ISIS កាត់​ក្បាល​ស្ត្រី​ពីរ​នាក់ ពី​បទ​ធ្វើ​អំពើ​«អាប​ធ្មប់»

ក្រុមសមាជិក នៃអង្គការរដ្ឋអ៊ីស្លាម ទើបនឹងបានកាត់ក្បាល ស្ត្រីពីរនាក់ បន្ទាប់ពីបានចោទស្ត្រីទាំងពីរនាក់នោះ ថា​បាន​ធ្វើ​«អំពើ​អាប​ធ្មប់»។ នេះជាលើកទីមួយហើយ ដែលអង្គការអ៊ីស្លាមនិយមមួយនេះ បានធ្វើទៅលើស្ត្រី និង​បើ​តាម​របាយ​ការណ៍ របស់​ក្រុម​អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ហៅកាត់ថា «OSDH»។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 30, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាលើកដំបូងបង្អស់ ដែលអង្គការរដ្ឋអ៊ីស្លាម ល្បីល្បាញខាងធ្វើអំពើភេរវកម្ម បានចាត់វិធានការ ទៅខ្មាំង​សត្រូវ​របស់ខ្លួន ដែលមានភេទជាស្ត្រី។ នៅថ្ងៃអង្គារនេះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ដែលហៅ​កាត់ «OSDH» បានអះអាងថា ស្ត្រីជាតិស៊ីរីពីរនាក់ ត្រូវបានកាត់ ក ដោយក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ របស់​ព្រះអាឡាហ៍ ដែលជាផ្នែកមួយ នៃអង្គការរដ្ឋអ៊ីស្លាម បន្ទាប់ពីបានចោទស្ត្រីទាំងនេះ ថាបានធ្វើ​«អំពើ​អាប​ធ្មប់»។

ប្រធានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក រ៉ាមី អាប៊ែល រ៉ាម៉ាន់ (Rami Abdel Rahmane) បាន​ថ្លែង​ឡើង​ថា៖ «ក្រុមអង្គការរដ្ឋអ៊ីស្លាម បានសម្លាប់ស្ត្រីពីរនាក់ ដោយកាត់"ក" នៅក្នុងខេត្ត ដៀអេស៊័រ។ នេះ ជា​លើក​ទី​មួយ​ហើយ ដែលក្រុមអ្នកឃ្លាំមើលរបស់យើង បានជួបប្រទះ ទាក់ទងនឹងការសម្លាប់ស្ត្រី របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ទោះ​ជាស្ថិតក្នុងការចោទប្រកាន់ បែបណាក៏ដោយ។» លោក រ៉ាមី បានអះអាងទៀតថា ស្ត្រី​ទាំង​ពីរ​នាក់ ត្រូវ​​បាន​សម្លាប់ នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងមកនេះ ជាមួយនឹងស្វាមីរបស់ពួកនាង ក្រោម​បទ​ចោទ​ប្រកាន់ ថា​«បាន​ធ្វើ​អំពើ​អាប ធ្មប់ និងអំពើសីល៍»។

សម្លាប់អស់ជាង៣០០០នាក់

ក្រោមការចោទប្រកាន់ថា ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ ក្រុមអង្គការរដ្ឋអ៊ីស្លាម បានជាប់ឈ្មោះ​យ៉ាងល្បីល្បាញ ខាងការកាប់សម្លាប់មនុស្ស រាប់ទាំងការសម្លាប់ជាក្រុម ឬជាឯកជន ដោយការកាត់ក ឬ​ការ​ចោទដុំថ្ម ទៅលើស្ត្រី ឬដោយទារុណកម្មធ្ងន់ធ្ងរ ទៅលើជនដែលស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែការសម្លាប់ស្ត្រី ដោយការកាត់ ក ទើបនឹងត្រូវបានធ្វើ ជាលើកទីមួយ នាពេលនេះ។

តាំងពីដណ្ដើម​បាន​ទឹកដី នៅភាគកើតនៃប្រទេសស៊ីរី និងភាគខាងជើង នៃប្រទេសអៀរ៉ាក់ មកកាន់កាប់​នោះ​មក ក្រុមសមាជិកអង្គការរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្ស ប្រមាណជាង ៣០០០នាក់ហើយ ក្នុងនោះ១៨០០​នាក់ ជាជនស៊ីវិល (៧៤នាក់ជាកុមារ)។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែល​បានឈរលើតួលេខ ផ្ដល់ដោយសមាជិក បណ្ដាញរបស់ខ្លួន អ្នកផ្ដល់ព័ត៌មាន នៅក្នុងប្រទេសទាំងពីរ និង​ប្រភព​ពីគ្រូពេទ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...