ល្វីស ស្វារែស៖ លីវើភូល នៅ​មាន​ឱកាស​ទៅ​លេង​ឆែមពានលីក

ក្រុមលីវើភូល ស្ថិតនៅចំណាត់ថ្នាក់លេខ៧ មានគំលាតចំនួន១០ពិន្ទុ ពីក្រុមចំណាត់ថ្នាក់លេខ៤ ឆែលស៊ី (Chelsea) និងមានចំនួន ១២ពិន្ទុ តាមពីក្រោយក្រុមស្ពឺ។ ខណះដែលការប្រកួតនៅសល់ ១០លើក ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ស្វារែសនៅតែមានសង្ឃឹម។ កីឡាករអ៊ុយរ៉ាហ្កាយរូបនេះ រកគ្រាប់បាល់បាន ៣គ្រាប់ក្នុងការប្រកួតចុងក្រោយជាមួយនឹង ក្រុម វីកែន អាស្លេទិក (Wigan Athletic)។ ប៉ុន្តែបញ្ហាកីឡាកររបួស នៅតែធ្វើឲ្យលោកគ្រូបង្វឹក ប្រិនដេន រ៉ដចឺ (Brendan Rodgers) មានក្តីព្រួយបារម្មណ៏ ដែលមានកីឡាករល្អៗជាច្រើននាក់ ត្រូវអវត្តមានក្នុងការប្រកួត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមសម្តីរបស់ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) បានប្រាប់ឲ្យដឹងថា គោលដៅរបស់ក្រុមលីវើភូល (Liverpool) ដើម្បីបញ្ចប់រដូវកាលនេះ ទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ នៃក្របខ័ណ្ឌព្រីមែលីក (Premier League) នោះ ប្រាកដជា នៅមានឱកាលនៅឡើយ បើសិនជាក្រុមមួយនេះ អាចយកឈ្នះក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ទទិនហេម ហតស្ពឺ (Tottenham Hotspur) នៅថ្ងៃអាទិត្យនេះ ក្នុងកីឡាដ្ឋាន អេនហ្វែល (Anfield)។


កីឡាករ ល្វីស ស្វារែស នៃក្រុមបាល់ទាត់លីវើភូល របស់ប្រទេសអង់គ្លេស។

ក្រុមលីវើភូល ស្ថិតនៅចំណាត់ថ្នាក់លេខ៧ មានគំលាតចំនួន១០ពិន្ទុ ពីក្រុមចំណាត់ថ្នាក់លេខ៤ ឆែលស៊ី (Chelsea) និង​មានចំនួន ១២ពិន្ទុ តាមពីក្រោយក្រុមស្ពឺ។ ខណះដែលការប្រកួតនៅសល់ ១០លើក ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទី​បាន​ច្រើនជាងគេ ស្វារែសនៅតែមានសង្ឃឹម។

កីឡាករអ៊ុយរ៉ាហ្កាយរូបនេះ រកគ្រាប់បាល់បាន ៣គ្រាប់ក្នុងការប្រកួតចុងក្រោយជាមួយនឹង ក្រុម វីកែន អាស្លេទិក (Wigan Athletic)។ ប៉ុន្តែបញ្ហាកីឡាកររបួស នៅតែធ្វើឲ្យលោកគ្រូបង្វឹក ប្រិនដេន រ៉ដចឺ (Brendan Rodgers) មានក្តីព្រួយបារម្មណ៏ ដែលមានកីឡាករល្អៗជាច្រើននាក់ ត្រូវអវត្តមានក្នុងការប្រកួត។

ស្វារែស ដែលស៊ុតបាន ២១គ្រាប់ និងកំពុងតែនាំមុខគេក្នុងក្របខ័ណ្ឌព្រីមែលីក បាននិយាយថា «ថ្មីៗនេះ យើងមាន​ទម្រង់​ល្អ ហើយពេលនេះជាឱកាសមួយ ដើម្បីកាត់បន្ថយគំលាត រវាងក្រុមយើង និងក្រុមស្ពឺ។»

គាត់បានបន្តថា «នេះជាឱកាសមួយ ដែលយើងអាចទៅលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) ឡើងវិញ ហើយបើសិនជាយើងចង់បានដូច្នោះ នេះជាការប្រកួតដែលយើងត្រូវតែយកឈ្នះឲ្យបាន»។

ក្រុមហង្សក្រហម លីវើភូល បានប្រកួតឆែមពានលីក ចុងក្រោយនៅរដូវកាល ២០០៩/២០១០ បន្ទាប់ពីធ្លាប់ឈ្នះពាន​រង្វាន់​នេះ នៅឆ្នាំ២០០៥ និងក្រោយមកបានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ ២០០៧។

ស្វារែស បាននិយាយថា ការលេងរបស់ក្រុម លីវើភូល មានការរីកចម្រើន និងបានល្អជាងមុន បន្ទាប់ពីបានទិញបន្ថែម​កម្លាំងប្រយុទ្ធ កាលពីខែមករាកន្លងទៅ ដែលមានកីឡាករ ដានីញ៉ែល ស្ទឺរិជ (Daniel Sturridge) និងកីឡាករ ហ្វីលីប ខូតធីញ៉ូ (Philippe Coutinho)។

លីវើភូល រកគ្រាប់បាល់បាន ៩គ្រាប់ក្នុងការប្រកួតក្នុងលីក ២លើកចុងក្រោយ ជាមួយនឹងក្រុម ស្វានស៊ី (Swansea) និង​ក្រុមវីកែន (Wigan)។ ហើយអ្វី ដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺក្រុមមួយនេះ មានការការពារបានយ៉ាងល្អ ដោយ​មិនឲ្យគូរប្រកួតស៊ុតបញ្ចូលទីបាន ១គ្រាប់ឡើយ។

វីរបុរសថ្មីរបស់ក្រុមលីវើភូល ស្វារែស បានបន្ថែមថា «អ្វីៗគឺពិតជាមានភាពប្រសើរខ្លាំងណាស់ សំរាប់កីឡាករ ដានីញ៉ែល ប៉ុន្តែមិនមែនតែគាត់ម្នាក់ឯងទេ គឺមានកីឡាករ ហ្វីលីប ផងដែរ។ ពួកគេទាំង២ មានឥទ្ធពលយ៉ាងខ្លាំង និងអាចផ្តល់ឲ្យ​យើង មានក្តីសង្ឃឹមបន្ថែមទៀត។ កីឡាករវ័យក្មេងទាំង ២រូបនេះ ធ្លាប់មកទីនេះពីមុន ដោយមកប្រកួតជាមួយក្រុមយើង ហើយ ពួកគេធ្វើបានយ៉ាងអស្ចារ្យ ប៉ុន្តែឥឡូវកាន់តែប្រសើរ ព្រោះពួកគេស្ថិតក្នុងក្រុមនេះ ដែលអាច ឲ្យយើងមានជម្រើស​​ច្រើន​ក្នុងការប្រកួត និងការប្រយុទ្ធ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...