សមាគមកង់បីចំនួនពីរនៅភ្នំពេញ នឹងជួបគ្នាដើម្បី«ជម្រះបញ្ជី»
រហូតមកដល់រសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោក ឯ សុភាស់ និងលោក ហៀង វិទ្យា រួមទាំងសមាជិក ប្រមាណជា៣០០នាក់ បានធ្វើការដង្ហែរក្បួន ប្រកាសខ្លាំងៗ សុំឲ្យប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ចេញមុខដោះស្រាយ ជាមួយក្រុមខ្លួន ពីបញ្ហាមួយចំនួន ដែលមានការឈ្លោះទាស់ទែងគ្នា រវាងកូនចៅ និងកូនចៅ។
លោក ជ្រៃ វិចិត្រ ជាអ្នកទទួលខុសត្រូវ ខាងនាយកដ្ឋានផែនការ របស់សមាគមរួមគ្នាអភិវឌ្ឃន៍កម្ពុជា បានវាយប្រហារពាក្យសម្តីធ្ងន់ៗ ទៅលើសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ជាសមាគមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងបង្ករភាពចលាចលដល់សង្គម ព្រោះមានសមាជិក ជាអតីតអ្នកញៀនថ្នាំ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ប្រធានសមាគមខាងលើ ជាមមនុស្សកំសាក មិនហ៊ានចេញមុខដោះស្រាយបញ្ហាជាមួយគ្នា ដោយប្រាប់កូនចៅរបស់ខ្លួន គេចពីតំបន់គោលដៅអស់។
ពាក្យសម្តីធ្ងន់ៗទាំងនេះ ត្រូវបានសមាជិក [...]