បក្សទាំងពីរប្រជែងគ្នា ទាញប្រជាប្រិយភាពពីពលករ«រងគ្រោះ»ខ្មែរ
ត្រឹមហេតុផលកាតព្វកិច្ច និងមនុស្សធម៌មិនគ្រប់គ្រាន់នោះទេ តែក៏ត្រូវមានហេតុផលនយោបាយ នៅពីក្រោយផងដែរ ដើម្បីអាចជំរុញឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើពលីកម្មដុតដៃដុតជើង ជ្រោមជ្រែងដល់ពលករខ្មែរចំណាកស្រុក ដែលត្រូវរបបយោធាថៃចាប់បញ្ជូនមកវិញ។
ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)
នយោបាយ - បន្ទាប់ពីបានរិះគន់ធ្ងន់ៗ ថាវិបត្តិពលករដ៏រជើបរំជួលនេះ មានឬសគល់ពីអសមត្ថភាព ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ គណៈប្រតិភូគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្ស [...]