ក្រុមទទិនហេមឈ្នះ ខណះដែលឆែលស៊ីចាញ់ ក្នុងការប្រកួតអ៊ឺរ៉ូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ទទិនហេម ហតស្ពឺ (Tottenham Hotspur) របស់អង់គ្លេស បានបំបាក់ក្រុម អ៊ីនតឺ មីឡាន (Inter Milan) របស់អ៊ីតាលី ដោយលទ្ធផល ៣-០ កាលពីយប់ថ្ងៃព្រហស្បតិ៏ ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ។ ខណះដែលក្រុមម្ចាស់ជើងឯកពានរង្វាន់កំពូលអ៊ឺរ៉ុបឆ្នាំមុន ឆែលស៊ី (Chelsea) បានចាញ់ក្រុម ស្តេអូ ប៊ូចារ៉ែស (Steaua Bucharest) របស់ប្រទេសរ៉ូម៉ានី ដោយលទ្ធផល ១-០ ដោយបាល់ពិន័យ ប៉េណាល់ទី។
ពានរង្វាន់អ៊ឺរ៉ូប៉ា របស់សហព័ន្ធបាល់ទាត់របស់អ៊ឺរ៉ុប។
ក្រុមដែលចំណាយលុយធំ របស់ប្រទេសរុស្សី ហ្សីនីត ហ្សិន ផិតធឺស្បឺក (Zenit St Petersburg) និងក្រុម អានហ្សី ម៉ាខាចខាឡា (Anzhi Makhachkala) បែរជាមិនអាចរកគ្រាប់បាល់បាន។ ក្រុម ហ្សីនីត ចាញ់ក្រុម អេហ្វស៊ី បាស៊ែល (FC Basel) ដោយលទ្ធផល ២-០ ហើយក្រុម អានហ្សី ធ្វើបានត្រឹមស្មើ ០-០ ជាមួយនឹងក្រុម ញ៉ូកាស្ស៊ល យូណៃធីត (Newcastle United)។
អតីតម្ចាស់ពានរង្វាន់អ៊ឺរ៉ុប បិនហ្វីកា (Benfica) បានយកឈ្នះក្រុម ជីរ៉ូនឌិន បរដូ (Girondins Bordeaux) ដោយលទ្ធផល ១-០ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯង និងក្រុម ឡាស្ស៊ីអូ (Lazio) បានឈ្នះក្រុម ស្ទូតកាត (Stuttgart) ដោយលទ្ធផល ២-០។
ក្រុម ហ្វិនណាបាច់ (Fenerbahce) បានយកឈ្នះ ១-០ ទៅលើក្រុម វីកតូរៀ ផលស្សិន (Viktoria Plzen) របស់ប្រទេសឆែក និងក្រុម លេវានតេ (Levante) បញ្ចប់ទៅដោយគ្មានគ្រាប់បាល់ ជាមួយនឹងក្រុម រូប៊ីន កាស្សិន (Rubin Kazan) ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូផាលីក ជើងទី១ វគ្គ១៦ក្រុមនេះ។
ការប្រកួតរវាង ក្រុមទទិនហេម និងក្រុមអ៊ីនតឺ គឺជាជំនួបគ្នាលើកទី១ បន្ទាប់ពីការជួបគ្នា នៅរដូវកាលឆ្នាំ ២០១០-២០១១ វគ្គចែកពូល។ ក្នុងការប្រកួតនោះក្រុម អ៊ីនតឺបានធ្វើការនាំមុខ មុន ៤-០ ក្នុងវគ្គទី១ ក្នុងកីឡាដ្ឋាន សានស៊ីរ៉ូ (San Siro) បន្ទាបពីកីឡាករ ការ៉េត ប៊េល (Gareth Bale) ស៊ុតបញ្ចូលទីបាន ៣គ្រាប់នៅវគ្គទី២ ធ្វើឲ្យបញ្ចប់ដោយលទ្ធផល ៤-៣។ នៅជើងទី២ ក្រុមទទិនហេម បានយកឈ្នះ ក្រុមអ៊ីនតឺ ដោយលទ្ធផល ៣-១។
គួរបញ្ជាក់ថា ការប្រកួតជើងទី២ នៃពានរង្វាន់អ៊ឺរ៉ូផាលីក វគ្គ១៦ ក្រុម នឹងធ្វើការប្រកួតនៅ ថ្ងៃព្រហស្បតិ៏ ទី១៤ ខែមិនា ឆ្នាំ២០១៣ សប្តាហ៏ក្រោយជាបន្តទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ