ផ្កាយរណបចិន ទើបប្រកាសថាបានរកឃើញបំណែកយន្ដហោះបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសចិន បានប្រកាសនៅយប់ថ្ងៃទីពុធទី១២ នេះថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន បានរកឃើញបំណែកអណ្ដែត នៅលើក្នុងតំបន់នាវាចរណ៍មួយ ដែលយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានបាត់ខ្លួន។
រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)
បាត់យន្ដហោះ - ការិយាល័យទទួលខុសត្រូវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន បានរាយការណ៍ថា ផ្កាយរណបមួយរបស់ខ្លួន បានរកឃើញតាំងពីព្រឹកថ្ងៃ៩ ខែមីនា បំណែក«ចម្លែកៗ»ជាច្រើន នៅក្នុងតំបន់នាវាចរណ៍នៃទីកន្លែងដែលយន្ដហោះ អាចនឹងធ្លាក់។ ការិយាល័យនេះបាននិយាយថា រូបភាពដែលផ្កាយរណបថតបាន ហើយដែលខ្លួនទើបនឹងទទួលបានដែរនោះ កំពុងឆ្លងកាត់ការត្រួតពិនិត្យ។
យន្ដហោះនៃជើងហោះហើរលេខ MH 370 ភ្ជាប់រដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅយប់ថ្ងៃសុក្រឈានមកថ្ងៃសៅរ៍ ដោយមានដឹកអ្នកដំណើរនិងក្រុមការងារនៅលើយន្ដហោះ ចំនួន ២៣៩នាក់។
វត្ថុ«ចម្លែក»ៗទាំងនោះ ត្រូវបានរកឃើញនៅចម្ងាយ១០៥,៦៣ដឺក្រេ នៃរយៈបណ្ដោយខាងកើត និង ៦,៧ដឺក្រេ នៃរយៈកំពស់ខាងជើង។ នេះបើតាមការឲ្យដឹង របស់គេហទំព័រផ្លូវការបស់ការិយាល័យនោះ។
វត្ថុចំនួន៣ ដែលមានប្រវែង១៣ម៉ែត្រ គុណនឹង១៨ម៉ែត្រ ១៤ម៉ែត្រគុណនឹង១៩ម៉ែត្រ និង២៤ម៉ែត្រ គុណនឹង២២ម៉ែត្រ ត្រូវបានរកឃើញនៅចម្ងាយឆ្ងាយពីគ្នាក្នុងអង្កតផ្ចិតប្រមាណជា ២០គីឡូម៉ែត្រពីវត្ថុមួយៗ។
ព័ត៌មានបន្ថែមនឹងផ្សាយជួននៅពេលក្រោយ៕
សូមទស្សនាវីដេអូរបស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិនរបស់អាមេរិក ជុំវិញការរកឃើញនេះ៖
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ មីនា ២០១៤