យឹម សុវណ្ណ៖ បក្សប្រជាជនយកឆន្ទៈរាស្ត្រ ទៅចាក់ចោលក្នុង«បឹងទំពុន»
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានប្រធាន អនុប្រធានទី១, អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញ ទាំងប្រាំបួននាក់ផ្សេងទៀតរបស់រដ្ឋសភាបានបើកកិច្ចប្រជុំ«បិទទ្វារ» នារសៀលម៉ោងបីថ្ងៃទី០៨ ខែតុលានេះ ដើម្បីប្រជុំ«ជ្រើសតាំង»សមាជិកសមាជិកាគណៈកម្មការជំនាញ នៃរដ្ឋសភាទាំងប្រាំបួនគណៈកម្មកា ដែលនឹងត្រៀមដាក់បញ្ចូលក្នុងកិច្ចប្រជុំ«ពេញអង្គ»រដ្ឋសភានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ខាងមុខ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - «បើគណបក្សប្រជាជនកម្ពុជាចង់ធ្វើអ្វីដោយខុសច្បាប់ និងដោយម្នាក់ឯងនោះ ក៏ធ្វើទៅចុះ។ យើងខ្ញុំមិនខ្វាយ(ខ្វល់)ទេ លោក(គណបក្សប្រជាជនកម្ពុជា) អញ្ជើញធ្វើតាមចិត្តរបស់លោកទៅ [...]