ចុងឆ្នាំ២០១៤ អន្តោប្រវេសន៍វៀតណាមខុសច្បាប់ មាន១៦ម៉ឺននាក់ បើតាមក្រសួងមហាផ្ទៃ
ក្នុងឆ្នាំ២០០២ មានជនអន្តោប្រវេសន៍វៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់ ចំនួន៧ម៉ឺននាក់។ លុះមកដល់ឆ្នាំ២០១៤ ជនអន្តោប្រវេសវៀតណាមនេះ បានកើនឡើង ដល់ជាង១០ម៉ឺននាក់ និងចុងឆ្នាំ២០១៤ បានកើនឡើង រហូតដល់ជាង១៦ម៉ឺននាក់។ នេះជាការថ្លែងអះអាង របស់លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយក នៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការនៃការគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ រៀបចំដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក សុខ ផល បានទទួលស្គាល់ថា ការហូរចូលនៃជនជាតិវៀតណាម ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើង ស្មើមួយគុណនឹងបួន បើធៀបទៅឆ្នាំ២០០០។ តាមរបាយការណ៍ប្រាំបីខែចុងឆ្នាំ២០១៤នេះ លោក បានបញ្ជាក់ទៀតថា ការហូរចូល និងការស្នាក់នៅរបស់ជនបរទេស បែបអន្តោប្រវេសន៍ ឬគ្មានឯកសារស្នាក់នៅកម្ពុជា ឬជនបរទេស ដែលគ្មានលិខិតស្នាមត្រឹមត្រូវ មានប្រមាណជាង១៨០០នាក់ [...]