Posts tagged as "Hun Sen"

សង្គម​​ស៊ីវិល​​ថា ហ៊ុន សែន ពិត​ជា​លូក​ដៃ​ទន្ទ្រាន​​​លើ​​តុលាការ

សង្គម​​ស៊ីវិល​​ថា ហ៊ុន សែន ពិត​ជា​លូក​ដៃ​ទន្ទ្រាន​​​លើ​​តុលាការ

ករណីដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ជារឿងមិនធម្មតា នៃសាលាដំបូង​រាជធានី​ភ្នំពេញ។ ករណីនេះ ចាំបាច់ត្រូវធ្វើអធិការរកិច្ច ជាដាច់ខាត ព្រោះការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅឃុំ ជារឿងខុសនឹងនីតិវិធីច្បាប់។ បន្ទាប់មកទៀត មានការបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនានា ធ្វើ​អធិការ​កិច្ច ក្នុង​រឿង​ដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ក្រោមភាសាមួយថា ទាំងនេះ «មិនមែន​ជាការ​ជ្រៀត​ជ្រែក ឬលូកដៃចូលក្នុងប្រព័ន្ធតុលាការឡើយ»។ ទាំងនេះ សុទ្ធតែជាការលើកឡើង របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១៥ ម្សិលម៉ិញនេះ។

ក្នុងថ្ងៃទី១៧ ខែកុម្ភៈដដែលនេះ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី មិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់​តែ​មាន​ការដកតំណែង ប្រធានសាលាដំបូងរាជធានីភ្នំពេញតែម្តង។ ករណីខាងលើនេះ ត្រូវបានសង្គមស៊ីវិល​មើល​ឃើញថា ពិតជាមានការលូកដៃ ចូលកិច្ចការតុលាការ [...]

ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

រដ្ឋាភិបាលបានកំពុងដុតដៃដុតជើង ស្វែងរកឃាតករសម្លាប់លោក អ៊ឹង ម៉េងជឺ ដោយសម្រេចចាប់បាន នូវ​ជន​ល្មើសមួយសំបុក តែបែរជាត្រូវបានតុលាការសាលាដំបូង ហ៊ានធ្វើការដោះលែង។ នេះជាការថ្លែងទូលទុក្ខ​របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងកម្មវិធី ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យ​ធនធាន​មនុស្ស នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្នុងការបង្ហាញជំហរ ថាលោកនឹងមិនជ្រៀតជ្រែក ឬគៀបសង្កត់ដល់ប្រព័ន្ធតុលាការនោះ លោកបានចាត់ទុក​ការដោះលែង ឪពុមម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនេះ ថាជារឿងខុស ទៅនឹងនីតិវិធីច្បាប់ទៅ​ទៀត។ លោកនាយករដ្ឋមន្រ្តីបាន អះអាងតាមពាក្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញថា លោកមិនបានដឹងនូវហេតុផលណាមួយនោះទេ ព្រោះជាការសម្រេចដោះលែងដោយតុលាការ ខណៈ​សមត្ថកិច្ច​បានបញ្ជូនទៅតុលាការ នូវជនជាប់ចោទទាំងនេះ ជាមួយនឹងភស្តុតាងយ៉ាងរឹងមាំ។

លោកនាយករដ្ឋមន្រ្តីរូបនេះ [...]

ហ្វេសប៊ុក ហ៊ុន សែន ថា​កម្មវិធី​ស៊ិច​ស៊ី KAZANTIP ត្រូវ​បាន​ផ្អាក

ហ្វេសប៊ុក ហ៊ុន សែន ថា​កម្មវិធី​ស៊ិច​ស៊ី KAZANTIP ត្រូវ​បាន​ផ្អាក

តាមទំព័រហ្វេសប៊ុក «Samdech Hun Sen, Cambodian Prime Minister» ដែលគេស្គាល់ថា ជារបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «គម្រោងការប្រគុំតន្រ្តី KAZANTIP Asia (កាហ្សានទីប អេសៀ) នៅលើឆ្នេរកោះពស់ខេត្តព្រះសីហនុ (១៨-២៨ ខែកុម្ភៈ ឆ្នាំ២០១៥) ត្រូវបានផ្អាក។»

ការសរសេរនេះ ដូចបានធ្លាក់មកយឺតពេលបន្តិច បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ពីសំណាក់ពលរដ្ឋ​កម្ពុជា​ជាទូទៅ ទៅលើការប្រគុំតន្រ្តីបែបបរទេសនេះ ដែលបើតាមគម្រោងពីមុនមក នឹងត្រូវរៀបចំធ្វើក្នុងប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ ក្រុមអ្នករិះគន់ បានយល់ឃើញថា កម្មវិធីនេះ នឹងបំផ្លាញនូវវប្បធម៌ដ៏ល្អប្រពៃ របស់កម្ពុជា និង​ការនាំមកវិញ នូវភាពអវិជ្ជមានច្រើន។

ទំព័រហ្វេសប៊ុក«សម្ដេច ហ៊ុន សែន» បានសរសេរសង្ឃឹមទៀតថា ទៅថ្ងៃអនាគត រាល់កម្មវិធីកំសាន្ត ទាក់​ទាញ​ទេសចរណ៍នានា នៅក្នុងប្រទេស គឺត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរអោយបានល្អ [...]

ប្រតិកម្ម​ម្ចាស់​ផ្ទះ​ជួល ជុំ​វិញ​ច្បាប់​គ្រប់​គ្រង​ផ្ទះ​របស់ ហ៊ុន សែន

ប្រតិកម្ម​ម្ចាស់​ផ្ទះ​ជួល ជុំ​វិញ​ច្បាប់​គ្រប់​គ្រង​ផ្ទះ​របស់ ហ៊ុន សែន

បន្ទាប់​ពី​សម្រេច​បញ្ចុះ​តម្លៃ​ទឹក និង​ភ្លើង​ពិសេស​ទៅ​ដល់​កម្មករ​រោង​ចក្រ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​នៅ​ពេល​នេះ​ទៀត​ថា លោក​នឹង​ឲ្យ​ក្រុម​ការងារ រៀបចំ​សរសេរ​ច្បាប់​សម្រាប់​គ្រប់​គ្រង​ផ្ទះ​ជួល​ជា​បន្ត។ ថ្លែង​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​ពន្យល់​ថា ច្បាប់​នេះ​មាន​បំណង​​រារាំង​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល អាច​តម្លើង​ថ្លៃ​ជួល​ស្រេច​តែ​នឹង​ចិត្ត។ ប៉ុន្តែ​ការ​លើក​ឡើង​ពី​គម្រោង​បង្កើត​ច្បាប់​នេះ បាន​បង្ក​ឲ្យ​ម្ចាស់​ផ្ទះ​មួយ​ចំនួន សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​មួយ​ចំនួន​ទៀត និយាយ​ថា នេះ​ជា​នយោបាយ​ប្រជា​ភិថុត​របស់​លោក​នាយក​រដ្ឋមន្ត្រី។

ម្ចាស់ផ្ទះជួលមួយក្នុងម្ដុំត្រពាំងឈូក អ្នកស្រី ដួង សារឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកស្រី​មាន​បន្ទប់​ជួលជាច្រើនបន្ទប់។ ក្នុងនោះមួយចំនួន អ្នកស្រីជួលឲ្យនិស្សិត [...]

សម រង្ស៊ី៖ ខ្ញុំ​នឹង​ខិតខំ​រក្សា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ

សម រង្ស៊ី៖ ខ្ញុំ​នឹង​ខិតខំ​រក្សា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ

«ទោះ​ជា​ដើម​ទី​វា​មាន​ភាព​រអាក់​រអួល តែ​ខ្ញុំ​នឹង​ខិត​ខំ​ឱ្យ​មាន​ភាព​រលូន​ឱ្យ​ល្អ​ប្រសើរ ឱ្យ​មាន​បរិយាកាស​ឱ្យ​ប្រជារាស្រ្ត​បាន​សុខ» នេះ​​ជា​ការ​អះអាង​របស់​លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ខិតខំ​ក្នុង​ការ​រក្សា​វប្បធម៌​សន្ទនា ដែល​បាន​ព្រម​ព្រៀង​គ្នា​នា​ពេល​កន្លង​ទៅ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។

ការ​ថ្លែង​អះអាង​របស់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​​កាល​​ពី​ថ្ងៃទី១៩ ខែ​មករា​កន្លង​ទៅ ដាក់​បញ្ចប់​វប្បធម៌​សន្ទនា ជា​មួយ​គណបក្ស​ប្រឆាំង ដោយ​លោក​នាយក​រដ្ឋមន្ត្រី ចោទ​មេ​ដឹក​នាំ​ទាំង​ពីរ​របស់​គណបក្ស​ជំទាស់​មួយ​នេះ ថា​បាន​ក្បត់​កិច្ច​សន្យា​ក្នុង​រដ្ឋសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...