Posts tagged as "Boeing"

ផ្កាយ​រណប​ចិន ទើប​ប្រកាស​ថា​បាន​រក​ឃើញ​បំណែក​យន្ដហោះ​បាត់​ខ្លួន

ផ្កាយ​រណប​ចិន ទើប​ប្រកាស​ថា​បាន​រក​ឃើញ​បំណែក​យន្ដហោះ​បាត់​ខ្លួន

ប្រទេសចិន បានប្រកាសនៅយប់ថ្ងៃទីពុធទី១២ នេះថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន បានរកឃើញបំណែកអណ្ដែត នៅលើក្នុងតំបន់នាវាចរណ៍មួយ ដែលយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានបាត់ខ្លួន។


រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)

បាត់យន្ដហោះ - ការិយាល័យទទួលខុសត្រូវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន បានរាយការណ៍ថា ផ្កាយរណបមួយរបស់ខ្លួន បានរកឃើញតាំងពីព្រឹកថ្ងៃ៩ ខែមីនា បំណែក«ចម្លែកៗ»ជាច្រើន នៅក្នុងតំបន់​នាវា​ចរណ៍នៃទីកន្លែងដែលយន្ដហោះ អាចនឹងធ្លាក់។ ការិយាល័យនេះបាននិយាយថា រូបភាពដែលផ្កាយរណបថតបាន ហើយដែលខ្លួនទើបនឹងទទួលបានដែរនោះ [...]

ផៃ ស៊ីផាន៖ កម្ពុជា​មិន​ចូល​រួម​ស្វែង​រក​យន្តហោះបាត់​ខ្លួន ព្រោះ​គេ​មិន​សុំ

ផៃ ស៊ីផាន៖ កម្ពុជា​មិន​ចូល​រួម​ស្វែង​រក​យន្តហោះបាត់​ខ្លួន ព្រោះ​គេ​មិន​សុំ

គិតរហូតមកដល់ម៉ោងនេះ យ៉ាងហោចណាស់ក៏មានប្រទេស១០ដែរ បានប្រកៀកស្មាគ្នា ចូលរួមប្រតិបត្តការ ហើយ​កំពុងពង្រីកវង់ប្រតិបត្តិការ តាមស្វែងរកយន្តហោះ ធុនប៊ូអ៊ីង៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលបាន​បាត់​ខ្លួនជាង៩០ម៉ោងទៅហើយ ជាមួយអ្នកដំណើរជាង២០០រយនាក់ នៅសមុទ្រចិនខាងត្បួង។ ក្នុងចំណោមប្រទេស​ដែលចូលរួមរុករក យន្តហោះបាត់ខ្លួននោះ ក៏មានប្រទេសមកពីតំបន់ឆ្ងាយ និងប្រទេសជិតខាងកម្ពុជាផងដែរ តែ​កម្ពុជាដែលជាប្រទេសស្ថិតនៅជិតតំបន់កើតហេតុ បែរជាមិនទាន់សហការស្វែងរកជាមួយបណ្តាប្រទេសទាំងនោះ នៅឡើយទេ។


យន្ដហោះអ៊ែរប៊ូស អា៣៨០ ដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ (រូបថតឯកសារ)

បាត់យន្ដហោះ - ឆ្លើយតបទៅនឹងបញ្ហានេះ លោកផៃ ស៊ីផាន [...]

ហេតុអ្វី​បាន​ជា​ទូរស័ព្ទ​ដៃ​លើ​យន្ដហោះ​បាត់​ខ្លួន នៅ​ទទួល​ការ​ហៅ​ចូល?

ហេតុអ្វី​បាន​ជា​ទូរស័ព្ទ​ដៃ​លើ​យន្ដហោះ​បាត់​ខ្លួន នៅ​ទទួល​ការ​ហៅ​ចូល?

ក្ដីសង្ឃឹមបានកើតមានឡើងខ្លះឡើងវិញ សម្រាប់ក្រុមគ្រួសារនៃអ្នកដំណើររបស់ ជើងហោះហើរលេខ ៣៧០ របស់ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ បន្ទាប់ពីពួកគេបានសាកល្បងហៅទៅទូរស័ព្ទដៃដែលនៅលើយន្ដហោះ ហើយបានទទួលការហៅចូលនៅឡើយ។ ទូរស័ព្ទនៅទទួលការហៅចូល ដូច្នេះតើម្ចាស់ទូរស័ព្ទអាចមានសង្ឃឹម​ថា​នឹង​នៅរស់រានមានជីវិត? សូមអានការបកស្រាយ របស់អ្នកជំនាញមួយរូប ទាក់ទងនឹងការហៅចូលរបស់ទូរស័ព្ទដៃ។


ការបង្ហាញពីការបាត់យន្ដហោះ និងអ្នកដំណើរចំនួន២៣៩នាក់នៅលើនោះ រីឯក្រុមគ្រួសារសាកល្បងទូរស័ព្ទស្វែង រក។ (រូបថត Reuters)

បាត់យន្ដហោះ - ភាពអាថ៌កំបាំងនៅតែកើតមាននៅឡើយ បួនថ្ងៃបន្ទាប់ពីការបាត់ខ្លួនរបស់យន្ដហោះ ប្រភេទ​ប៊ូអ៊ីញ ៧៧៧ [...]

ប្រភេទ​យន្ដហោះ​ម៉ាឡេស៊ី​អ៊ែឡាញ​ដែល​បាត់ ជា​ប៊ូអីញ​ចេះ​បំបាំង​ខ្លួន?

ប្រភេទ​យន្ដហោះ​ម៉ាឡេស៊ី​អ៊ែឡាញ​ដែល​បាត់ ជា​ប៊ូអីញ​ចេះ​បំបាំង​ខ្លួន?

យន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែឡាញ បានបាត់ខ្លួនពីកញ្ចក់រ៉ាដា នៅយប់ថ្ងៃសុក្រឈានចូលមកថ្ងៃសៅរ៍ ហើយ​រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់រកឃើញស្លាកស្នាមណាមួយ នៃបំណែកយន្ដហោះនោះនៅឡើយ។ បើ​ទោះជាការស៊ើបអង្កេត និងការរុករកបានធ្វើកន្លងទៅជាង២ថ្ងៃទៅហើយក៏ដោយ តែបើសូម្បីតែស្លាកស្នាមតូចមួយ ក៏គេនៅ​មិន​ទាន់រកឃើញដែរ។


ផែនទីបង្ហាញពីផ្លូវហោះហើររបស់យន្ដហោះប៊ូអីញ៧៧៧ នៅមុនពេលបាត់ខ្លួន។ (រូបថត Reuters/Athit Perawongmetha)

បាត់យន្ដហោះ - មិនទាន់មានភស្ដុតាងណាមួយឲ្យពិតប្រាកដ ដើម្បីបញ្ជាក់ថា ការបាត់យន្ដហោះភ្លាមៗនេះ ជា​អំពើភេវរកម្មនោះទេ។ នេះបើតាមការឲ្យដឹងរបស់ប្រភពមួយនៅអ៊ឺរ៉ុប និងនៅអាមេរិក [...]

ស្កុតឡេន៖ ឧទ្ធម្ភាគចក្រ​បោក​ខ្លួន​លើ​រង្គសាល បង្ក​របួស​ច្រើន​នាក់

ស្កុតឡេន៖ ឧទ្ធម្ភាគចក្រ​បោក​ខ្លួន​លើ​រង្គសាល បង្ក​របួស​ច្រើន​នាក់

ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់បោកខ្លួន កាលពីយប់ថ្ងៃសុក្រទី២៩ ខែវិច្ឆិកានេះ នៅលើរង្គសាលផឹកស៊ីរាត្រីមួយ នៅកណ្ដាលទីក្រុងគ្លាសហ្គូវ (Glasgow) នៃតំបន់ស្កុតឡេន ប្រទេសអង់គ្លេស បណ្ដាលឲ្យមនុស្សជាច្រើននាក់ រង​របួស។ នេះបើតាមសាក្សីជាច្រើន ដែលបានឃើញហេតុការណ៍នេះ ហើយត្រូវបានបញ្ជាក់អះអាង ដោយអ្នក​ទទួល​ខុសត្រូវប្រចាំតំបន់។


ការជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុង គ្លាសហ្គូវ យប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)

គ្រោះថ្នាក់ - នៅព្រឹកថ្ងៃសៅរ៍ទាបភ្លឺនេះ អាជ្ញាធរប្រចាំតំបន់ បានអះអាងជាថ្មីថា ក្រុមអ្នករុករកជួយសង្គ្រោះ កំពុង​មានវត្តមាននៅនឹងកន្លែងនោះ ដែលស្ថិតនៅកណ្ដាលទីក្រុងតែម្ដង។ សមាជិកសភាមួយរូបមកពីគណបក្សពលករ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...