Posts tagged as "Boeing"

ម៉ាឡេស៊ី​អ៊ែរឡាញ លប់​ចោល​ល្បែង​ប្រកួត​ប្រជែង ដ៏​អាក្រក់​មួយ

ម៉ាឡេស៊ី​អ៊ែរឡាញ លប់​ចោល​ល្បែង​ប្រកួត​ប្រជែង ដ៏​អាក្រក់​មួយ

ផ្នែកអ្នកបង្កើតល្បែងប្រកួតប្រជែងនេះ មិនបានគិតដល់ទេថា វិញ្ញាសារដែលពួកគេបានដាក់ចុះមក បង្កឲ្យ​មានប្រតិកម្មខ្លាំងក្លាដូច្នេះឡើយ។ ប្រតិកម្មរហូតដល់ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ប្រកាសលប់ចោល​ការ​ប្រកួតប្រជែងនេះ ដែលមានបំណងចង់ប្រគល់សំបុត្រធ្វើដំណើរដោយមិនគិតថ្លៃ ទៅដល់អ្នកដែលឆ្លើយ​ត្រូវ​នឹងសំនួរ។

សំនួរនោះ គឺអ្នកចូលរួមត្រូវសរសេរជាបញ្ជីមួយ នៃទិសដៅធ្វើដំណើរដែលខ្លួនចង់ទៅ មុននឹង«ស្លាប់»។ បណ្ដាញទូរទស្សន៍របស់បារាំងមួយ បាននិយាយថា នេះជាការល្បងប្រាជ្ញាដ៏អាក្រក់មួយ ខណៈពេល​ដែល​ក្រុមហ៊ុន បានជួបគ្រោះថ្នាក់យន្ដហោះ ដល់ទៅពីរដង ស្លាប់មនុស្សដល់ទៅជាង៥០០នាក់ តែក្នុង​រយៈពេល​ត្រឹមតែ៤ខែប៉ុណ្ណោះ។

ការបង្កើតល្បែងនេះឡើង ដើម្បីចង់ផ្ដល់ឱកាស ទៅឲ្យអតិថិជនរប​ស់ខ្លួនសារជាថ្មី [...]

ប្រមឹក​គ្រប់​គ្រង​ខ្លួន​លែង​បាន ​បង្ខំ​ឲ្យ​យន្ដហោះ​វិល​ត្រឡប់​ក្រោយវិញ

ប្រមឹក​គ្រប់​គ្រង​ខ្លួន​លែង​បាន ​បង្ខំ​ឲ្យ​យន្ដហោះ​វិល​ត្រឡប់​ក្រោយវិញ

តើគេគួរបញ្ឈប់ កុំឲ្យមនុស្សប្រមឹក ជិះយន្ដហោះឬ? អ្នកដំណើរពីរនាក់ ដែលជិះនៅលើយន្ដហោះ របស់​ក្រុមហ៊ុនអាកាសចរណ៍ សាន់វិញ (Sunwing) ហោះភ្ញាប់រដ្ឋធានីតូរ៉ុងតូ ប្រទេសកាណាដា ទៅកាន់ប្រទេស​គុយបា បានធ្វើខ្លួនឲ្យស្ថិតនៅក្រោមឥទ្ធិពលសុរាយ៉ាងជោគជាំ បន្ទាប់ពីពួកគេបានទិញមកសេព នៅមុន​ពេលឡើងយន្ដហោះបន្តិច។ នេះបើតាមស្ថានីយ៍ទូរទស្សន៍កាណាដា ស៊ីធីវី ញ៉ូ (CTV News)។

ក្រុមហ៊ុនអាកាសចរណ៍ បានធ្វើការពន្យល់ថា បន្ទាប់ពីបានចូលទៅលាក់ខ្លួន ក្នុងបន្ទប់ទឹកលើយន្ដហោះ ស្ត្រី​ក្មេងៗទាំងពីរនាក់ បានបញ្ឆេះបារីមួយដើមឡើង បណ្ដាលឲ្យសញ្ញាអាសន្នបានលោតបន្លឺឡើង។ បន្ទាប់​ពីនោះមកទៀត ស្ត្រីទាំងពីរបានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់វាយតប់គ្នា នៅលើយន្ដហោះ បង្កឲ្យ​យន្ដហោះបាត់ភាពលំនឹងរបស់ខ្លួន។

ប៉ុន្តែហេតុការណ៍បានស្ងប់ស្ងាត់ទៅវិញ ដោយក្រុមបម្រើការនៅលើយន្ដហោះ បានអនុវត្តតាមយុទ្ធវិធី ដែល​មានស្រាប់ ដើម្បីគ្រប់គ្រងស្ថានការណ៍។ [...]

ម៉ាស៊ីន​ប្រតិកម្ម​ខូច(?) ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់ ស្លាប់​៣៩​នាក់​នៅ​អៀរ៉ង់

ម៉ាស៊ីន​ប្រតិកម្ម​ខូច(?) ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់ ស្លាប់​៣៩​នាក់​នៅ​អៀរ៉ង់

យន្ដហោះដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) នៃក្រុមហ៊ុនអាកាសចរណ៍ សេប៉ាហាន អ៊ែរឡាញ (Sepahan Airlines) របស់ប្រទេសអៀរ៉ង់ ជាមួយនឹងអ្នកដំណើរ៤៨នាក់ បានធ្លាក់បោកខ្លួន នៅបន្ទាប់ពី​បានបង្ហើប​ខ្លួន ហោះងើបពីដីបានបន្តិច ពីព្រលានយន្ដហោះ មេរ៉ាបាដ (Mehrabad) នៃរដ្ឋធានីតេអៀរ៉ង់ នៅព្រឹកថ្ងៃទី១០ ខែ​សីហានេះ។ ទូរទស្សន៍ផ្លូវការរបស់រដ្ឋ បានបង្ហាញតុល្យភាពចុងក្រោយ ថាមានមនុស្ស៣៩នាក់ស្លាប់ និង៩នាក់​ផ្សេងទៀត នៅរស់រានមានជីវិត តែបានរងរបួសយ៉ាងធ្ងន់ធ្ងរ។


បំណែកខ្លួនមួយ របស់យន្ដហោះ បានធ្លាក់នៅលើផ្លូវថ្នល់។ (រូបថត AFP)

ធ្លាក់យន្ដហោះ - យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ អៀរ៉ង់ ១៤០ (IrAn-140) បានធ្លាក់បោកខ្លួន នៅកណ្ដាល​សង្កាត់ [...]

អ្នក​ដំណើរ​មួយ​រូប​រង​ការ​ចោទ​ថា បាន​បំបែក​កញ្ចក់​បង្អួច​យន្ដហោះ

អ្នក​ដំណើរ​មួយ​រូប​រង​ការ​ចោទ​ថា បាន​បំបែក​កញ្ចក់​បង្អួច​យន្ដហោះ

ទន្ទឹមនឹងគ្រោះថ្នាក់យន្ដហោះ ចេះតែកើតមានជាបន្តបន្ទាប់ អ្នកដំណើរមួយរូបដែលបានជិះលើយន្ដហោះ ថមសុន អ៊ែរវេស (Thomson Airways) ទំ​នងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ បានមួយជាន់ជាស្ថាពរហើយ នៅ​ក្នុង​ពេលដែលយន្ដហោះ កំពុងហោះនៅលើអាកាស។


យន្ដហោះប្រភេទ ប៊ូអីង ៧៨៧ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ថមសុន អ៊ែរវេស។ (រូបថតក្រុមហ៊ុន)

គ្រោះថ្នាក់យន្ដហោះ - ព្រឹត្តិការណ៍ដ៏ខ្មៅងងឹត ជាបន្តបន្ទាប់នៃការបាត់ខ្លួន និងធ្លាក់យន្ដហោះ ហៀបតែនឹងបន្ត​ភាគ​របស់ខ្លួនបន្ថែមទៀត នៅប្រទេសអៀឡង់ កាលពីចុងសប្ដាហ៍មុន។ អ្នកដំណើរមួយរូប ដែលរហូតមកដល់​ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយ ទំនងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ថមសុន [...]

តក់​ស្លុត ព្រោះ​យុវជន​ស្រវឹង​ធ្លាក់​ភ្នែក ច្រឡំ​ទ្វា​យន្ដហោះ ថា​ជា​ទ្វា​បង្គន់!

តក់​ស្លុត ព្រោះ​យុវជន​ស្រវឹង​ធ្លាក់​ភ្នែក ច្រឡំ​ទ្វា​យន្ដហោះ ថា​ជា​ទ្វា​បង្គន់!

អ្នកដំណើរជាតិប៉ូឡូញមួយរូប ដែលជិះនៅលើយន្ដហោះ រ៉ៃអានអ៊ែរ (Ryanair) ដែលហោះភ្ជាប់ពីទីក្រុងក្រាខូវី (Cracovie) ប្រទេសប៉ូឡូញ ទៅកាន់រដ្ឋធានី ឌុយប្លាំង (Dublin) ប្រទេសអៀឡង់ បានព្យាយាមបើកទ្វាក្រោយ របស់​យន្ដហោះ ព្រោះបានច្រឡំថា ជាទ្វាបង្គន់នៅលើយន្ដហោះ។


យន្ដហោះ របស់ក្រុមហ៊ុន រ៉ៃអានអ៊ែរ។ (រូបថត ឯកសារ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ជ្រួលច្របល់ - ត្រូវតែបង្កើតឲ្យមានជាបញ្ហា ទើបគេហៅថាសត្វមនុស្ស។ ហើយបើអាចធ្វើបាន គេគួរតែធ្វើការហាម​ឃាត់ ការផឹកសុរាជាតិស្រវឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...