ការស្លាប់បំបាត់ដាន របស់អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម
លោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ហើយ នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ខែមិនានេះ ក្នុងអាយុ៨៧ឆ្នាំ។ អតីតថ្នាកដឹកនាំជាន់ខ្ពស់នៃរបបម៉ៅនិយម រួបនេះ កំពុងប្រឈមនឹងការវិនិច្ឆ័យទោស ក្នុងបទចោទប្រកាន់ ទាក់ទងនឹងបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោកអៀង សារី នៅក្នុងសាលាក្ដីខ្មែរក្រហម។
លោកអៀងសារី បាន«ស្លាប់» នៅក្រោយបន្ទាប់ពីចូលទៅសម្រាកពេទ្យ នៅថ្ងៃទី៤ខែមិនាកន្លងទៅ។ នេះបើតាម លោក ឡាស អូសេន (Lars Olsen) អ្នកនាំពាក្យ របស់សាលាក្ដី ដែលទទួលបន្ទុកជំនុំជម្រះ លើអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ។
មានតួនាទីជាប្រមុខការទូតនៃរបបបីឆ្នាំប្រាំបីខែម្ភែថ្ងៃ អតីតបញ្ញាវ័ន្ដ ដែលបានទទួលយកមនោគមន៍វិជ្ជា «បដិវត្តន៍ឆ្នាំ១៧៨៩» [...]