ពលករខ្មែរនៅកូរ៉េ គ្រោងធ្វើបាតុកម្មអហឹង្សាពីរថ្ងៃបន្ថែមទៀត
តាមការបញ្ជាក់របស់ពលករខ្មែរ នៅកូរ៉េខាងត្បូងមួយរូប ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា បន្ទាប់ពីបញ្ចប់ការធ្វើបាតុកម្មទាមទារ ឲ្យដោះលែងសកម្មជនដីធ្លី នៅកម្ពុជា និងលោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ឃុំឃាំង នៅពន្ធនាគារព្រៃសរកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៤ រួចមក ក្រុមបាតុករនឹងបន្តធ្វើបាតុកម្មអហឹង្សា ចំនួនពីរដង ជាថ្មីទៀត។
បាតុកម្មជាថ្មីនេះ សំដៅចង់ឲ្យលោក ហ៊ុន សែន និងភរិយា បានដឹងអំពីគោលបំណង និងសកម្មភាពយ៉ាងផុសផុល ដែលខ្មែរនៅក្រៅប្រទេសមួយចំនួន កំពុងគាំទ្រឲ្យមានការដោះលែងសកម្មជនទាំងនោះ និងធ្វើការដោះស្រាយដោយសន្តិវិធី ដូចដែលប្រជាពលរដ្ឋគ្រប់គ្នា អាចទទួលយកបាន។ អ្នករៀបចំបាតុកម្មនេះ នឹងមានការដាក់ញតិ្តជូន លោក ហ៊ុន សែន ផងដែរ [...]