ម៉ម សូណង់ដូ គ្រោង​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រីសង្គម​ស៊ីវីល

ប្រធាន​គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​ម៉ម សូណង់ដូ គ្រោង​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ នៅ​​ថ្ងៃ​​ទី​៩ ខែ​កក្កដា ឆ្នាំ​​២០១៦​ខាង​មុខ ​ដើម្បី​​ទាមទារ​​ឲ្យ​​​មាន​ការដោះលែង​មន្ត្រី​ការពារសិទ្ធិមនុស្សចំនួន​៤​រូប របស់​សមាគម​អាដហុក​ និង​​អគ្គលេខា​ធិការ​រង​​​គណៈ​កម្មាធិការ​ជាតិ​​​រៀបចំ​​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) មួយរូប​។
ម៉ម សូណង់ដូ គ្រោង​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រីសង្គម​ស៊ីវីល
លោក ម៉ម សូណង់ដូ ប្រធាន​គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ (រូបថតសហការី)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៩ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 19, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​លិខិត​ស្នើ​សុំ​ធ្វើ​បាតុកម្ម របស់លោក​ម៉ម សូណង់ដូ ដែលទើបមកដល់ដៃអ្នកសារព័ត៌មានមុននេះ​បន្តិច ត្រូវ​បាន​​ដាក់​​ទៅ​​សាលា​​រាជធានី​​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ម្សិលម៉ិញ ដើម្បីស្នើសុំ​ធ្វើ​​បាតុកម្ម ​នៅ​​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម​ចំនួន​២០០​នាក់​។​

​លិខិត​ដដែល ដែលដាក់​ជូន​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បាតុកម្ម នឹង​ចាប់​ផ្ដើម​ពី​​ម៉ោង​​៧​ព្រឹក រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ដើម្បី​​សំណូមពរ​ ដល់​អង្គភាព​ប្រឆាំង​អ​ពើ​ពុករលួយ ដក​​ពាក្យ​បណ្តឹង និង​​ការចោទប្រកាន់​ ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​៤​រូប មានអ្នកស្រី លឹម មុន្នី លោក​ ​ណៃ វ៉ង់​ដា - លោក ​យី សុខសាន្ត - លោក ​នី សុខា និង​អគ្គលេខាធិការរង គ​.​ជ​.​ប លោក​នី ចរិយា​ ដែល​​កំពុង​ជាប់​ឃុំ​ជា​​បណ្តោះ​អាសន្ន​ ក្នុង​​ពន្ធនាគារ​ព្រៃស និងប៉េហ្សី​។​

​លោក​ ម៉ម សូណង់ដូ បានសរសេរនៅក្នុងលិខិតនោះថា លោក​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិន​ចង់​បាន​​អ្វី​​ក្រៅ​ពី​​ភាព​យុត្តិធម៌​​នោះ​ទេ​។ សូម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​មេត្តា​​​យក​​ច្បាប់​ ទៅ​អនុវត្ត​គ្រប់​ស្ថាប័ន និង​​ប្រជា​ពលរដ្ឋ​​ទាំង​អស់ ដោយ​គ្មាន​ភាពលំអៀង ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​​នៃ​​ព្រះរាជាណាចក្រ​​​កម្ពុជា​។ ហើយ​​លោក​​ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ នៅក្នុង​ប្រទេស ក៏ដូចជា​នៅ​ក្រៅប្រទេស ចង់បាន​​នូវ​​ការ​ផ្សះផ្សា​​ជាតិ ឯកភាព​​ជាតិ ជា​ដំណោះស្រាយ​តែមួយគត់ ដែល​ធ្វើឲ្យ​ខ្មែរ​ទាំងអស់ រួបរួមគ្នា​​ដើម្បី​​អភិវឌ្ឍ​​ប្រទេស​ជាតិ ឲ្យ​មាន​​ភាព​​រីកចំរើន​​ទៅ​​ថ្ងៃ​​អនាគត​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...