Posts tagged as "Borey Keyla"

សហគម​រង​គ្រោះ​នឹង​ជម្លោះ​ដីធ្លី រង​ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី

សហគម​រង​គ្រោះ​នឹង​ជម្លោះ​ដីធ្លី រង​ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី

ក្តីសង្ឃឹមដែលប្រជាពលរងគ្រោះ ពីការបាត់បង់ដីធ្លី ផ្ទះសំបែង គឺរពឹងថាថ្ងៃណាមួយ នឹងមានដំណោះស្រាយពី សាលារាជធានីភ្នំពេញក្នុងផ្តល់ផ្ទះ និងដីធ្លីជូនពួកគេវិញ តែផ្ទុយទៅវិញក្តីសង្ឃឹមដែលប្រជាពលរដ្ឋរងចាំនោះ ហាក់នៅវែង​ឆ្ងាយ​នៅឡើយ។


ក្រុមអ្នកតវ៉ាដោយសារការបណ្ដេញចេញ និងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅមុខសាលារាជធានីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។ (រូបថត សហការី)

ដីធ្លី - ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីតំបន់បឹងកក់ និងសហគមន៍បូរីកីឡា បានចេញតវ៉ាជាថ្មី នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ ក្នុងការអោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដោះស្រាយជម្លោះដ៏រាំរ៉ៃរបស់ពួកគេ ដែលមានរយៈពេលមិនតិចជាង៧ឆ្នាំមកហើយ។

[...]
សម្ភាស​ពលរដ្ឋ​រង​គ្រោះ៖ បណ្តឹង​ទៅ​តុលាការ​ដូច «បង់​អំបិល​ក្នុង​ទន្លេ»

សម្ភាស​ពលរដ្ឋ​រង​គ្រោះ៖ បណ្តឹង​ទៅ​តុលាការ​ដូច «បង់​អំបិល​ក្នុង​ទន្លេ»

ទាំងពលរដ្ឋរងគ្រោះ ទាំងពលរដ្ឋដែលបានចូលរួមគាំទ្រ ការដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានី ប្រឆាំងនឹង​ជនបង្កឲ្យមានការវាយ​បែកក្បាល ទៅលើស្ត្រីមកពីសហគមន៍បូរីកីឡា បានថ្លែងចោទប្រកាន់ប្រព័ន្ធតុលាការកម្ពុជា ថាមិនរកខុសត្រូវឲ្យពលរដ្ឋនោះឡើយ ហាក់បីដូច «បង់អំបិលចូលទន្លេ»  ដែលបង្កឲ្យមានជនខិលខូច​កាន់​តែ​កើន​ឡើងៗយ៉ាងដូច្នេះ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

ប្រព័ន្ធយុត្តិធម៌ - ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា តែងរងការចោទប្រកាន់ជារឿយៗ ថាគ្រាន់តែជា«ម៉ាស៊ីន» ដើម្បី​កាត់ក្ដីបម្រើឲ្យអ្នកកាន់អំណាច និងអ្នកមានប្រាក់បុណ្យស័ក្ដិប៉ុណ្ណោះ។ សូមអានការថ្លែងជាបន្តបន្ទាប់ របស់​ពលរដ្ឋដែលមិនត្រឹមតែរងគ្រោះ [...]

ម្ចាស់​បណ្តឹង​នៅ​បូរីកីឡា ថា​គ្មាន​ជំនឿ​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ

ម្ចាស់​បណ្តឹង​នៅ​បូរីកីឡា ថា​គ្មាន​ជំនឿ​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ

បន្ទាប់ពីដាក់ពាក្យបណ្តឹងប្តឹងអភិបាល មន្ត្រីខណ្ឌ៧មករា និងអ្នកក្រោមឱវាទរួចរាល់ ម្ចាស់បណ្តឹងមកពីសហគមន៍ បូរីកីឡា ហាក់គ្មានទំនុកចិត្តទៅលើសាលាដំបូងរាជធានីភ្នំពេញ ថានឹងចាត់ការលើបណ្តឹងពួកគាត់ឡើយ។ តែបើ​ទោះយ៉ាងនេះក្តី ជនរងគ្រោះទាំងនោះ នៅតែបន្តទាមទារឲ្យមានការត្រួតពិនិត្យពាក្យបណ្ដឹងរបស់ខ្លួន ជាបន្ត។


អ្នកស្រី ហាស់ សុខចិន្តា កាន់ពាក្យបណ្ដឹងចូលតុលាការ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅសហគមន៍បូរីកីឡាចំនួន៧នាក់ ដែល​ទទួលរងអំពើហិង្សា ក្នុងពេលបង្រ្កាបកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង​រាជធានីភ្នំពេញ។ [...]

ពលរដ្ឋ​នៅ​បុរី​កីឡា គ្រោង​ប្តឹង​សន្តិសុខ​«បិទ​មុខ»​ខ័ណ្ឌ​៧មករា

ពលរដ្ឋ​នៅ​បុរី​កីឡា គ្រោង​ប្តឹង​សន្តិសុខ​«បិទ​មុខ»​ខ័ណ្ឌ​៧មករា

«ខ្ញុំនឹងប្តឹងទាមទាររកយុត្តិធម៌ ពួកខ្ញុំសុទ្ធតែខ្មែរ ហើយវាវាយដូចសត្វធាតុ ខ្ញុំជាស្រ្តីមានតែដៃទទេ តែវាយកដំបង​មក​វាយ មកឆក់» ជាសម្រែកឈឺចាប់របស់ស្រ្តីរងគ្រោះម្នាក់ ពីក្នុងចំណោមស្ត្រីជាច្រើនផ្សេងទៀត បន្ទាប់ពីពួកគាត់ត្រូវ​បានកងកម្លាំងអាជ្ញាធរ ជាពិសេសក្រុមសន្ដិសុខ«បិទមុខ»ប្រើអំពើហិង្សាមកលើ នៅក្នុងការបង្រ្កាបទៅ​លើការ​តវ៉ា​នាពេលកន្លងទៅ។ ក្នុងខណៈពេលនេះជនរងគ្រោះទាំងនោះ កំពុងរៀបចំពាក្យបណ្តឹង ដែលគ្រោងប្តឹងនៅថ្ងៃ​ទី១០ ខាង​មុខនេះ។


ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - [...]

មតិ៖ ការ​បង្ក្រាប​នៅ​បុរីកីឡា ជា​«អំណោយ​ពិសេស»​ផ្ដល់​នៅ​ថ្ងៃ​បុណ្យ

មតិ៖ ការ​បង្ក្រាប​នៅ​បុរីកីឡា ជា​«អំណោយ​ពិសេស»​ផ្ដល់​នៅ​ថ្ងៃ​បុណ្យ

«សូម្បីតែថ្ងៃបុណ្យទានក៏មិនលើកលែងដែរ នេះឬជាថ្ងៃនៃក្តីស្រលាញ់ តើរដ្ឋាភិបាលមានថ្ងៃនេះទេ?» ការជាលើក​ឡើងរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈពួកគាត់កំពុងនាំគ្នាជជែកដេញដោល ពី«អំណោយ​»​ថ្ងៃបុណ្យ​មាឃបូជា និងបុណ្យនៃសេចក្តីស្រលាញ់ ដែលអាជ្ញាធរអោយពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ក្នុងការ​បង្រ្កាបយ៉ាងចាស់ដៃ។


ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

អំណោយគាប់ចិត្ត - នៅថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ដែលវាមានដើមកំណើត និងសាច់រឿងរបស់បរទេស ត្រូវ​បានប្រជាជនខ្មែរ ជាពិសេសយុវជននាំគ្នាប្រារព្ធធីធីបុណ្យ។ នៅថ្ងៃនេះកូនជូនអំណាយទៅកាន់ឪពុកម្តាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...