ការ​ប្រយុទ្ធ​ស្លាប់​រស់​រវាង ពីងពាង​ពិស និង​ខ្យាដំរី​សមុទ្រ​ខ្សាច់

តើមានរឿងអ្វីកើតឡើង នៅពេលសត្វតិរច្ឆានទាំងពីរក្បាល នៅក្នុងក្រឡជាមួយគ្នា? ចម្លើយមានតែម្យ៉ាង៖ នោះ គឺ​រវាង​សត្វ​ទាំង​ពីរ ត្រូវតែមានមួយក្បាលស្លាប់ ជាដាច់ខាត ដូច្នេះវាទាំងសងខាង ត្រូវ​ខំប្រឹង​ប្រយុទ្ធ ដើម្បី​មាន​ជីវិត​​រស់​​នៅ។ តែ​នៅ​ក្នុង​វីដេអូ​នេះ បានបង្ហាញពីលទ្ធផលចុងក្រោយ​មួយ យ៉ាង​អាណោចអធម​ទៅ​វិញ។
សត្វមានពិសទាំងពីរ ជួបមុខគ្នា ត្រូវតែមានមួយស្លាប់ មួយរស់ ដូច្នេះ ត្រូវប្រយុទ្ធ ដើម្បីមានអាយុរស់រាន តទៅមុខទៀត។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 15, 2015
  • ប្រធានបទ: នាទីសត្វ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូនេះ ត្រូវបានសារព័ត៌មានធំៗ នៅអ៊ឺរ៉ុបខាងលិចចាប់អារម្មណ៍ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ និងបង្ហាញ​ឲ្យឃើញ ពីសត្វពីរក្បាល ពីងពាងពិស និងខ្យាដំរី ដែលត្រូវបានចាប់ ដាក់ចូលក្រឡមួយ ជាមួយគ្នា។ ពីងពាង​ពិសនោះ ជាប្រភេទ «Steatoda grossa» ដែលគេតែងឃើញរស់នៅ ក្នុងទ្វីបអ៊ឺរ៉ុប អាមេរិក និងនៅលើ​កោះ​អូស្ត្រាលី។ ដោយឡែកខ្យាដំរី ជាប្រភេទ «Buthidae» មកពីតំបន់ដែលក្ដៅជាងគេ នៅលើផែនដី ដូចយ៉ាង​សមុទ្រខ្យាច់ជាដើម។ មនុស្សដែលត្រូវបានសត្វទាំងពីរខាំ ឬទិច សុទ្ធតែរង នូវការចុចចាប់ខ្លាំង និងឈាន​ទៅ​មានដំបៅធំ នៅនឹងមុខរបួសនោះផង។

នៅក្នុងភាពជាសត្វតិរច្ឆាន សត្វមានពិសទាំងពីរ ជួបមុខគ្នា ត្រូវតែមានមួយស្លាប់ មួយរស់។ ដូច្នេះ វាចាំបាច់​ណាស់ ក្នុងការប្រយុទ្ធដើម្បីមានអាយុរស់រាន តទៅមុខទៀត។ បើមើលមួយភ្លែត គេច្បាស់ជាគិតថា ខ្យាដំរី មានប្រៀបជាងពីងពាង ដោយសារតែខ្យាដំរី មានដង្កៀបពីរ នៅខាងមុខ និងកន្ទុយពិសរបស់វា អាច​ត្រូវ​បាន​ប្រើ ដើម្បីវ័ធចាក់ពីងពាង ដែលមានត្រឹមតែមាត់ ដើម្បីខាំបញ្ចូល ពិសរបស់វាប៉ុណ្ណោះ។

ប៉ុន្តែ បើគេពិនិត្យមើលវីដេអូឲ្យច្បាស់ គេច្បាស់ជាផ្លាស់ប្ដូរ ទស្សនៈ​ចំពោះពីងពាងមិនខាន។ គេមិនត្រូវមើល​ងាយពីងពាង ដែលអាចប្រើសសៃសូត្រ ចេញពីគូទរបស់​វា ដើម្បី​យកមករំព័ទ្ធសត្រូវរបស់វា កុំឲ្យរើខ្លួនរួច​នោះ​ឡើយ។ ក្នុងវីដេអូនេះ ទៅដល់ជិតចុងបញ្ចប់ គេនឹង​ឃើញ ខ្យាដំរី​បានកំក្រើកខ្លួនលែងរួច ដោយសារខ្លួនវា ត្រូវ​បានសរសៃសូត្រ ដ៏ស្អិុតរបស់ពីងពាងព័ទ្ធជុំជិត បើ​សូម្បី​កន្ទុយវ័ធរបស់វាក៏ដោយ។

រីឯពីងពាងវិញ ក៏មិនអាចត្រេកអរ នឹងជ័យជំនះរបស់ខ្លួនវាបានដែរ ព្រោះនៅមុនពេលវាបានព័ទ្ធ​សរសៃ​សូត្រ​រំ​ខ្យាដំរី កម្រើកខ្លួនលែងរួចនោះ ខ្លួនវាបានរងនូវការទិច ជាច្រើនទ្រនិច​ របស់ខ្យាដំរីរួចទៅហើយ។ នៅលើខ្នង​ពីងពាង មាន​ស្នាម​ប្រហោង​ ដែលជាស្នាមវ័ធកន្ទុយទិចទាំងនោះ របស់ខ្យាដំរី។ គឺដោយសារ​ប៉ុន្មាន​ក្បាច់​ដំបូង របស់​ខ្យាដំរី​នេះ​ហើយ ដែលបាន​ធ្វើ​ឲ្យ​ពីងពាង​​នៅចុង​បញ្ចប់ បានស្លាប់ដូចគ្នា៕


» វីដេអូខាងក្រោម បង្ហាញពីការចាប់ខ្យាដំរី «Buthidae» ដោយពីងពាង «Steatoda grossa» ដោយ​ប្រើ​សសៃសូត្ររបស់វា ដែលមាន​រាយជាសំណាញ់ជាស្រេច។ រីឯវីដេអូមួយទៀត ជាការប្រយុទ្ធគ្នាមួយទៀត នៃ​ពីងពាង និងខ្យាដំរីប្រភេទ​ផ្សេង ដែលបង្ហាញថា ទោះវាមានតង្កៀប និងកន្ទុយវ័ធក៏ដោយ ក៏​ខ្យាដំរី​មិន​អាច​យក​ឈ្នះ លើពីងពាង ដែលមាន​ជំនាញខាងចាប់សត្វដទៃៗ ធ្វើជាចំណីរបស់វានោះឡើយ។ សូមទស្សនា​ដូច​ត​ទៅ៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...