តុលាការហៅ សម រង្ស៊ី ជាជនជាប់សង្ស័យ ទាំងមិនទាន់សួរនាំ
ភាគីចុងចោទ មិនទាន់ត្រូវបានសួរនាំពីមុនមកទេ ហើយរយៈពេលនៃការដាក់ពាក្យបណ្ដឹង ក៏ដូចជារំលងគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះដែរ តែលោកព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានហៅភាគីចុងចោទ ថាជាជនជាប់សង្ស័យទៅហើយ។ នេះបើគេសំអាងលើ ដីកាកោះមួយចុះថ្ងៃទី០១ ខែសីហា របស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឲ្យចូលមកឆ្លើយបំភ្លឺ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះថ្ងៃទី០១ ខែសីហាដដែល ជុំវិញការចោទប្រកាន់ជាសាធារណៈ ថាលោក ហ៊ុន សែន នៅពីក្រោយឃាតកម្ម ទៅលើលោក កែម ឡី។
ក្នុងដីកាកោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរ នៅក្នុងថ្ងៃទី៣ ខែសីហានេះ បានសរសេរថា៖ «យើង លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ សម រង្ស៊ី ជាជនជាប់សង្ស័យ (មាន)អាស័យដ្ឋាន (...) [...]