៥ដុល្លារ។ រីឯទូរស័ព្ទអាយហ្វូន ៦ផ្លាស (iPhone 6 Plus) [...]