សំនុំ​រឿង​វ៉ាលីយ៉េ ​«នៅ​ឆ្ងាយ»​ពី​ការ​សម្លាប់​ខ្លួន

ការស៊ើបអង្កេតដែលបានធ្វើ«ឡើងវិញ» ក្នុងប្រទេសកម្ពុជា ទៅលើសំនុំរឿងលោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) និង​កូន​ទាំង​បួន​របស់គាត់នោះ បាននាំទៅដល់ការសម្រេចជាស្ថាពរថា ហេតុការណ៍ស្ថិតនៅឆ្ងាយពី ការសម្លាប់ខ្លួន។ ជន​រង​គ្រោះ​ឪពុក-កូន ទាំងប្រាំនាក់ ត្រូវបានគេរកឃើញ ជាប់នៅ ក្នុងរថយន្ដ៤X៤ របស់​ខ្លួន ចតត្រាំ​ក្នុង​ទឹក​ត្រពាំង ក្នុង​បរិវេណ​ដី​ផ្ទះ​របស់គាត់ ក្នុងខេត្តកំពង់ស្ពឺ ប្រមាណជាបួនខែ​ក្រោយ​ពេល​បាត់ខ្លួន។
សំនុំ​រឿង​វ៉ាលីយ៉េ ​«នៅ​ឆ្ងាយ»​ពី​ការ​សម្លាប់​ខ្លួន
គ្រោងឆ្អឹង ដែលយកចេញពីក្នុងរថយន្ដ នៅពេលលើកចេញពីត្រពាំងភ្លាមៗ។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: March 23, 2013
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឡូរ៉ង់ វ៉ាលីយ៉េ បុរសជនជាតិបារាំង ពោះម៉ាយតាំងពីមរណភាពក្នុងឆ្នាំ២០០៩ របស់ភរិយាគាត់ ដែលជា​ជន​ជាតិ​ខ្មែរ និង​កូនតូចៗបួននាក់របស់គាត់ បានបាត់ខ្លួននៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០១១ ដោយបានបន្សល់ទុក នូវភាពមន្ទិសដ៏គួរ​អោយ​សង្ស័យ សម្រាប់គ្រួសាររបស់លោក។ បួនខែក្រោយមក សាកសពជាគម្រោងឆ្អឺង របស់ជនបាត់ខ្លួន ត្រូវបានគេរកឃើញ​នៅក្នុងរថយន្ដផ្ទាល់ខ្លួនលោក ចតត្រាំនៅក្នុងត្រពាំង ក្នុងបរិវេណ​ដីផ្ទះ​របស់​គាត់។

អ្វីដែលគេនឹកស្មានមិនដល់ ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានប្រកាសយ៉ាងលឿនជាទីបំផុត នូវសេចក្ដី​សន្និដ្ឋាន​​មួយ ដែលចេញពីលទ្ធផល នៃការស៊ើបអង្កេតរបស់នគរបាលខ្មែរ បង្ហាញអោយគេជឿថា ហេតុ​ការណ៍​ដ៏​រង្គាលនេះ ជា​រឿង«សម្លាប់ខ្លួន» ដោយលោកវ៉ាលីយ៉េខ្លួនឯងផ្ទាល់។

ប៉ុន្តែចៅក្រមស៊ើបអង្កេតនៃតុលាការទីក្រុងប៉ារីស លោកស្រី ក្លូឌីន អង់ហ្វូ (Claudine Enfoux) ដែលបាន​ទទួល​ពាក្យ​​បណ្ដឹងរបស់គ្រួសារជាជនជាតិបារាំង បានយកសំនុំរឿងមកទទួលបន្ទុក ហើយបានចុះទៅ​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់ ដើម្បីចាប់ផ្ដើមធ្វើការស៊ើបអង្កេតសារជាថ្មី។ សេចក្ដីប្រកាសព័ត៌មានរបស់​ស្ថានទូត​បារាំង ប្រចាំ​នៅកម្ពុជា បានបញ្ជាក់ថា «ជំហានបោះទៅមុខដែលមានលក្ខណៈប្រាកដនិយម ត្រូវបាន​ធ្វើ​ដោយ​សម្រេច។ ជំហានទាំងនេះ បានអនុញ្ញាត​អោយ​ដឹង ចាប់ពីពេលនេះតទៅ នូវការបញ្ជៀសនៃ​សេចក្ដី​សន្និដ្ឋាន ដែលគិតថា ជាការសម្លាប់ខ្លួន។»

ចៅក្រមស៊ើបអង្កេតខ្មែរមួយរូបទៀត នៅខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា ស្នាមឈាម បានត្រូវរកឃើញ​នៅលើ​ខ្សែរ​​ពួរ​មួយ​ខ្សែរ ស្ថិតក្នុងផ្ទះរបស់ជនរងគ្រោះ។ សូមអានអត្ថបទរបស់មនោរម្យ.អាំងហ្វូ ជុំវិញ​សំនុំ​រឿង ឡូរ៉ង់ វ៉ាលីយ៉េ នេះ​ឡើងវិញ ដោយចុចរកមើលនៅទីនេះ

ប្រសិនជាការសង្ស័យនៃការសម្លាប់ខ្លួន ត្រូវបានបោះបង់ចោល ដូច្នេះការសង្ស័យ​ដែល​ទាក់ទង​នឹង​«ឃាតកម្ម»​ ត្រូវតែ​មកជំនួសមកវិញ នៅក្នុងមរណភាពដ៏ហួសប្រមាណនេះ។ ក្រុមគ្រួសារញាតិមិត្ត របស់​លោក​ឡូរ៉ង់ វ៉ាលីយ៉េ ដែលរស់នៅ​ក្នុងតំបន់ អូត៍ ពីរ៉េណេ (Hautes-Pyrénées) ក្នុង​ប្រទេស​បារាំង តែងតែ​ការពារ​ជាប់​ជានិច្ច ថាមរណភាពរបស់​ក្រុមគ្រួសារ​លោកវ៉ាលីយ៉េ ជារឿង«ឧក្រិដ្ឋកម្ម» ហើយបានចោទ​អាជ្ញាធរ​ខ្មែរ ថាមានបំណងចង់បំបិទសំនុំរឿង ដើម្បី«ការពាររូបភាព»​របស់ប្រទេសកម្ពុជា។

«ការពាររូបភាព»របស់ប្រទេស ដែលសម្រាប់ក្រុមអ្នកស្និតនឹងសំនុំរឿង យល់ថា ជារឿងមួយគួរអោយ​«ខ្មាស​អៀន​យ៉ាង​ខ្លាំង»ទៅវិញ។ ជាពិសេស នៅពេលដែលគេដឹងថា សមត្ថភាពស៊ើបអង្កេតរបស់នគរបាល នៅ​មាន​«កម្រិត» ហើយ​ប្រព័ន្ធ​យុត្តិធម៌របស់ប្រទេស បានធ្វើសេចក្ដីសន្និដ្នាន សម្រាប់«បិតបាំង»​អោយ​តែ​ពួក​ឧក្រិដ្ឋជន​នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...