Posts tagged as "Chea Sim"

សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

សួន សេរីរដ្ឋា៖ អ្នក​ជំពាក់​គុណ​យួន មាន​តែ​បន​អាយ៉ង​យួន​

សង្គ្រាមប៉ាកា ជុំវិញ «គុណូបការៈរបស់យួន ក្នុងថ្ងៃ៧ មករា ១៩៧៩» នៅតែមានបន្ត រកភាពដាច់ស្រេច​មិន​ឃើញ។ ថ្ងៃ៧មករានេះ ត្រូវបានក្រុម​ខ្មែរ​មួយ​ផ្នែក ចាត់ទុកថា ជា«ការផ្ដល់ជីវិតទីពីរ» មកកម្ពុជា ខណៈក្រុម​ខ្មែរ​មួយទៀត និយាយថា ជា«នយោបាយម៉ឺនឆ្នាំ ក្នុងការឈ្លានពានកម្ពុជា» ពីសំណាក់«បន​យួនកុម្មុយនីស»។ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏ស្ថិតក្នុងចំណោមក្រុមខ្មែរទីពីរ ដែលនិយាយអះអាង ប្រហាក់​ប្រហែល​គ្នាដែរថា «ពលរដ្ឋខ្មែរ មិនដែលជំពាក់គុណយួន»ទេ ដែលផ្ទុយគ្នាស្រឡះ ពីក្រុម​«បន​អាយ៉ង​យួន» ដែលយួននាំយកមកបន្តុប ឲ្យកាន់អំណាច នៅក្រោយថ្ងៃជានិមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ នៃ​ការ​ធ្វើ​សង្គ្រាម ឈ្នះ​លើ​​របបខ្មែរក្រហមប៉ុណ្ណោះ ដែល«ជំពាក់គុណយួន»។

សរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច ប្រធានគណបក្សអំណាចខ្មែរ បានរំលឹក​មក​វិញ​ថា៖ «៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះទី ២ [...]

វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ (រាប់ទាំងសារព័ត៌មាន) ត្រូវបានគេចាត់ទុក ថាជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងនីតិតុលាការ។ ហើយអំណាចទាំងបួននេះ ត្រូវ​ចែក​ឲ្យដាច់ពីគ្នា និងត្រូវគោរពគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃច្បាប់។ ជាពិសេសត្រូវគោរពសិទ្ធិ នៃ​ការ​យក​ព័ត៌មាន និងការបញ្ជូនព័ត៌មាន របស់សារព័ត៌មាន។ សារព័ត៌មានមានសិទ្ធិ ធ្វើព័ត៌មានពីអ្វីមួយ ទៅ​តាម​វិជ្ជាជីវៈ ដែលខ្លួនយល់ពីភាពចាំបាច់ ដើម្បីបញ្ជូនប្រាប់បន្តឲ្យទៅមហាជន ដោយគ្មានការលូកដៃលូកជើង ពី​នរណា​ផ្សេង ឬពីអាជ្ញាធរឡើយ។

ដូច្នេះរវាងរដ្ឋាភិបាល (នីតិប្រតិបត្តិ) ដែលត្រូវបម្រើពលរដ្ឋ និងសារព័ត៌មាន (ដែលមិនមែនជាសារព័ត៌មាន បែប​កុម្មុយនីស) ដែលត្រូវបម្រើអ្នកអាន អ្នកទស្សនា (ឬនិយាយឲ្យចំ បម្រើពលរដ្ឋដូចគ្នា) មិនមានភាពចាំបាច់​ត្រូវ​មាន​ម្ខាង មក«បង្គាប់»ម្ខាងទៀត ឲ្យលើសពីអ្វី ដែលគេហៅថា [...]

ប្រធានព្រឹទ្ធសភា«ថ្មី» មានទីប្រឹក្សា និងជំនួយការ ៣៨រូប

ប្រធានព្រឹទ្ធសភា«ថ្មី» មានទីប្រឹក្សា និងជំនួយការ ៣៨រូប

ទីប្រឹក្សា នាយក និងនាយករងខុទ្ទកាល័យ និងជំនួយការ ចំនួន៣៨រូប នៃប្រធានព្រឹទ្ធិសភាថ្មីនោះ មានឋានៈ​ប្រាំដោយឡែកពីគ្នា៖ ក្នុងនោះមានឋានៈស្មើ នឹងទេសរដ្ឋមន្ត្រីចំនួន ២រូប រដ្ឋមន្ត្រីចំនួន ១២រូប រដ្ឋលេខាធិការ​ចំនួន ៩រូប អនុរដ្ឋលេខាធិការចំនួន ៩រូប និងអគ្គនាយកចំនួន ៥រូប។ នេះបើយោងតាម ព្រះរាជក្រឹត្យ នៃអង្គ​ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ថលេខាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។

ព្រះរាជក្រឹត្យ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបទទួលបាននោះ ទ្រង់បានត្រាស់បង្គាប់ ឲ្យបញ្ចប់តំណែង និងតួនាទីទីប្រឹក្សា ជំនួយការ នាយក នាយករង និងជំនួយការខុទ្ទកាល័យ នៃអតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ផងដែរ ជាពិសេសទីប្រឹក្សា និងជំនួយការរបស់លោក ជា ស៊ីម ដែលត្រូវបានតែងតាំង មុនថ្ងៃទី៨ ខែ​មិថុនា។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់បន្ថែម ពីមន្រ្តីនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បានទេ [...]

នៅ​លោក​ខាង​លិច ជា ស៊ីម ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់

ប្រសិនបើជានៅក្នុងប្រទេសកម្ពុជា លោក ជា ស៊ីម ត្រូវបានគេលើកតម្កើន ថាជាវីរៈបុរសជាតិ និងត្រូវបាន​មនុស្សមួយចំនួន ថ្លែងរៀបឫកពារថា ចង់យកតម្រាប់តាមលោកនោះ ប៉ុន្តែសម្រាប់បណ្ដាសារព័ត៌មាននានា នៅបស្ចឹមលោក លោក ជា ស៊ីម មានឈ្មោះល្បីថា ជា«អតីតកម្មាភិបាល រត់ចោលជួរម្នាក់» របស់ក្រុម​ខ្មែរ​ក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង២លាននាក់ ក្នុងអំឡុងកាលនៃការកាន់អំណាច ពីឆ្នាំ​១៩៧៥ មកដល់​ឆ្នាំ១៩៧៩។

សារព័ត៌មាន នៅបស្ចឹមលោកជាច្រើន បានយកព្រឹត្តិការណ៍ នៃពិធីបុណ្យបូជាសព អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលថត និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានល្បីៗ ដូចយ៉ាង អាអេហ្វប៉េស (AFP) រ៉យធើរ (Reuters) ឬអេភី (AP) មកចុះផ្សាយ ទាំងសារព័ត៌មានបោះពុម្ភ ទាំងសារព័ត៌មាននៅតាម​គេហទំព័រ។ សារព័ត៌មានទាំងនោះ បានសរសេរនៅលើចំណងជើង សឹងតែទាំងអស់ ដោយហៅលោក ជា ស៊ីម ដែល​បាន​ទទួលអនិច្ចកម្ម នៅ​​អាយុ​៨២ឆ្នាំ ភ្ជាប់ទៅនឹងអតីភាពរបស់លោក [...]

ពិធី​ដង្ហែ​សព ជា ស៊ីម ប្រធាន​បក្ស​​ប្រជាជន​កម្ពុជា (pic)

ពិធី​ដង្ហែ​សព ជា ស៊ីម ប្រធាន​បក្ស​​ប្រជាជន​កម្ពុជា (pic)

អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានទទួលមរណភាព ក្នុង​ជន្មា​យុ​៨២ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។ នាវេលាម៉ោង ជាង៧ព្រឹក ថ្ងៃទី១៩ ខែមិថុនា សពរបស់លោក ត្រូវបានដង្ហែ ពីភូមិគ្រឹះរបស់លោក នាបុរីចំការមន មកកាន់មេរុ នៅសួន​ច្បារមុខ​វត្ត​បទុមវត្តី។ ហើយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រទានភ្លើងបូជាសព នាម៉ោងជិត៤រសៀល ថ្ងៃដដែល។

ក្បួនដង្ហែរដោយថ្មើរជើង ត្រូវបានរៀបឡើង ជាផែននៃយុវជន ប្រជាពលរដ្ឋ មកពីបណ្តាខេត្តនានា មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ អង្គទូតនានា។ ក្នុងពិធីដង្ហែ និងបូជាសពនេះ យ៉ាងហោចណាស់ មានស្ថានីយទូរទស្សន៍ចំនួនប្រាំ បាននឹងកំពុងធ្វើការផ្សារបន្តរផ្ទាល់។

» សូមទស្សនារូបភាព ពីពិធីបុណ្យនេះ ដូចខាងក្រោម៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...