ក្រុមបាល់ទាត់«យក្ស»​របស់​អ៊ីតាលី ចង់​បាន​កីឡាករ​របស់​ម៉ែនញូ

បើយោងតាមសេចក្តីរាយការណ៏ពីកាសែត ទូតូស្ពត (Tuttosport) បានឲ្យដឹងថា ក្រុមម្ចាស់ជើងឯក ស៊េរ៉ីអេ (Serie A) បានសម្លឹងឃើញកីឡាករអន្តរជាតិព័រទុយហ្គាល់ ហើយមានជំនឿចិត្តថា នឹងចរចារជាមួយលោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានសម្រេច នៅរដូវក្តៅខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ ជូវ៉ិនទូស (Juventus) ចង់បានកីឡាករ ណានី (Nani) របស់ក្រុម ម៉ែនឆេស្ទើ យូនៃធីត (Manchester United) ទៅចូលរួមជាមួយនឹងក្រុម បន្ទាប់ពីឃើញកីឡាកររូបនេះ មានភាពស្រពិចស្រពិល ក្នុងទឹកដី អូលត្រាហ្វដ (Old Trafford)។


កីឡាករទាល់បាត់ ណានី

បើយោងតាមសេចក្តីរាយការណ៏ពីកាសែត ទូតូស្ពត (Tuttosport) បានឲ្យដឹងថា ក្រុមម្ចាស់ជើងឯក ស៊េរ៉ីអេ (Serie A) បាន សម្លឹងឃើញកីឡាករអន្តរជាតិព័រទុយហ្គាល់ ហើយមានជំនឿចិត្តថា នឹងចរចារជាមួយលោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានសម្រេច នៅរដូវក្តៅខាងមុខ។

កិច្ចសន្យារបស់កីឡាករ ណានី ផុតកំណត់នៅឆ្នាំរដូវក្តៅឆ្នាំ ២០១៤ ហើយចំពោះកិច្ចសន្យាថ្មីនោះ ពុំទាន់មានការយល់ព្រម ណាមួយនោះទេ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានវត្តមានក្នុងក្រុម ម៉ែនឆេស្ទើ យូណៃធីត ផងដែរ កាលពីថ្ងៃអង្គារ៏ ក្នុងការ ប្រកួតឆែមពានលីក (Champions League) វគ្គ ១៦ក្រុម ជាមួយនឹងក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid)។

ក្រុម បីសាចក្រហម ទទួលបានលទ្ធផល ១-០ នាំមុខ ដែលជាការទាត់បាល់កាត់មុខទីបានយ៉ាងល្អពី កីឡាករ ណានី ហើយធ្វើឲ្យកីឡាករខ្សែការពាររបស់ក្រុមរៀលម៉ាឌ្រីដ សឺជីអូ រ៉ាម៉ូស (Sergio Ramos) ទាត់បាល់ចូលទីខ្លួនឯង នៅចុងវគ្គ ទី១ នៃការប្រកួត។

ការប្រកួតក៏មានការផ្លាស់ប្តូរលទ្ធផល ត្រឹមតែ១០នាទីប៉ុណ្ណោះ បន្ទាប់ពីកីឡាករ ណានី ទទួលបានកាតក្រហម ក្នុងការ​ប៉ះទង្គិចជាមួយនឹងខ្សែការពារ អាលវ៉ារ៉ូ អាបេឡូអា (Alvaro Arbeloa)។

ក្រុម ម៉ែនឆេស្ទើ យូណៃធីត ក៏មានការក្តៅក្រហាយ និងបានធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ អ៊ឺរ៉ុប ដោយសារគ្រាប់បាល់​របស់កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) និងអតីតកីឡាករសំណប់ក្នុងទឹកដីអូលត្រាហ្វដ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo)។

គួររំឭកថា កីឡាករ ណានី បានផ្ទេរមកពីក្រុម ស្ពតធីង (Sporting) ក្នុងតម្លៃ ២៥លានផោន កាលពីខែកក្កដា ឆ្នាំ២០០៧។ ហើយកីឡាកររូបនេះ ក៏បានទទួលពានរង្វាន់ជាច្រើន ជាមួយនឹងក្រុមម៉ែនឆេស្ទើ យូណៃធីត និងរកគ្រាប់បាល់បញ្ចូលទី​បាន ៤០គ្រាប់ ក្នុងការប្រកួតសរុបចំនួន ២១២លើក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...