Posts tagged as "Ouvrier Khmer"

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះ​តម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមក​ត្រឹមតែ២០ដុល្លា។ [...]

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]

ក្រសួង​ការងារ៖ គោល​ការណ៍​៥ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៥

ក្រសួង​ការងារ៖ គោល​ការណ៍​៥ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៥

ក្រសួងការងារបានកំណត់ពេលវេលា ដោយយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៃការចូលជាធរមាន ក្នុងការតម្លើង​ប្រាក់ឈ្នួលអប្បរមា លើផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។


កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ឈ្នួល - លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសជាមួយ​អ្នក​សារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ នៅទីស្តីការក្រសួងការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ លោកបាន​បញ្ជាក់ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួលថ្មី សម្រាប់ឆ្នាំ«២០១៥»ថា មានមតិពីរលើកឡើង​ពីការកំណត់ប្រាក់​ឈ្នួល​នេះ។ មតិមួយឲ្យកំណត់យកខែតុលា [...]

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

តាមរយៈក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការទាមទារ ដល់រដ្ឋាភិបាលយោធាថៃ ជួយអន្តរាគមន៍​ចំពោះក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ពេលចាប់បញ្ជូនមកកម្ពុជា។


ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)

យុត្តិធម៌ - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹង​ទាមទារឲ្យក្រុមហ៊ុនធានារ៉ាប់រង ផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់ [...]

កម្ពុជា​សំបូរ​ការងារ​ធ្វើ តែ​ពលករ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក? ហេតុអ្វី?

កម្ពុជា​សំបូរ​ការងារ​ធ្វើ តែ​ពលករ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក? ហេតុអ្វី?

ឆ្លើយតបនឹងសំនួរនេះ ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា ប្រសិនរដ្ឋាភិបាលកម្ពុជា រៀបចំគោល​នយោបាយ ឱ្យបានច្បាស់លាស់ អំពី​ប្រាក់ខែអប្បរមាគ្រប់វិស័យទាំងអស់ និងរៀបចំច្បាប់អន្តោប្រវេសន៍ នោះប្រជា​ពលរដ្ឋ​ខ្មែរ​នឹងមិនខ្វះការងារធ្វើ និង​មិនធ្វើចំណាកស្រុទៅប្រទេសថៃ ឬប្រទេសផ្សេងនោះទេ។


ក្រុមអ្នកវិភាគ ទាក់ទងនឹងពលករដែលនៅតែធ្វើចំណាកស្រុក។ (រូបថត MONOROOM.info/ C. Nita)

ចំណាកស្រុក - ខណៈពេលដែលពលខ្មែរជាច្រើនម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលយោធាថៃថ្មី បញ្ជូនត្រលប់​មក​ស្រុក​កំណើតវិញ ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាមជ្ឈដ្ឋានទូទៅមានការព្រួយបារម្ភថា ការងារក្នុងប្រទេស​នឹងមិន​គ្រប់​គ្រាន់សម្រាប់បណ្តាកម្មករទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...