Posts tagged as "Boeing"

យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​និយាយ​ឲ្យ​សង្ឃឹម ពី​អ្នក​រស់​រាន​មាន​ជីវិត

យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​និយាយ​ឲ្យ​សង្ឃឹម ពី​អ្នក​រស់​រាន​មាន​ជីវិត

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) បានប្ដេជ្ញាកាល​ពីថ្ងៃ​សៅរ៍ទី២៩ ខែមីនា ថានឹងបន្តការរុករុក ដើម្បីរកឲ្យឃើញ នូវជនទាំងឡាយណា ដែលអាចរស់រានមានជីវិត នៅក្នុង​ការបាត់យន្ដហោះ ប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលត្រូវបានគេសង្ស័យថា បានធ្លាក់ក្នុង​មហា​សមុទ្រឥណ្ឌា។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - «បើទោះជាសំណាងមានតិចយ៉ាងណាក៏ដោយ យើងនឹងបន្តរុករកដើម្បីស្វែងរកជន​ដែលអាចនៅ​មានជីវិត» នេះជាការថ្លែងឲ្យដឹងរបស់លោករដ្ឋមន្ត្រី [...]

MH370៖ យន្ដហោះ​យោធា​ចិន​ មើល​ឃើញ «វត្ថុបី»​អណ្ដែត​នៅ​លើ​ទឹក

MH370៖ យន្ដហោះ​យោធា​ចិន​ មើល​ឃើញ «វត្ថុបី»​អណ្ដែត​នៅ​លើ​ទឹក

យន្ដហោះយោធារបស់ចិន ដែលបានហោះពីលើតំបន់រុករក ដែលសង្ស័យថាជាទីកន្លែងធ្លាក់របស់យន្ដហោះ ប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 នោះ បានរកឃើញវត្ថុអណ្ដែតនៅលើទឹកសមុទ្រចំនួនបី ក្នុងនោះវត្ថុចំនួនពីរ មាន​ពណ៌ដូចទៅនឹងពណ៌យន្ដហោះដែលបានបាត់។ អាជ្ញាធរនៅមិនទាន់បញ្ជាក់អះអាងបានភ្លាមៗ ពីអត្តសញ្ញាណ​របស់វត្ថុដែលទើបនឹងមើលឃើញនេះ ថាអាចមានការជាប់ពាក់ព័ន្ធ នឹងការស៊ើបអង្កេតនោះនៅឡើយ។


វត្ថុអណ្ដែតនៅលើទឹក ដែលថតឃើញ និងតំបន់រុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)

បាត់យន្ដហោះ - ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ឲ្យដឹងថា យន្ដហោះយោធាប្រភេទ Ilyushin IL-76 បានរកឃើញវត្ថុអណ្ដែតនៅលើផ្ទៃទឹកចំនួនបី បន្ថែមទៀត បន្ទាប់ពីយន្ដហោះ [...]

យន្ដហោះ​ឥណ្ឌា​ដែល​ធ្លាប់​រុករក​យន្ដហោះ​បាត់​ខ្លួន បាន​ធ្លាក់​ស្លាប់​៦​នាក់

យន្ដហោះ​ឥណ្ឌា​ដែល​ធ្លាប់​រុករក​យន្ដហោះ​បាត់​ខ្លួន បាន​ធ្លាក់​ស្លាប់​៦​នាក់

យ៉ាងហោចណាស់ ៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់យន្ដហោះកងទ័ពមួយគ្រឿង របស់ប្រទេសឥណ្ឌា នៅក្នុង​ការហ្វឹកហាត់មួយ នៅក្នុងរដ្ឋរ៉ាចាថាន់ (ផ្នែកខាងលិច នៃប្រទេសឥណ្ឌា) កាលពីថ្ងៃទីសុក្រទី២៨ ខែមីនានេះ។


យន្ដហោះ C-130J Super Hercules របស់កងទ័ពឥណ្ឌា ដែលបានធ្លាក់។ (រូបភាព chinanews)

ធ្លាក់យន្ដហោះ - អ្នកទទួលខុសត្រូវមួយរូប នៅក្នុងកងទ័ពឥណ្ឌាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងថា «យន្ដហោះបានធ្លាក់ នៅជាប់ព្រំដែនរវាងរដ្ឋពីរ (រដ្ឋ រ៉ាចាថាន់ និងរដ្ឋ អ៊ុយតា) បន្ទាប់ពីបានបង្ហើបខ្លួន ចេញពី​បន្ទាយ​យោធា អាហ្គ្រា  ដែលស្ថិតក្នុងរដ្ឋអ៊ុយតា ប្រាដេស (ផ្នែកខាងជើង)។ រហូតមកដល់ពេលនេះ មានសាកសព​ចំនួន​៦នាក់ [...]

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ជប៉ុន ថត​ឃើញ​វត្ថុ​ថ្មី ១០ ទៀត

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ជប៉ុន ថត​ឃើញ​វត្ថុ​ថ្មី ១០ ទៀត

បន្ទាប់ពីផ្កាយរណបរបស់ប្រទេសថៃ ព្រឹកថ្ងៃទី២៨ ខែមីនានេះ ដល់វេនផ្កាយរណបរបស់ប្រទេសជប៉ុនម្ដង ដែល​បានប្រកាសថា បានថតឆ្លុះឃើញ វត្ថុថ្មីផ្សេងទៀត ចំនួន១០ អណ្ដែតនៅចម្ងាយជា២៥០០០គីឡូមែត្រ ពីឆ្នេរខាង​លិចនៃកោះអូស្ត្រាលី។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋាភិបាលជប៉ុន។


ប្រភេទយន្ដហោះ​ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - យោងតាមការិយាល័យស្រាវជ្រាវ និងព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបាន​ដកស្រង់​ប្រភព ដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ជីជី (Jiji) និងឃីយ៉ូតូ (Kyodo) បានអះអាងថា វត្ថុដែលផ្កាយរណប​របស់​ខ្លួន​ថតឆ្លុះឃើញនោះ វត្ថុដែលធំជាងគេមានប្រវែង៨ម៉ែត្រ និងទទឹង៤ម៉ែត្រ។ [...]

អ្នក​អង្កេត​អាមេរិក​ សង្ស័យ​អ្នក​បើក​យន្ដហោះ​បាត់​ខ្លួន ថា​ជា​ដើម​ហេតុ

អ្នក​អង្កេត​អាមេរិក​ សង្ស័យ​អ្នក​បើក​យន្ដហោះ​បាត់​ខ្លួន ថា​ជា​ដើម​ហេតុ

ក្រុមមេធាវីអាមេរិក និងក្រុមអ្នកស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ងាកមកសំលឹងមើលការស៊ើបអង្កេត ដែលត្រូវធ្វើ​ទៅ​លើ​ លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ដែលបាត់ខ្លួនតាំង​ពី​ជិតបីសប្ដាហ៍​មកហើយ។ ពួកគេបានរកឃើញចំនុចជាច្រើន ដែលឈានទៅដាក់ការសន្និដ្ឋានថា មេបញ្ជាការរូបនេះ ទំនងជាបានកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងរបស់យន្ដហោះ ពីបន្ទប់ត្រួតពិនិត្យជើងហោះហើរ នៅលើផែនដី ហើយបាន​បង្វិលទិសរបស់យន្ដហោះ ដោយការប៉ុនប៉ងមួយ។


លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)

បាត់យន្ដហោះ - ចំណុចសង្ស័យទាក់ទងនឹងអំពើអស់សង្ឃឹមក្នុងជីវិត របស់អ្នកបើកបរយន្ដហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...