អង្គការខ្មែរ-អាមេរិកាំងមួយ នឹងធ្វើបាតុកម្មស្នើអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ហ៊ុន សែន
«អង្គការសម្ព័ន្ឋមិត្តខ្មែរ-អាមេរិកាំង នឹងរៀបចំធ្វើបាតុកម្ម នៅមុខអាគារសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦» នេះជាអ្វី ដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលហៅជាភាសាអង់គ្លេស «Cambodia-America Alliance» ចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលម៉ិញ។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរទៀតថា៖ «យើងធ្វើបាតុកម្ម ដើម្បីជម្រុញឲ្យសភាសហរដ្ឋអាមេរិក អនុម័តច្បាប់ដើម្បីទាមទារ ឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូត ទៅលើរដ្ឋាភិបាល ហ៊ុន សែន រហូតទាល់តែមានការដោះលែង អ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដ៏ទៃទៀត ឲ្យមានសេរីភាព។»
អង្គការដដែលនេះ ក៏នឹងទាមទារទៅសភាអាមេរិក ឲ្យមានការអនុម័ត្តច្បាប់ ស្តីពីការបង្កើតនូវក្រុមទាក់ទងកម្ពុជា [...]