Posts tagged as "Hor Namhong"

សុខ ទូច៖ មាន​តែ​ផែនទី​​របស់​រដ្ឋាភិបាល​ទេ ដែល​«ផ្លូវ​ការ»!

សុខ ទូច៖ មាន​តែ​ផែនទី​​របស់​រដ្ឋាភិបាល​ទេ ដែល​«ផ្លូវ​ការ»!

នាវិមានសន្តិភាព លោក សុខ ទូច បានលើកឡើងថា ផែនទីដែលកម្ពុជា ទទួលបានពីបារាំង និងដែលត្រូវ​បាន​ផ្ទៀងផ្ទាត់ កាលពីថ្ងៃទី៣ ខែកញ្ញានេះ មិនមែនជាផែនទីរបស់សម្តេចតា (ព្រះបរមរតនកោដ្ឋ) ជាអ្នកយក​ទៅ​ដំកល់ទុក នៅបារាំងឡើយ តែជាផែនទីគូសវាស ដោយបារាំង កាលដែលខ្លួន នៅគ្រប់គ្រងលើកម្ពុជានោះ។

ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាសេនាធិការមួយ របស់រដ្ឋាភិបាល​កម្ពុជា  បានបន្ថែមថា ផែនទីដែលកម្ពុជាទទួលបាន ពីបារាំងនោះ គ្រាន់តែជាផែនទី សម្រាប់ការផ្ទៀងផ្ទាត់ ជាមួយនឹងផែនទីផ្លូវការ របស់កម្ពុជាប៉ុណ្ណោះ។ លោកថា មានតែផែនទីផ្លូវការរបស់កម្ពុជាទេ ដែលអាចយក​ជាផ្លូវការ សម្រាប់ការវាស់វែង និងកំណត់បញ្ហាព្រំដែន កម្ពុជា-វៀតណាម តាមផ្លូវច្បាប់បាន។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក សុខ ទូច បានថ្លែងអះអាងថា ថ្ងៃទី៣ ខែកញ្ញានេះ ជាថ្ងៃដែល​កម្ពុជា បានបញ្ចប់នូវភាព«សង្ស័យ» របស់អ្នកនយោបាយ [...]

ហោ ណាំហុង៖ ផែនទី​មក​ពី​បារាំង​ដូច​គ្នា នឹង​ផែនទី​កម្ពុជា​កំពុង​ប្រើ

ហោ ណាំហុង៖ ផែនទី​មក​ពី​បារាំង​ដូច​គ្នា នឹង​ផែនទី​កម្ពុជា​កំពុង​ប្រើ

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអះអាង កាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៥នេះថា ផែនទីដែលកម្ពុជា សុំខ្លីចម្លងមកពីប្រទេសបារាំងមកនេះ ធៀបនឹងផែនទី របស់កម្ពុជា​ទាំង​២៦ ផ្ទាំង ឃើញថា មានភាណដូចគ្នាបេះបិទ។

ក្នុងរយៈពេលជាងបួនម៉ោង ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោងជិត១២ ថ្ងៃត្រង់ នាវិមានសន្តិភាព ផែនទីដែលបារាំង ប្រគល់ដល់កម្ពុជា ទាំង២៦ផ្ទាំងនោះ មានមួយផ្ទាំង ជាផែនយូធីអឹម (UTM) ឯ២៥ផ្ទាំងផ្សេងទៀត ជាផែនទី​បោន(Bonne)។ លោក ហោ ណាំហុង ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចសម្របសម្រួល ការងារទទួល និងផ្ទៀងផ្ទាត់ផែនទីដែរនោះ បានថ្លែងពន្យល់ថា៖ «ផែនទីទាំង២៦ផ្ទាំង ដែលបារាំងប្រគល់ឲ្យនេះ ជាផែនទី​ផ្លូវការរបស់បារាំង ដែលគេប្រគល់ឲ្យជាផ្លូវការ។ (...) គេសុខចិត្តប្រគល់មកឲ្យស្ថានទូត បោះត្រាស្ថានទូត​ទៀត... ហើយសរសេរអក្សរដៃថា “ផែនទីនេះ ផ្តល់ឲ្យដោយវិទ្យាស្ថាន ព័ត៌មានភូមិសាស្រ្ត [...]

ហោ ណាំហុង៖ រដ្ឋាភិបាល​សម្ដេច​សីហនុ​ឆ្នាំ១៩៦៤ ធ្វើ​ឲ្យ​បាត់​ដី

ហោ ណាំហុង៖ រដ្ឋាភិបាល​សម្ដេច​សីហនុ​ឆ្នាំ១៩៦៤ ធ្វើ​ឲ្យ​បាត់​ដី

ក្នុងដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី លោក ហោ ណាំហុង បានបង្ហាញនូវកំហុសឆ្គងមួយ របស់រាជរដ្ឋាភិបាល ឆ្នាំ១៩៦៤ ដែលជារាជរដ្ឋាភិបាល របស់​ព្រះករុណាព្រះបរមរតនកោដ្ឋ៖ ដីខ្មែរជិត៥០គីឡូម៉ែត្រការ៉េ ត្រូវបានចូលទៅក្នុងទឹកដី នៃប្រទេស​វៀតណាម។

លោក ហោ ណាំហុង បានពន្យល់ថា រដ្ឋាភិបាលរបស់សម្ដេច នរោត្ដម សីហនុ ឆ្នាំ១៩៦៤ បានទទួល​ស្គាល់​​ខ្សែ​ព្រំដែន តាមបន្ទាត់«ដាក់ដាំ» ដែលជាបន្ទាត់ខាងលើ ខណៈរដ្ឋាភិបាលសព្វថ្ងៃ ទទួលស្គាល់ខ្សែ​បន្ទាត់​«ដាក់ហ៊ូត​(?)» ដែលជាបន្ទាត់ខាងក្រោម។ លោកថ្លែងឡើងថា៖ «ម៉ាចន្លោះធំនេះ ជិត៥០គីឡូម៉ែត្រ​ការ៉េ»។

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឡើងថា ទោះយ៉ាងនេះក៏ដោយ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មិន​ព្រម​​អនុវត្ត​តាមផែនទី បោះក្នុងឆ្នាំ១៩៦៤ របស់ព្រះបរមរតនកោដ្ឋនោះទេ ហើយធ្វើការបន្តទាមទារ ហូតមក​ដល់​ពេល​នេះ [...]

«កំណត់​ទូត»​ទាំង៨ រឿង​ព្រំដែន​«ខ្មែរ-យួន» មាន​ពិត​ឬ​ទេ?

«កំណត់​ទូត»​ទាំង៨ រឿង​ព្រំដែន​«ខ្មែរ-យួន» មាន​ពិត​ឬ​ទេ?

ការបង្ហើបរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ពី«កំណត់ទូត»ដ៏អាថ៌កំបាំង ចំនួន៨ ដែលក្រសួង​ការបរទេសកម្ពុជា បានធ្វើការតវ៉ា ប្រឆាំងទៅប្រទេសវៀតណាម ទាក់ទងនឹងបញ្ហាព្រំដែន តាំងពីឆ្នាំ២០១៣​មកនោះ បានបង្កឲ្យមានចំងល់ជាទូទៅ ថាតើ«កំណត់ទូត»ទាំងនោះ មានពិតឬយ៉ាងណា ហើយរដ្ឋាភិបាល បានធ្វើកំណត់ទូតទាំងនោះ ទាក់ទងនឹងបញ្ហាព្រំដែន នៅទីណាខ្លះ? ទាំងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រី​មួយ​ចំនួន ពីអង្គការសង្គមស៊ីវិល សុទ្ធតែទាមទារឲ្យក្រសួងការបរទេសកម្ពុជា បង្ហាញកំណត់ទូតដ៏​«អាថ៌កំបាំង»​ទាំង​ប្រាំបីនោះ ជាសាធារណៈ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាងហ្វូ លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មក​ពី​គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា  លោកនឹងបន្តស្នើ ឲ្យក្រសួងការបរទេសកម្ពុជា បង្ហាញជា​សាធារណៈ នូវ«កំណត់ទូត»ទាំងប្រាំបី ដែលលោកហោ ណាំហុង បានអះអាង ជាមួយនឹងលោក ហេង សំរិន ថា​បាន​ដាក់​​ទៅ​កាន់​ប្រទេសវៀណាម [...]

​វៀតណាម​មិន​ខ្វល់ ពី​កំណត់​ទូត​របស់​កម្ពុជា​ឬ?

​វៀតណាម​មិន​ខ្វល់ ពី​កំណត់​ទូត​របស់​កម្ពុជា​ឬ?

មកទល់ពេលនេះ នៅមិនទាន់មានឃើញ មានសកម្មភាព ឬការឆ្លើយតបណាមួយ ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ប្រទេសវៀតណាម ក្នុងការ«លុបស្រះ» ឬការ«សាងសង់ប៉ុស្តិ៍យោធា» ដែលបានធ្វើក្នុងទឹកដីកម្ពុជា នៅខេត្ត​រតនគិរីនៅឡើយ។ នេះជាការអះអាង របស់លោក ឆាយ ធី មន្ត្រីឃ្លាំមើលឯករាជ្យ និងជាមន្រ្តីសមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី ទាក់ទងនឹងការជីកស្រះ មកក្នុងតំបន់វិវាតព្រំដែន ដ៏ចម្រូងចម្រាស។

ការថ្លែងរបស់មន្ត្រីខាងលើ បានធ្វើឡើងនៅរសៀល ថ្ងៃទី ២៣ ខែមិថុនានេះ ក្រោយការទន្ទឹងជាច្រើនថ្ងៃ នូវ​ការ​ឆ្លើយតប​ពីសំណាក់ភាគីវៀតណាម ទៅលើកំណត់ទូតចំនួនពីរ របស់កម្ពុជាតាមរយៈ ក្រសួងការបរទេស​របស់​ខ្លួន ដែល​បានធ្វើការតវ៉ា ទៅកាន់ប្រទេសវៀតណាម ទាក់ទងនឹងការជីកស្រះ និងការចាក់គ្រឹះសាងសង់​ប៉ុស្ដ៍​យោធា ក្នុង​តំបន់ព្រំដែនខេត្តរតនគីរី។ លោក ឆាយ ធី បានអះអាងទៀតថា មិនត្រឹមតែនៅព្រំដែន ជាប់ខេត្ត​រតនគីរី​​ប៉ុណ្ណោះ​ទេ តែនៅមានខេត្តកណ្ដាលមួយទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...