Posts tagged as "Boeing"

ធាតុ​អាកាស​ទំនង​ជា​«មូលហេតុ»​នៃ​កា​រ​ធ្លាក់​យន្ដហោះនៅ​ឡាវ ស្លាប់​៤៩​នាក់

ធាតុ​អាកាស​ទំនង​ជា​«មូលហេតុ»​នៃ​កា​រ​ធ្លាក់​យន្ដហោះនៅ​ឡាវ ស្លាប់​៤៩​នាក់

មនុស្ស៤៩នាក់បានស្លាប់ នៅក្នុងព្រឹត្តិការណ៍ដ៏សោកសៅ នៃការធ្លាក់យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋឡាវ ធុនអាតេអ៊ែ ៧២-៦០០ (ATR 72-600) ដែលទំនងជាបណ្ដាលមកពីមូលហេតុ «អាកាសធាតុអាក្រក់»។ រហូត​មក​ដល់ម៉ោងនេះ មិនមានសេចក្ដីរាយការណ៍មកថា មានជនជាតិខ្មែរណាម្នាក់ ជិះនៅលើយន្ដហោះនេះទេ។


យន្ដហោះ ធុនអាតេអ៊ែ ៧២-៦០០ របស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋឡាវ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - គេកំពុងស្វែងរកឲ្យឃើញពីមូលហេតុ ដែលបង្កឲ្យមានជាគ្រោះថ្នាក់ដ៏សោកសៅ នៅមិនឆ្ងាយប៉ុន្មាន ពី​ព្រលាន​យន្ដហោះ នៃទីក្រុងប៉ាក់សេ (Pakse) ដែលជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ នៅផ្នែកខាងត្បូងនៃ​ប្រទេស​កុម្មុយនីស​ឡាវ។

អាកាសធាតុអាចជាមូលហេតុ?

ប្រាកដហើយ វាជាមូលហេតុ [...]

យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីមូលហេតុយ៉ាងដូចម្ដេចនៅឡើយ ជុំវិញការចុះចតយ៉ាងចម្លែក និងជាបន្ទាន់ នៃយន្ដហោះកង្ហាទោលមួយគ្រឿង នៅលើផ្លូវថ្នល់ ពេញប្រៀបដោយរថយន្ដ នៃក្រុង សាន ចូហ្សេ។


យន្ដហោះម៉ាស៊ីនមួយ ធុន ប៊ែលឡានកា ចុះចត់លើផ្លូវឡាន។ (រូបថត CBS San Francisco)

ទីក្រុងម៉ុងរ៉េអាល់ - អ្នកបើករថយន្ដនៅលើមហាវិថី ហៃវេស នៃទីក្រុងសាន ចូស្សេ (San José) នៅរដ្ឋកាលីហ្វ័នី សហរដ្ឋ​អាមេរិក បានភ័យ​បុកពោះមិនស្ទើរទេ ដោយសារតែបានជួបព្រឹត្តិការណ៍ ដែលមិនស្មានទុកជាមុនបែបនេះ។ នេះ​បើតាម​ការផ្សាយ​ឲ្យដឹង នៃគេហទំព័រមួយមានឈ្មោះថា «សាន ចូស្សេ មែគៀរី ញ៉ូ (San Jose Mercury News)»។ យន្ដហោះ​ម៉ាស៊ីនមួយ ធុន ប៊ែលឡានកា (Bellanca 7ECA) បាន​សម្រេច​បាននូវការចុះចតជាបន្ទាន់មួយ [...]

ឥណ្ឌូនេស៊ី៖ យន្ដហោះ​ចុះ​ចត​ទៅ​បុក​«សត្វ​គោ» បង្ក​គ្រោះថ្នាក់ (VDO)

ឥណ្ឌូនេស៊ី៖ យន្ដហោះ​ចុះ​ចត​ទៅ​បុក​«សត្វ​គោ» បង្ក​គ្រោះថ្នាក់ (VDO)

អ្នកទទួលខុសត្រូវមួយរូបបានថ្លែងឲ្យដឹងថា យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុន ឡាយអន អ៊ែរ (Lion Air) របស់ប្រទេស​ឥណ្ឌូនេស៊ី បានហោះទៅបុក«គោ»មួយក្បាល ដែលឈរនៅលើផ្លូវឈប់សំចតរបស់យន្ដហោះ នៅព្រលានយន្ដហោះ​មួយផ្នែកខាងលិចនៃប្រទេស។


យន្ដហោះឡាយអនអ៊ែរ ដែលចុះចតទៅបុកសត្វគោ។ (រូបថត Antara/Adiwinata Solihin)

អ្នកដំណើរ១១៧នាក់ ដែលនៅលើយន្ដហោះប្រភេទ ប៊ូអ៊ីញ ៧៣៧-៨០០ នេះ មិនមាននរណាម្នាក់រងរបួសនោះទេ បើ​ទោះជាគ្រោះថ្នាក់បង្កការខូចខាតយន្ដហោះខ្លះៗក៏ដោយ ។ ជើងហោះហើរប្រមាណជា ១០០ផ្សេងទៀត ត្រូវបានលប់​ចោល ធ្វើឲ្យអ្នកដំណើរច្រើនរយនាក់ផ្សេងទៀត ជាប់គាំងធ្វើដំណើរទៅណាមិនរួច សម្រាប់បុណ្យឈប់សម្រាក​សាសនា​មួយ។

គ្រោះថ្នាក់បានកើតឡើងនៅយប់ថ្ងៃអង្គារ នៅពេលដែលយន្ដហោះព្យាយាមចុះចត នៅព្រលានយន្ដហោះ [...]

ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ពីរសប្ដាហ៍ក្រោយព្រឹត្តិការណ៍បោកខ្លួន នៃយន្ដហោះប៊ូអ៊ីញ  នៅព្រលានយន្ដហោះនៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃ​ច័ន្ទ​ទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយកឯណេះវិញ យន្ដហោះប៊ូអ៊ីញ ៧៣៧ (Boeing 737) មួយគ្រឿង​ទៀត បានចុះចត​ដោយយកច្រមុះរបស់វាទៅជល់ប៉ះនឹងដី។  ជាគ្រោះថ្នាក់យន្ដហោះថ្មីមួយទៀត ដែលបានធ្វើឲ្យមានជនរង​របួស១០នាក់។


យន្ដហោះយកច្រមុះថើបដី នៃក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ។ (រូបថត taringa.net)

ការខកខានថ្មីមួយទៀត បានចុះបញ្ជីគ្រោះថ្នាក់ នៃការចុះចតយន្ដហោះ នៅសហរដ្ឋអាមេរិក។ មនុស្ស១០នាក់រងរបួស នៅរសៀលថ្ងៃច័ន្ទទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយក ឡាហ្គាដៀ (La Guardia)។ យន្ដហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ (Southwest) ដែលដឹកអ្នកដំណោះរប្រមាណជា ១៥០នាក់ [...]

យន្ដហោះ​ប៊ូអ៊ីញ ៧៨៧ ឆេះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡុងដ៍ (VDO)

យន្ដហោះ​ប៊ូអ៊ីញ ៧៨៧ ឆេះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡុងដ៍ (VDO)

អគ្គិភ័យបានឆាបឆេះឡើង នៅក្នុងយន្ដហោះប៊ូអ៊ីញ ៧៨៧ (Boeing 787) នៅល្ងាចថ្ងៃសុក្រទី១២ខែកក្កដា ខណៈពេល​ដែលយន្ដហោះនេះ បានមកដល់ព្រលានយន្ដហោះ ហៀដស្រ៊ូវ (Heathrow) នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គ្រោះថ្នាក់​នេះ បានបង្កនូវការព្រួយបារម្ភពីសំណាក់អ្នកស៊ើបអង្កេត របស់ក្រុមហ៊ុនផលិតយន្ដហោះ ជុំវិញរឿងហេតុ​ថានឹងអាចកើតឡើងដ៏អាក្រក់បំផុត ទៅលើយន្ដហោះប្រភេទ ៧៨៧។


សកម្មភាពនៅក្រោយពេលពន្លត់ពន្លត់អគ្គិភ័យរួច។ (រូបថត ctvnews.ca)

អ្នកស៊ើបអង្កេតមកពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិក ប៊ូអ៊ីញ សង្ស័យថាបញ្ហាដែលធ្លាប់បង្អាក់មិនអោយហោះហើរ នូវ​យន្ដហោះរបស់ក្រុមហ៊ុនខ្លួនលើកមុន អាចនឹងកើតឡើងទៀតសម្រាប់យន្ដហោះប្រភេទនេះ។

អ្នកស៊ើបអង្កេត នៅមិនទាន់បង្ហើបប្រាប់ឲ្យដឹងពីមូលហេតុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...