ហ៊ុន សែន ព្រមានជាថ្មី ប្រើវិធានការផ្លូវច្បាប់លើ កឹម សុខា ដែលប៉ងផ្ដួលរដ្ឋាភិបាល
ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើនូវវិធានការច្បាប់ លោក លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភាអាណត្តិទីប្រាំ និងជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើការថ្លែង របស់មេដឹកនាំប្រឆាំងរូបនេះ ដែលបានសារភាពថា មានបំណងផ្ដួលរំលំលោក និងរដ្ឋាភិបាលរបសលោក។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នេះ នាពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៥៨ ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានថ្លែងឡើងថា៖ «ឥឡូវ ស្រាប់តែសុខៗ វាចេញរឿងមកហើយ។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយហើយថា ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីការបោះឆ្នោត។ ឥឡូវបែរជាមាន អ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្តួលរាជរដ្ឋាភិបាល ផ្តួលគណបក្សប្រជាជន តែមិនបានសម្រេច។ គេបរាជ័យ សុំទោសប្រជាពលរដ្ឋនៅអាមេរិក។ អញ្ចឹងយើងចាត់ការ តាមផ្លូវច្បាប់បែបណា?។ (…) នេះបើចោរសារភាពហើយនេះ មេចោរសារភាពហើយ [...]