កម្ពុជាប្រាប់វៀតណាម ថាចិនជាដៃគូរយុទ្ធសាស្រ្តរបស់អាស៊ាន
ប្រទេសកម្ពុជាបានស្នើ ឲ្យប្រទេសវៀតណាម គម្បីដោះស្រាយជម្លោះដែនទឹក ជាមួយប្រទេសចិន ដោយសន្តិវិធី ពិសេស គឺត្រូវដោះស្រាយតាមរយៈច្បាប់អន្តរជាតិ និងផ្អែកតាមការឯកភាពគ្នា។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ចិនភីង នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ក្នុងសន្និសិទមួយនៅផ្នែកខាងត្បូងប្រទេសចិន។ (រូបថត Xinhua/Wang Ye)
ជម្លោះអន្តរជាតិ - ក្នុងជំនួបជាមួយបេក្ខជននាយករដ្ឋមន្រ្តីថ្មីវៀតណាម លោក ផាម ខ្វាងវ៉ិញ (PHAM QUANG VINH) លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រាប់សមភាគីខ្លួនថា ប្រទេសកម្ពុជាចង់ឃើញ ការបន្តចរចាដោយសន្តិវិធី តាមយន្តការច្បាប់អន្តរជាតិ និងអ្វីដែលអាស៊ានបានចេញជាឯកសារកាលពីពេលកន្លងមក [...]