Posts tagged as "Hun Sen"

នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

បើតុលាការឈរលើអំណាច«ឆន្ទានុសិទ្ធិ» ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ តាមឯកសារដែលបានដាក់ទៅនេះ«ធួន»ល្មម នឹងអាចឲ្យតុលាការលើករឿងនេះមកជជែកដេញដោល និងធ្វើការ​អង្កេតបានហើយ។ នេះជាការលើកឡើងរបស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ជាមួយនឹងជំនឿថា លោក ហ៊ុន សែន នឹងត្រូវរងនូវការចោទប្រកាន់មួយយ៉ាងធ្ងន់ធ្ងរ ពី«ទោសក្បត់ជាតិ ជាប់ទោសមួយជីវិត»។


លោក នាង សូឃុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទិ៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ក្រោយពីបានដាក់ឯកសារបន្ថែមទៅតុលាការ រឿង​ប្តឹង​លោកបាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៧ [...]

កម្ពុជា៖ ពង្រាង​ច្បាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ នឹង​បញ្ចប់​ឆាប់ៗ

កម្ពុជា៖ ពង្រាង​ច្បាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ នឹង​បញ្ចប់​ឆាប់ៗ

សេចក្តីព្រាងច្បាប់ចំនួន៣ ដើម្បីធានាដល់ឯករាជ្យភាពរបស់តុលាការ ដែលអង្គការសង្គមស៊ីវិលបានទទួចចង់​ជា​យូរមកហើយនោះ នឹងបញ្ចប់នៅសប្តាហ៍នេះ ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា ក្រោយពីលោកនាយករដ្ឋមន្ត្រី​បាន​ប្រកាសថា នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់នៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៤។ ច្បាប់ចំនួនបីនោះ មានច្បាប់​ស្តី​ពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ ច្បាប់​ស្តីពីការបង្កើតឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅក្រម និងច្បាប់ស្តីពី​លក្ខន្តិក្កៈ​ចៅក្រមនិងព្រះរាជអាជ្ញា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមាណិត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា [...]

ការ​ដក«​បម្រាម​បាតុកម្ម»​ដោយ ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព

ការ​ដក«​បម្រាម​បាតុកម្ម»​ដោយ ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព

កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចប្រកាសដកបម្រាមក្នុងការជួបជុំធ្វើបាតុកម្ម ពោល​គឺអនុញ្ញាត​ឲ្យមានការធ្វើបាតុកម្ម ឬការប្រមូលផ្តុំសម្តែងមតិឡើងវិញ ពីសំណាក់ក្រុមអ្នកតវ៉ា គណបក្សជំទាស់ និង​អង្គការសង្គមស៊ីវិលជាដើម។ តែរហូតមកដល់ពេលនេះ ការធ្វើបាតុកម្ម ឬការប្រមូលផ្តុំរបស់ អង្គការសង្គមស៊ីវិល សហជីព និងសកម្មជនសិទ្ធិមនុស្ស នៅតែទទួលរងការត្បិតត្បៀត និងបំភិតបំភៃនៅឡើយ។


លោក ហ៊ុន សែន (រូបលើកដៃនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)

សិទ្ធិពលរដ្ឋ - នៅព្រឹកថ្ងៃទី០៥ ខែមីនា នេះ យ៉ាងហោចណាស់ ក៏មានស្ត្រីអ្នកបឹងកក់៣នាក់ដែរ ត្រូវបានសន្តិសុខ​សាលារាជធានីភ្នំពេញ ចាប់ខ្លួន ខណៈពួកគាត់ជាង១០នាក់ [...]

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្ម​កន្លង​មក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។


រូបភាពអមដោយសំណេរ ដែលរិះគន់គណបក្សប្រឆាំង ថាធ្វើនយោបាយមាន«និន្នាកាក្រហម»។ (រូបថតផ្ដិត​ពី​ហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងទំព័រហ្វេសប៊ុកមួយ ដែលមានអ្នកតាមដាន និងចូលចិត្តប្រមាណ ពីរសែននាក់  និងដែល​គេជឿជាក់ថា ទំព័ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានសរសេររាយរ៉ាប់នៅលើ«ជញ្ជាំង»របស់ខ្លួនថា ចាប់តាំងពីមុនការបោះឆ្នោតមកទល់ពេលនេះ [...]

ជា មុន្នី ថា ហុន សែន បិទ​បាំង​កំហុស​ខ្លួន និង​ការ​រំលោភ​លើ​សហជីព

ជា មុន្នី ថា ហុន សែន បិទ​បាំង​កំហុស​ខ្លួន និង​ការ​រំលោភ​លើ​សហជីព

ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានឡើកឡើងថា កម្ពុជាបច្ចុប្បន្ននេះ មិនមែនជាឋានសួគ៌សម្រាប់ សហជីព និងសង្គមស៊ីវិលនោះទេ ហើយបានចាត់ទុកការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់​តែជាការបិទបាំងកំហុសរបស់ខ្លួន និងជាបិទបាំងការរំលោភបំពាន របស់រដ្ឋាភិបាលមកលើកសហជីព និងអង្គការ​សង្គមស៊ីវិលតែប៉ុណ្ណោះ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

វិបត្តិការងារ - លោក ជា មុន្នី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ មីនា នេះថា៖ «បុគ្គលមាន​អំណាចរបស់រដ្ឋាភិបាលមួយចំនួន ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...