វឌ្ឍនាការនៃការតម្លើងប្រាក់ឈ្នួលកម្មករ មកត្រឹម១២៨ដុល្លា (vdo)
កិច្ចប្រជុំកាលពី ថ្ងៃទី១២ ខែវិច្ឆិកា គណៈកម្មការប្រឹក្សាការងារ បានបោះឆ្នោតសម្រេចយកប្រាក់ឈ្នួល១២៣ដុល្លារ សម្រាប់កម្មករទូទៅ។ ក្នុងថ្ងៃដដែលនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួនប្រាំ (៥) ដុល្លារទៀត សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិកដែលពេញសិទ្ធិ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង តំណាងភាគី«រដ្ឋាភិបាល»ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំចុងក្រោយ កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ បង្ហាញពីវឌ្ឍនាការ នៃការតម្លើងប្រាក់ឈ្នួលកម្មករនិយោជិកថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៥ ត្រូវបានកំណត់ជាផ្លូវការ នូវទឹកប្រាក់ចំនួន១២៣ដុល្លា (បូក ៥ដុល្លា) អាមេរិកក្នុងមួយខែ។ [...]