អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីអូ (WBO) រូបនេះ មានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាករម៉ិកសិកូនៅក្នុងទឹកទី៦ ក្នុងរដ្ឋឡាសវីកាស កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំមុន ដែលធ្វើឲ្យគាត់បាត់បង់ខ្សែក្រវ៉ាត់ និងសន្លប់នៅលើសង្វៀន។ កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ មានសុខភាពមិនសូវជាល្អប៉ុន្មានទេ ហើយថ្មីៗនេះគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់ហ្វីលីភីន ជួយធ្វើការព្យាបាលផងដែរ។ អ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា អ្នកប្រដាល់រូបនេះ អាចនឹងបោះបង់អាជីពជាអ្នកប្រដាល់ ហើយទៅប្រឡូកក្នុងឆាកនយោបាយវិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រដាល់ឆ្នើមរបស់អាស៊ី សញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ (Manny Pacquiao) បាននិយាយថា គាត់នឹងត្រឡប់​មក​លើសង្វៀនវិញ នៅខែកញ្ញា ជាលើកដំបូង បន្ទាប់ពីគាត់វាយចាញ់កីឡាករ ចនម៉ាញ៉ូអែល ម៉ាគេស (Juan Manuel Marquez)។


អ្នកប្រដាល់ឆ្នើមសញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ។

អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីអូ (WBO) រូបនេះ មានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាករ​ម៉ិកសិកូនៅក្នុងទឹកទី៦ ក្នុងរដ្ឋឡាសវីកាស កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំមុន ដែលធ្វើឲ្យគាត់បាត់បង់ខ្សែក្រវ៉ាត់ និងសន្លប់​នៅ​លើសង្វៀន។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ មានសុខភាពមិនសូវជាល្អប៉ុន្មានទេ ហើយថ្មីៗនេះគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់ហ្វីលីភីន ជួយធ្វើការព្យាបាលផងដែរ។ អ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា អ្នកប្រដាល់រូបនេះ អាចនឹងបោះបង់អាជីព​ជាអ្នកប្រដាល់ ហើយទៅប្រឡូកក្នុងឆាកនយោបាយវិញ។

ប៉ុន្តែទោះបីជាយ៉ាងណា ផាកគីអៅ បាននិយាយថា គាត់នឹងឡើងវាយម្តងទៀតនៅឆ្នាំនេះ។ គាត់បានប្រាប់ដល់កាសែត ម៉ានីឡា ស្តែនដាដ (Manila Standard) ថា «ខ្ញុំសូមប្រាប់ដល់អ្នកគាំទ្រតាមត្រង់ចុះថា ខ្ញុំហើយនឹងម្ចាស់ក្លឹប កំពុងតែ​ពិភាក្សាឲ្យខ្ញុំឡើងប្រកួត នៅខែកញ្ញាខាងមុខ មិនមែន ខែមេសា នោះទេ។ ខ្ញុំសន្យាថា នៅពេលខ្ញុំឡើងវាយលើកនេះ ខ្ញុំនឹងឲ្យអ្នកគ្រប់គ្នារីករាយ។»

គាត់បន្តថា «ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែព្រួយបារម្មណ៏ ពីសុខទុក្ខខ្ញុំ ជាពិសេសនៅពេល​ដែល​ឃើញ ខ្ញុំចាញ់កីឡាករ ម៉ាគេស។ អ្នកគ្រប់គ្នាបានលើកទឹកចិត្តខ្ញុំ និងបន់ស្រន់ឲ្យខ្ញុំឆាប់ជាពីជំងឺ ខ្ញុំសូមអរគុណអស់​ពី​ចិត្ត។ ខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នាឲ្យដឹងថា ពេលនេះ ខ្ញុំមានសុខភាពល្អ ហើយគ្មានជំងឺ ឬបញ្ហាអ្វីនោះទេ។»

ផាកគីអៅ មិនបានបដិសេដចំពោះការប្រកួតជាមួយកីឡាករ ម៉ាគេស ជាថ្មីម្តងទៀតនោះទេ ប៉ុន្តែគាត់និយាយថា ការ​សម្រេចចិត្ត អាស្រ័យទៅលើអ្នកប្រដាល់ម៉ិកសិកូ វ័យ៣៩ឆ្នាំ ថាតើគាត់ចង់ប្រកួត ឬក៏អត់។

ផាកគីអៅ បានបន្តថា «តាមពត៌មានថ្មីៗនេះ ម៉ាគេស មិនចង់ប្រកួតជាមួយខ្ញុំ ជាលើកទី៥ នោះទេ។ វាអាស្រ័យ​ទៅលើ​គាត់! ចំពោះខ្ញុំ ដូចអ្នករាល់គ្នាធ្លាប់ស្គាល់ហើយ ខ្ញុំអាចប្រកួតជាមួយអ្នកណាក៏បាន។ ខ្ញុំមិនខ្លាចនរណាម្នាក់ទេ ហើយនេះ​ជាមូលហេតុ ដែលអ្នកគាំទ្រ ទាំងអស់ចូលចិត្តខ្ញុំ។ ខ្ញុំក៏មិនដែលគេចមុខ ឬចង់តែប្រកួតជាមួយកីឡាករណា ដែល​ងាយ​ស្រួលនោះដែរ។ ខ្ញុំអាចវាយជាមួយកីឡាករគ្រប់រូប គ្រប់ពេល និងគ្រប់ទីកន្លែង។ បើគាត់មិនចង់វាយជាមួយខ្ញុំ ខ្ញុំក៏មិន​ចង់វាយជាមួយគាត់ដែរ។»

ផាកគីអៅ ក៏បានបដិសេដថា គាត់នឹងមិនទៅវាយនៅសហរដ្ឋអាមេរិកទៀតទេ ពីព្រោះច្បាប់កាត់សេចក្តីនៅទីនោះ មិន​យុត្តិធម៌ដែលកាត់ក្តីឲ្យគាត់ចាញ់កន្លងមក ដោយលម្អៀងទៅលើកីឡាករម៉ិកសីកូ។ ហើយប្រទេសសិង្ហបុរី និងទីក្រុង​ម៉ាកាវ (Macau) អាចជាទីតាំងសង្វៀន ដែលគាត់ត្រូវប្រកួត ក្នុងការវិលត្រឡប់មកវិញនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...