Posts tagged as "Hun Sen"

ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

លោក ហ៊ុន សែន កំពុងតែបន្ទាបតម្លៃ នៃឆន្ទៈរាស្រ្ត ដែលបានបោះឆ្នោតគាំទ្រ ទៅឲ្យគណបក្សនយោបាយមួយ ដែល​លោក​កំពុងមានចេតនា ទម្លាក់ចោលនោះ។ នេះជាប្រតិកម្មទូទៅ របស់ក្រុមមន្ត្រីសង្គមស៊ីវិល ប្រឆាំងទៅនឹងការលើក​ឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងថា នឹងដាក់បញ្ចូលបញ្ញត្តិថ្មី នៅក្នុងច្បាប់ គ.ជ.ប ថ្មី ឲ្យ​ជំនួសគណបក្សជាប់ឆ្នោត ពហិការមិនចូលសភា ដោយគណបក្សមិនជាប់ឆ្នោត ដើម្បីបញ្ជៀស ភាពជាប់គាំង​នយោបាយ ក្រោយការបោះឆ្នោតនោះ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោក គល់ បញ្ញា ក្នុងកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបង្ហាញការទទួលស្គាល់ ក្នុងការកំណត់ភាពជាក់លាក់ នៃការចូលរួមរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោត។ តែលោកមិនគាំទ្រនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់រំលាយ​គណបក្ស ដែលកើតឡើងពីឆន្ទៈរាស្រ្ត ដោយច្បាប់នោះឡើយ។

លោក [...]

ហ៊ុន សែន៖ ត្រូវ​មាន​បទ​បញ្ញត្តិ ស្ដី​ពី​គណបក្ស​«មិន​ចូល​ប្រជុំ​សភា​ដំបូង»

ហ៊ុន សែន៖ ត្រូវ​មាន​បទ​បញ្ញត្តិ ស្ដី​ពី​គណបក្ស​«មិន​ចូល​ប្រជុំ​សភា​ដំបូង»

ត្រូវតែធ្វើនូវបទបញ្ញត្តិថ្មី ពីអំពី ការមិនចូលប្រជុំសភាដំបូង របស់គណបក្សណា ដែលមានសម្លេងឆ្នោតក្នុងរដ្ឋសភា។ នេះ​ជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុង​«ទិវា​យុទ្ធនាការ​អក្ខរកម្មជាតិ» នាព្រឹកថ្ងៃទី០២ ខែមីនា បន្ទាប់ពីសេចក្ដីព្រាង វិសោធនកម្មច្បាប់បោះឆ្នោត«ថ្មី» ត្រូវបាន​គណបក្ស​ទាំងពីរ ឯកភាពលើចំណុច ដែលនៅសេសសល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។

ក្រោយការបោះឆ្នោត២០១៣ កន្លងថ្មីៗនេះ គណបក្សសង្គ្រោះជាតិ ដែលបានជាប់ឆ្នោត បានធ្វើពហិការ មិនចូលសភា ដែលនាំឲ្យកូរ៉ុមតំណាងរាស្រ្តនៃរដ្ឋសភា មានចំនួនមិនគ្រប់១២៣នាក់។ ចំនួនមិនគ្រប់នេះ តាមរយៈការបើកសភាដំបូង មិនគ្រប់ចំនួនតាមច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលចូលប្រជុំសភាដំបូងតែឯង រងនូវការវាយ​ប្រហារ​យ៉ាងខ្លាំង ពីសំណាក់គណបក្សប្រឆាំង សាធារណៈមតិជាតិ និងអន្តរជាតិមួយចំនួន។

[...]
ហ៊ុន សែន ថា​នឹង​គ្មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គសនី​នៅ​អារ៉ែង​ទេ

ហ៊ុន សែន ថា​នឹង​គ្មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គសនី​នៅ​អារ៉ែង​ទេ

ថ្លែងនៅក្នុងទិវាជាតិ ទីក្រុងស្អាត ឆ្នាំ២០១៥ និងប្រគល់ជ័យលាភី ទីក្រុងស្អាត ឆ្នាំ២០១៥-២០១៨ នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស់ថា នឹងគ្មានការសាងសង់ ទំនប់វារី​អគ្គីសនី នៅតំបន់អារ៉ែង ក្នុងអាណត្តិរបស់លោកឡើយ។ ហើយចង់ឱ្យប្រជាពលរដ្ឋ ឈប់លើកបញ្ហានេះ មកនិយាយ​ទៀត ព្រោះវាស្ថិតក្នុងការសិក្សាស្រាវជ្រាវ។

លោកនាយរដ្ឋមន្រ្តី បានថ្លែងហាម មិនឱ្យលើកយកបញ្ហាសាងសង់ ទំនប់វារីអគ្គីសនីថា៖ «ហេតុអីបានលឺសូអារ៉ែងៗ សម្បើមម្លេះ អារ៉ែងហ្នឹងវ៉ី។ បើចង់ដឹងថា អារ៉ែងហ្នឹងវាយ៉ាងម៉េច វាទាល់តែសិក្សាឱ្យបានច្បាស់សិន។ ហើយខ្ញុំសូម​បញ្ជាក់ កុំនិយាយអារ៉ែងតទៅទៀត។ សិក្សាមើល ឱ្យខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់ ឬយ៉ាង​ម៉េច ពីនេះដល់ឆ្នាំ២០១៨ អត់មានទេ អត់មានឱ្យធ្វើទេ។ ហើយគំនិតរបស់ខ្ញុំ ចង់ទុកឱ្យក្មេងជំនាន់ក្រោយ កុំឱ្យវា​ពិបាក​ពេក។»

[...]
របាយការណ៍​ខមហ្វេ្រល៖ ពលរដ្ឋ​៥៥.៦%​មិន​ពេញ​ចិត្ត នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល

របាយការណ៍​ខមហ្វេ្រល៖ ពលរដ្ឋ​៥៥.៦%​មិន​ពេញ​ចិត្ត នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល

ក្នុងចំណោមប្រជាពលរដ្ឋ ប្រមាណជា២៥០ មកពីខេត្តក្រុងចំនួនពីរ គឺរាជធានីភ្នំពេញ និងសៀមរាប ដែលអង្គការ​ខមហ្វេ្រស យកធ្វើជាគំរូក្នុងអង្កេត មាន ៥៥.៦% មិនពេញចិត្តទៅនឹងការអនុវត្តគោលនយោបាយ ដែលគ្មានសូចនារករ​ច្បាស់​លាស់ របស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងមាន​៤៤.៤% ពេញចិត្ត។

រដ្ឋាភិបាលនីតិកាលទី៥ បានដាក់ចេញ និងប្រកាសគោលនយោបាយ ៤វិស័យធំៗ រួមមានទី១. ការការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។ ទី២ ពង្រឹងរដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការពង្រឹងផ្នែកច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ។ ទី៣ ការអភិវឌ្ឍសេដ្ឋកិច្ច និងទី៤ ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គមកិច្ច។ ក្នុងការសិក្សាវិស័យទាំង៤នោះ អង្គការខុមហ្វ្រែល បែកចែកជា ២ គឺទី១ គោល​នយោបាយ​មានសូចនាករច្បាស់លាស់ មានចំនួន ១៦ចំណុច និងទី២ [...]

ចាប់ខ្លួន អាឡិច ​និង​បង្ខំ​ឲ្យ​ចេញ​ពី​កម្ពុជា ក្នង​រយៈ​ពេល​៥​ថ្ងៃ

ចាប់ខ្លួន អាឡិច ​និង​បង្ខំ​ឲ្យ​ចេញ​ពី​កម្ពុជា ក្នង​រយៈ​ពេល​៥​ថ្ងៃ

បើតាមអាជ្ញាធរកម្ពុជា លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានស្នាក់​នៅក្នុងប្រទេសកម្ពុជា ចំនួនបីថ្ងៃដោយ​ខុស​ច្បាប់ បន្ទាប់​ពីទិដ្ឋាការចុងក្រោយរបស់លោក បានអស់សុពលភាព កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លង​មក និងបន្ទាប់ពីការសម្រេច របស់ក្រសួងមហាផ្ទៃកម្ពុជា មិនបន្តផ្ដល់ទិដ្ឋការ​«ឲ្យ»​សកម្មជនការពារបរិស្ថាន ជនជាតិអេស្ប៉ាញរូបនេះ។

ការចាប់ខ្លួនលោក អេឡិច នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញប្រតិកម្ម លើ​អង្គការសង្គមស៊ីវិល និងការរិះគន់ពីសាធារណៈមតិ ដែលថារដ្ឋភិបាលខ្លាចរអា និងមិនហ៊ានបន្តទិដ្ឋការ ទៅឲ្យលោក អាឡិច នៅកម្ពុជានោះ។

នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយថា កម្ពុជាជារដ្ឋមួយ មានអធិបតេយ្យភាពរបស់ខ្លួន មិនថាតែជនបរទេសទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...